ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីចុះស្រាវជ្រាវស៊ើប អង្កេតអោយសុីជម្រៅមេគយចល័តស្ថិតនៅលើផ្លូវជាតិលេខ ៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាបយកលុយពីក្រុមអាជីវកររកសុីដឹកបន្លែផ្លែឈើនិងទំនិញតាមរថយន្តសាំយ៉ុងតាមទំនើងចិត្ត.!

ខេត្តត្បូងឃ្មុំ៖ តាមប្រភពពីក្រុមឈ្មួញនិងអាជីវកររកសុីដឹក ជញ្ជូនបន្លែផ្លែ ឈើទំនិញចេញចូលពីប្រទេសវៀត ណាមឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៧ បានស្នើដល់លោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវអោយសុីជម្រៅជុំវិញភាពមិនប្រក្រតីពុករលួយរបស់ក្រុមគយចល័តមួយកន្លែងនេះស្ថិតលើផ្លូវជាតិលេខ ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើពុករលួយប្រមូលលុយពី ក្រុមអាជីវករម្ចាស់រថយន្តដឹកទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ។

ទីតាំង(គយកុងត្រូលជជុះ)បើយើងធ្វើដំណើរទៅស្រុកមេមត់គឺកម្លាំងគយមួយក្រុមនេះដាក់នៅលើផ្លូវជាតិលេខ៧ ខាង ឆ្វេងដៃ។មហាជនជាច្រើនដាក់ ជាចម្ងល់ឆ្ងល់ថា តើក្រុមគយនៅចំណុចខាងលើ ចំណុះអោយគយខេត្តឬគយចល័តលើផ្ទៃប្រទេស ? ចាំបង្ក្រាបបទល្មើសរត់ពន្ធ ? ឬក៍ដាក់មកចាំសង្កត់ ក ឈ្មួញនិងអាជីវកររកសុីដឹកបន្លែផ្លែឈើនិងទំនិញស្របច្បាប់បង់ពន្ធគយប្រចាំច្រករួចរាល់ហើយឆ្លងកាត់លើកំណាត់ផ្លូវនេះត្រូវក្រុមគយចំណុចគាបយកលុយច្រើនៗបន្តទៀត ? ។

ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុងបង់ឱ្យក្រុម គយនៅទីតាំងខាងលើចំនួន ៨០មុឺនទៅ១ លាន រៀល ដែលដឹកទំនិញចេញពីប្រទេស វៀតណាម ចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំងឡាយដែលឆ្លង ដែនពីប្រទេសវៀតណាម ចូលមកនោះសុទ្ធតែត្រូវបង់ពន្ធនៅច្រកព្រំដែនរួចហើយដែរ?ប៉ុន្តែក្រុមគយជជុះនៅចំណុចនោះតម្រូវអោយពួកគាត់បង់ លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្ក័យបត្របង់ពន្ធរដ្ឋអ្វីទាំងអស់។ ហេតុម្ដេចបានជាមានពួកក្រុមគយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយស្រួលៗបន្ថែមទៀតនោះ ។ មជ្ឈដ្ឋាននានាថា ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មែនដែរឬ ? បើវាជាគយស្របច្បាប់បញ្ជាពីថ្នាក់លើមែននោះ ? គួរ តែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យងាយ ស្រួលអោយក្រុមឈ្មួញនិងអាជីវករក៍ដូចប្រជាពលរដ្ឋបានដឹង!។

គួរបញ្ជាក់ថា គយមួយកន្លែងនេះឃើញតែរថយន្ត១គ្រឿងដែលបិទផ្លាក គយ តែមិនឃើញលើកស្លាកទីស្នាក់ការឱ្យបានត្រឹមត្រូវតាមបទកដ្ឋានគតិ យុត្តិ ? ហើយរាល់ថ្ងៃនេះគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ចេញចូល ឈប់បង់ លុយជាហូរហែរនឹងយក លេស”ឯកសារត្រួតពិនិត្យពន្ធ”រថយន្ត ដឹកទំនិញអោយបានត្រឹមត្រូវនោះទេ?មិនថាតិចឬច្រើនសុទ្ធ តែត្រូវចូលទៅ ជួបពួកមន្ត្រីគយប្រចាំការនៅទី នោះពោល (កុងត្រូលជជុះឬប៉ុស្តិ៍ជជុះ)។

ប្រភពពីពលរដ្ឋនៅក្បែរទីតាំងខាងលើបានបន្ថែមថា (គយកុងត្រូលជជុះ)នៅទីនោះមិន បានត្រួតពិនិត្យរាល់ទំនិញនៃការក្រុមឈ្មួញដឹកជញ្ជូនអោយបានច្បាស់លាស់អ្វីនោះទេ? ពោលយកតែ លុយពីក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់លើកំណាត់ផ្លូវផាតិលេខ៧ តាមការកំណត់របស់ក្រុមគយជជុះនៅចំណុចនោះជាការស្រេច ។ ទំនិញដែលនាំ ចូលពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ដូចជាគ្រឿង ឧបភោគ បរិភោគបន្លែ បង្ការជាដើមគឺក្រុមគយចំណុចនោះដឹងតែពីយកលុយ, មិន បានត្រួតពិនិត្យអ្វីទាំងអស់។ ការដែលមិនបានត្រួតពិនិត្យអោយបានត្រឹមត្រូវនោះ វាបង្កហានិភ័យនិងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស!។

ប៉ុន្តែមន្ត្រីគយទាំងនោះអាចនិយាយបាន ថាបញ្ហាសុខភាពពាក់ព័ន្ធនឹងមន្ត្រី កាំកុងត្រូល រីឯពួកលោកជាគយដឹង តែយក លុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែប៉ុណ្ណោះទេ។ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងស្ថាប័នមន្រ្តីជំនាញពាក់ព័ន្ធគួរត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីបញ្ហាតួនាទីក្រុមគយនៅចំណុចនោះឬទីកន្លែងនោះអោយម៉ត់ ចត់ ផង។ ហេតុនេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុក រលួយក្រុម មន្រ្តីគយ (កុងត្រូលជជុះ) ដែលស្ថិត  នៅលើកំណាត់ផ្លូវជាតិលេខ៧ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!