ខេត្តព្រៃវែង៖ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអោយដឹងថា កាស៊ីណូ ” ៣៣” នៅច្រកព្រំដែនស្វាយ អាង៉ោង បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
ប្រភពបានបន្តថា កាសុីណូ “៣៣” ដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងពេញបន្ទុករាល់ថ្ងៃគេសង្ស័យថាកាសុីណូមួយនេះគ្មានច្បាប់អនុញ្ញាតផងក៍មិនដឹង? ឬមួយម្ចាស់កាសុីណូ “៣៣” មានខ្នងបង្អែករឹងមាំ នៅក្នុងខេត្តនៅពីក្រោយទេដឹង? ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ហេតុនេះហើយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនិងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបម្ចាស់កាស៊ីណូ ” ៣៣” ដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងពពាក់ពពូនផ្ទុយ ពីច្បាប់អនុញ្ញាតនោះផង។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្រ្តីក្រោមឱ វាទចុះត្រួតពិនិត្យទីតាំងកាស៊ីណូ “៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលបើកអោយប្រជាពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងអនាធិបតេយ្យជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់បើកបង្កប់នៅក្នុង កាសុី ណូ” ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនេះផង។
បើតាមប្រភពពីក្រុមញៀនល្បែងចេញចូលក្នុងកាសុីណូ “៣៣” បានបន្ថែមថា អ្នកដែលចេញចូលទៅល្បែងស៊ីសងភាគច្រើនពលរដ្ឋខ្មែរដែលញៀនល្បែងជិះ ឡានជិះម៉ូតូសេរីទំនើបៗ រាប់សិបគ្រឿងមកពីគ្រប់បណ្ដាខេត្តនានាចូលទៅ លេងក្នុងកាសុីណូ”៣៣” ដោយសេរីយ៉ាងរំភើយមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ស្រុក ខេត្ត ឡើយ។
ប្រជាពលរដ្ឋស្រុកកំពង់ត្របែក រងចាំមើលកណ្តាប់ដៃលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ត្រី ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អាណត្តិទី៧ មានចំណាត់ការបែបណាទៅលើម្ចាស់ កាស៊ីណូ”៣៣” ដែលបើកពង្វក់អោយពលរដ្ឋខ្មែរវីវក់វង្វេងនឹងល្បែងសុីសងក្នុងកាសុីណូ” ៣៣”ផ្ទុយពីច្បាប់អនុញ្ញាតឬទុកអោយម្ចាស់ “កាស៊ីណូ”៣៣” ធ្វើព្យុះភ្លៀង គៀងគរប្រមូលផ្ដុំពលរដ្ឋខ្មែរអោយចេញចូលលេងល្បែងជល់មាន់បៀអាប៉ោងយូគីខុសច្បាប់និងល្បែងផ្សេងៗទៀតដែលបង្កការភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរលូច.ចោរ ឆក់.ចោរប្លន់.ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។
មហាជនរិះគន់ដាក់ការសង្ស័យថា ប្រ ហែលម្ចាស់ “កាស៊ីណូ” ៣៣” បានផ្ដល់ផលប្រយោជន៍ប្រចាំថ្ងៃ ខែជូន អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ឋក្នុងមូលដ្ឋាន រួចរាល់អស់ហើយទេដឹង?បាននាំគ្នារក្សាភាពស្ងៀមស្ងាត់! មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប ដើម្បី អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
បញ្ហានេះដែលលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នង ការខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អាណត្តិទី៧ គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាបម្ចាស់”កាសុីណូ “៣៣” នៅច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង ដែលបើកអោយប្រជាពលរដ្ឋខ្មែរចេញចូល លេងល្បែងសុីសងខុសច្បាប់នេះអោយមានប្រសិទ្ធភាពផង ៕មានត