ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ស៊ីម សំអាត ត្រូវ​ប្រជាពលរដ្ឋ ខឹងសម្បារ​ដូច សៅ ប៊ុន​រិទ្ធ ដែរ​ហើយ ក្រោយ​ពី​ថ្នាក់លើ​ឲ្យទៅ​ធ្វើ ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​-​ប៉ោយ​ប៉ែត​

​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិស អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ –  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ​ផ្លាស់​ទៅកាន់ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង កាលណា​មក មេ​ប៉ូលិស​រូប​នេះ (​ស៊ឹម សំអាត ) នៅតែ​បន្ត​យក​តួនាទី ទៅ​ប្រព្រិត្ត​អំពើ​មិន​ប្រក្រតី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ដូច​អ្វី​ដែល​គាត់ (​ស៊ឹម សំអាត​) បាន​ធ្វើ​នៅ​ច្រក​ដូង និង​ក៍​មិន​សូវ​ខុស ពីអ្វី​ដែល​លោក សៅ ប៊ុន​រិទ្ធ ធ្លាប់បាន​ធ្វើ​នៅ ច្រក​ប៉ោយប៉ែត កន្លងមក​នោះ​ដែរ ។​

​សូម​រម្លឹក​ត្រួសៗ​ថា កាល​លោក ស៊ីម សំអាត នៅ​ធ្វើជា​មេ​ប៉ូលិស អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​-​ដូង​… មាន​បណ្ដាញ​ព័ត៌មាន​ខ្លះ បាន​សរសេរ​ផ្សាយ​ថា តំណែង​ជា​មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​របស់លោក ស៊ឹម សំអាត មិនមែន​បាន​មក ដោយ​ងាយស្រួល​នោះទេ គឺ​មាន​ការ​ប្រជែង​គ្នា ខ្លាំង​សម្បើម​ណាស់ ព្រោះ​វា​ជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​…  ដែល​ក្នុង​មួយ​អាណត្តិៗ អាច​រក​ប្រាក់​សម្រាប់ ជ្រែ​រក​តំណែង​ថ្មី ឬ​បន្ត​កាន់អំណាច នៅ​កន្លែង​ចាស់​បាន យ៉ាង​ងាយស្រួល​បំផុត ។ ជាក់ស្តែង​លោក ស៊ឹម សំអាត ចាប់តាំងពី​បាន​ឡើង​តំណែង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​ជំនួស​លោក អ៊ឹង សុង​យូ រហូតមក​… គាត់ (​ស៊ឹម សំអាត​) ត្រូវប៉ាន់​ខ្លាំង​មែនទែន ក្នុង​ការប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ។​

​ប្រភព​បាន​រិះគន់​ថា កាល​នោះ​ខណៈ​ដែល ប្រជាពលរដ្ឋ​មកពី បណ្តា​ខេត្ត​នានា នាំគ្នា​ធ្វើ​ចំណាកស្រុក ទៅ​ស្វែងរក​ការងារ ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​មួយ​ថ្ងៃៗ​រាប់រយ​នាក់ ដែល​តម្រូវ​ឲ្យ​ពួកគាត់ ទៅទាក់ទង​ឲ្យ​ប៉ូលិស អន្តោប្រវេសន៍ ជួយ​ធ្វើ​ប័ណ្ណឆ្លងដែន​នោះ លោក ស៊ឹម សំអាត និង​មន្ត្រី​ប៉ូលិស ប្រចាំ​ច្រក​ដូង តែង​ឆ្លៀត​ឱកាស​កំណត់ឲ្យ ប្រជាពលរដ្ឋ​បង់ប្រាក់ សម្រាប់​ការធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាល​តម្លៃ​ពី ៦៣, ០០០​រៀល ទៅ ៧៣, ០០០​រៀល ទោះ​ជា​អ្នក​នៅ​ក្នុងស្រុក ឬ​នៅ​ខេត្ត​ណា​ក៏​ដោយ ។ ទង្វើ​បែប​នេះ ជា​ការរំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ អនុក្រឹត្យ​លេខ​៦៨ ត្រង់​មាត្រា​៧ ដែល​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​យក​ថ្លៃ ធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាលៗ​តែ ២​ម៉ឺន​រៀល ប៉ុណ្ណោះ ។ ក្រៅពី​ករណី​មិន​ប្រក្រតី​នោះ ក៍មាន​បញ្ហា​ជាច្រើន​ទៀត ដែល​កើតមាន​នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ដូច​ជា​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល ទំនិញគេចពន្ធ​ខុសច្បាប់ មកពី​ប្រទេស​ថៃ យ៉ាង​អនាធិបតេយ្យ ជាដើម ។​

​ប៉ុន្តែ​មក​ដល់ពេលនេះ​លោក ស៊ឹម សំអាត ត្រូវបាន​ថ្នាក់លើ​ដោះដូរ ពី​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង ឲ្យ​ឡើង​ទៅ​ធ្វើ​ជា មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ –  ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោមរូបភាព​ផ្លាស់ប្ដូរ តួនាទី​គ្នា​ទៅវិញទៅមក​រវាង​លោក ស៊ឹម សំអាត និង​លោក សៅ ប៊ុន​រិទ្ធ កាលពី ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៤ យ៉ាង​គ្រ​ហ៊ើៗ​ទៅហើយ​… ហើយ​គេ​ក៍​បាន​ដឹង​ដែរ​ថា  មេ​ប៉ូលិស​អន្តោប្រវេសន៍ ទាំង​ពីរ​នាក់​នេះ នៅតែ​យក​តួនាទី​របស់​ខ្លួន ទៅ​ធ្វើ​រឿង​ដដែលៗ ដោយ​គ្មាន​ការកោតខ្លាច អំណាច​របស់​ថ្នាក់លើ ឬ​អំណាច​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​ឡើយ ។ ពោល​គឺ ប្រភព​បាន​ប្រាប់ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ –  ប៉ោយ​ប៉ែត ស៊ឹម សំអាត បច្ចុប្បន្ន បាន​និង​កំពុង​ធ្វើ​ដូច​លោក សៅ ប៊ុន​រិទ្ធ កន្លង​មក​អញ្ចឹង​ដែរ​… គ្រាន់តែ​ខុសគ្នា តិចតួច​ប៉ុណ្ណោះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រភព​បាន​បញ្ជាក់ថា កន្លងមក​មាន​បណ្ដាញ ផ្សព្វផ្សាយ​ជាច្រើន បាន​នាំ​គ្នា​រិះគន់​ធ្ងន់ ទៅលើ​លោក សៅ ប៊ុន​រិទ្ធ កាល​គាត់​នៅ​ធ្វើជា មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ –  ប៉ោយប៉ែ​ត​ថា ក្នុង​រយៈកាល ប៉ុន្មាន​ឆ្នាំ​មកនេះ មន្ត្រីៗ​នគរបាល អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ​-​ប៉ោយ​ប៉េត ក្រោម​ការដឹកនាំ គ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ ជា​ប្រធាន បាន​និង​កំពុង​ធ្វើឲ្យ បងប្អូន​ប្រជាពលរដ្ឋ កាន់តែ​ខឹងសម្បារ​ខ្លាំង​ឡើងៗ ។​

​ការ​ខឹងសម្បារ និង​ការ​ស្អប់ខ្ពើម​នោះ វា​បាន​កើតឡើង​ដោយសារតែ មន្ត្រីៗ​នគរបាល អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត តែង​គាប​យកលុយ ពី​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ​ពាន់​នាក់ ដែល​ត្រូវ​បង្ខំចិត្ត ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​ក្នុង​ម្នាក់ៗ រាប់រយ ឬ​រាប់​ពាន់​បាត ជា​ថ្នូរ​នឹង​ការ​ចេញ ប័ណ្ណឆ្លងដែន​ពណ៌​ស អនុញ្ញាតិ​ឲ្យ​អាចចូល ទៅក្នុង​ទឹកដី​ថៃ ត្រឹម​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​បាន ។ បញ្ហា​នេះ​វា​ផ្ទុយ​ទាំងស្រុង ទៅ​នឹង​អនុក្រឹត្យ​លេខ ៦៨ អនក្រ​-​បក ចុះ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៣ ស្តីពី​ការប្រើប្រាស់ ប័ណ្ណឆ្លងដែន នៅ​តាម​ច្រក ព្រំដែន​កម្ពុជា​-​ថៃ គឺ​រដ្ឋ​បាន​កំណត់ តម្លៃ​ជូន​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដូចជា​ទៅកាន់ ខេត្ត​ស្រះកែវ ខេត្ត​ប្រា​ជិន​បុរី ក្នុងតម្លៃ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​

​ក្រៅ​ពី​ការ គាប​យកលុយ ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​ពណ៌​ស ទៅ​ឲ្យ​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ ឬ​រាប់​ពាន់​នាក់ ដែល​ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​នោះ សូម្បី​តែ​ពេល​ដែល បងប្អូន​ពលករ​ខ្មែរ នាំគ្នា​វិលត្រឡប់ ពី​ធ្វើ​ការងារ​នៅ​ថៃ ចូលមក​កម្ពុជា ជា​ប្រទេស​ខ្លួន​វិញ ក៍​តែង​កើត​មាន​រឿង គេ​គាប​យកលុយ ពី​ពួកគាត់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​ឮ​ព័ត៌មាន​ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉ែត ក៍​ត្រូវ​ប៉ាន់​យ៉ាងខ្លាំង នឹង​រឿង​អនុញ្ញាត​ឲ្យ ពួក​ឈ្មួញ​នាំចូល នូវ​ទំនិញ​គ្រប់​ប្រភេទ តាម​ច្រករបៀង នៅពេល​យប់ និង​ជា​ពិសេស ការអនុញ្ញាតឲ្យ ជនជាតិ​ថៃ​រាប់សិប ឬ​រាប់​រយ​នាក់ ចូល​មក​លេងល្បែង តាម​កាស៊ីណូ​នានា នៅក្នុង​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​នោះ ទៀតផង ។​

​អញ្ចឹងទេ បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន​មជ្ឈដ្ឋាន បាននាំគ្នា​សំណូមពរ​ថា សូមឲ្យ​ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ពិនិត្យមើល​… ឬ​សូមកុំ​មើលរំលង នូវ​អំពើ​មិន​ប្រក្រតី​របស់ មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉ែត ដែល​សព្វថ្ងៃ​គ្រប់គ្រង ដឹកនាំ​ដោយ​លោក ស៊ឹម សំអាត (​ជំនួស​លោក សៅ ប៊ុន​រិទ្ធ​)  នោះ​ឲ្យសោះ​… ព្រោះ​ឮ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ លោក ស៊ឹម សំអាត ក៍​មិន​សូវ​ខុសគ្នា​ពី​លោក សៅ ប៊ុន​រិទ្ធ នោះទេ​… ពោល​គឺ គាត់ (​ស៊ឹម សំអាត ) បាន​និង​កំពុង​ចាប់ផ្ដើម​ធ្វើឲ្យ  ប្រជាពលរដ្ឋ​ខឹងសម្បារ និង​ស្អប់ខ្ពើម​ខ្លាំង​ឡើងៗ បត៍៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ នគរបាលជាតិ ឬ​ថ្នាក់ដឹកនាំ​បក្ស ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហាក់ប្រហែល​ករណី​លោក សៅ ប៊ុន​រិទ្ធ ដែរ​ហើយ​… ។​

​ករណីនេះ សារព័ត៌​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​ពី​លោក សំអាត បាន​នោះ​ទេ ៕

 

soemsamart

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!