ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃ តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅតែបន្តបង់ប្រាក់អោយសមត្ថកិច្ចប្រចាំច្រកដដែល.!

ខេត្តឧត្តរមានជ័យ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីស្ងប់ស្ងាត់មួយ រយៈករណីយកប្រាក់ពីពលករ ឆ្លងដែនចូលទឹកដីថៃដើម្បីធ្វើការងារនោះ ពេលនេះការយកប្រាក់បានកើតមានឡើង សារជាថ្មី យ៉ាងណាក៏ដោយ បញ្ហាអំពើ ពុករលួយនេះ ត្រូវបានប្រធានច្រកព្រំ ដែនអន្តរជាតិអូស្មាច់ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យអះអាងថា វាគ្រាន់តែជាមនោសញ្ចេតនាក្រុមពលករទាំងនោះដើម្បីឲ្យសមត្ថកិច្ចរបស់យើងមានកម្លាំងធ្វើការតែប៉ុណ្ណោះ។ សម្រាប់ក្រុមពលករវិញនិយាយថា វាជាការចាប់ជម្រិតស្រស់ ៗ បើទោះប្បីជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានហាមប្រាមក៏ដោយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោមការចាត់ចែង របស់លោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ស្ថិត ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ និងហែរហមដោយលោក ចាប វណ្ណៈ មេនគរបាលអន្តោប្រវេសន៍នៅច្រកនេះមិន អើរពើរចំពោះបទបញ្ជារបស់លោកឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលហាមដាច់ខាត មិនឱ្យមានការយកប្រាក់ពីប្រជាពលករឆ្លងដែននោះឡើយ។ប្រភពរាយការណ៍ថា ក្រោមលេសនៃមនោសញ្ចេតនា ប៉ុន្តែគឺជាការកំណត់តម្លៃលុយជាក់ លាក់ធ្វើឲ្យពលករឆ្លង ដែន ថ្នាំងថ្នាក់ចំពោះរាជ រដ្ឋាភិបាលយ៉ាងខ្លាំង។ រដ្ឋបាលខេត្តឧត្តរមានជ័យក្រោម ការដឹកនាំរបស់លោក មាន ចាន់យ៉ាដា ហាក់ដូចជាមិន ទាន់ធ្វើកំណែទម្រង់អំពីបញ្ហានេះនៅឡើយ។

ប្រភពឱ្យដឹងថា ពលករឆ្លងដែនម្នាក់ដែលមានលិខិត ឆ្លងដែន(passport) ត្រូវបង់ឲ្យសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែនអូស្មាច់ចំនួន 100 បាត ហើយពលករដែលមានបណ្ណឆ្លងដែន (bor der pass) ក៏ត្រូវបង់ជូនមន្ត្រីនៅទីនោះ 50 បាតដែរ។ ក្រៅពីនោះជនបរទេសម្នាក់ដែលឆ្លងដែនតាមច្រកព្រំដែនអន្តរជាតិអូស្មាច់ត្រូវបង់ 300 បាតផងដែរ។ បើនិយាយអំពីបញ្ហា ដែលត្រូវបង់ លុយ ជូនមន្ត្រីរាជការនៅច្រកព្រំដែនអូរស្មាច់នេះ មានគ្រប់ប្រភេទទំនិញចេញ,ចូលជាពិសេសពលករឆ្លងដែនដែលមិនអាចអត់ឱនឱ្យបាននោះទេ។ ប្រភពឲ្យដឹងថា ១ថ្ងៃៗមានពលកររាប់រយនាក់ដែលត្រូវធ្វើដំណើរឆ្លង ដែនទៅធ្វើការនៅប្រទេស ថៃ។ ពលករ ឬពលរដ្ឋខ្មែរខ្លះមានប៉ាស្ព័រត្រូវបង់100 បាត ស្របពេលដែលពល ករខ្មែរដែលត្រូវចេញ,ចូលជាប្រចាំ ក៏ត្រូវបង់50 បាតដែរនៅគ្រាដែលពួកគាត់មានប័ណ្ណឆ្លងដែន(border pass)។

ក្រៅពីយកលុយពីប្រជាពលរដ្ឋ,ពលករ, ភ្ញៀវទេសចរណ៍ធម្មតា..ក៏នៅមានបញ្ហាទំនិញឆ្លងដែនពីខ្មែរចូលទឹកដីថៃដោយអាថ៌កំបាំងនោះទៀតផង។ ប្រភពបានបន្ថែមថា គេតែងតែប្រទះឃើញរថយន្ត ដឹកធ្យូងចេញនៅវេលាយប់អាធ្រាតឆ្លង ដែនចូលទឹកដីប្រទេសថៃជារឿយៗ។ បញ្ហាធ្យូងឆ្លងដែននេះគឺជារឿងសំខាន់ ដែលអាជ្ញាធរជា ពិសេសសមត្ថកិច្ចជំនាញនៅច្រកព្រំដែន ត្រូវចូលរួមទប់ស្កាត់ឲ្យខាងតែបាន ដើម្បីរួមចំណែកការពារធនធានធម្មជាតិព្រៃឈើដែលនៅសេសសល់ចុងក្រោយ។ ប៉ុន្តែមួយ រយៈកន្លងមក មន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនអូរស្មាច់តែងតែត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ចាំតែបើកបារាស់ឲ្យពួកឈ្មួញដឹកធ្យូងឆ្លងដែនតែប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងបញ្ហានេះលោក ឯម បញ្ញារិទ្ធ ប្រធានច្រកព្រំដែនអូរស្មាច់ បានប្រាប់អ្នកកាសែតថា បញ្ហាទាំង ឡាយដែលបានលើកឡើងនេះត្រូវបាន លុបបំបាត់អស់ ហើយ។ ប្រសិនបើមាន សេសសល់ រឿងជាមួយពលករឆ្លងដែនយ៉ាងណានោះ វាគ្រាន់តែជាមនោស ញ្ចេតនារបស់បងប្អូនពលករ ដែលមើលឃើញអំពីការនឿយ ហត់របស់មន្ត្រីរាជ ការប្រចាំនៅច្រកព្រំដែនតែប៉ុណ្ណោះ។ហើយវាមិនមែនជាការបង្គាប់បញ្ជាទេ ផ្ទុយទៅវិញវាជាមនោសញ្ចេតនាប៉ុណ្ណោះ។ រីឯបញ្ហារឿងធ្យូងឆ្លងដែឮឮនសមត្ថកិច្ចរបស់ លោកបានបិទស្ទើរតែទាំងស្រុងទៅហើយ។បឋម

 

Filed in: សង្គម

Recent Posts

Bookmark and Promote!