ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយគូរដាក់មន្ត្រីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុងកាន់តំណែងដុះស្លែមានជំនាញច្បាស់លាស់ ប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃ.!

ភ្នំពេញ ៖ ទំនិញគេចពន្ធឆ្លងដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករក្នុងភូមិសាស្រ្តខេត្តកោះ កុង ច្រើនសន្ធឹកសន្ធាប់កំពុងជិះសេះលែងដៃ ក្នុងអំពើពុករលួយនៃការអនុញ្ញាតឲ្យនាំទំនិញចេញចូលទៅលើផ្ទៃសមុទ្រគ្មាននរណាអាចវាស់មើលបានដែលប្រការនេះគឺលោក ទុំ ណូ មេសាខាគយមិនខ្វល់អំពីបញ្ហាអ្វីទាំងអស់។

ប្រភពបានឲ្យដឹងថា​ ក្រុម​ឈ្មួញនាំ​ទំនិញគេចពន្ធ,សាំង​គេចពន្ធ និង​ទំនិញ​បង បង់ពន្ធមិន​គ្រប់និង​ទំនិញ​ខុសច្បាប់​ដែលចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ ផែ (ផ្លូវទឹក) និងផ្លូវ គោកយ៉ាង​ពេញបន្ទុកដោយរលូនក្នុង​ទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបង្រ្កាបឬទប់ស្កាត់ឡើយ។

ប្រភពពីសមត្ថកិច្ចច្រកបានឲ្យដឹងថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុប ឃិតគ្នាពីសំណាក់លោក ទុំ ណូ មេ​សាខាគយ​និងរដ្ឋាករខេត្តកោះកុង ដែលផ្លាស់​មកពី​ខេត្ត​សីហនុ ទើបក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹក ជញ្ជូន​ទំនិញ​ចូលពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកោះកុងបានបើមិនដូច្នោះទេ?កុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះនិងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោក ទុំ ណូ​ មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេនោះគឺមិនអាចនាំទំនិញទាំងនោះចូលបានឡើយ។

ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញ ពីប្រទេសថៃ រិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទី​ជា​មេ​សាខាគយ​និងរដ្ឋាករខេត្ត កោះកុងមានអំណាច​គ្រប់គ្រង​ទៅលើ​ការិយាល័យ​គយ​ជាច្រើន​កន្លែងនៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម, កំពង់ផែ​ស្រែអំបិល, កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជា ច្រើន​ទៀត​ដែល​ងាយស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្ប្រទេថៃឲ្យកូន ចៅធ្វើអ្វីស្រេចតែអំពើចិត្តលួចបើកឲ្យទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធមិន​គ្រប់និងទំនិញខុសច្បាប់ចំណីអាហារ​ខូចខូចគុណឲ្យក្រុមឈ្មួញ​នាំចូល​ពី​ប្រទេសថៃយ៉ាង​រលូន​ដោយ​គ្មាន​ការត្រួតពិនិត្យ.ឆែកឆែរ.រឹត​ប​ន្តឹង​ពី​មន្ត្រី​គយ ដោយ សារ​គេ​បង់​សេវា​ឲ្យ​ ដោយមិនចេញវិក័យប័ត្រ.ប្រមូល លុយដាក់ហោប៉ៅចែកគ្នាធ្វើមានបានយ៉ាងងាយៗ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានដុល្លារថែមទៀត?។

ប្រភពដដែលបានបង្ហើប​ទៀតថា ទំនិញគេចពន្ធ.ទំនិញ​បង់ពន្ធមិន​គ្រប់​និងទំនិញខុសច្បាប់ដែល​នាំចូល​ពី​ប្រទេស​ថៃមានដូចជា៖ ស្រា​បៀរ​ជាច្រើន​ប្រភេទភេសជ្ជៈ​កំប៉ុងឬ​ដប, គ្រឿងសំណង់, ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។ល។
ប្រភពបានបន្ថែមទៀតថា ក្រៅពីទំនិញសព្វសារពើក៏មានការនាំចូលម៉ូតូគេចពន្ធគ្រប់ប្រភេទ យ៉ាងសកម្មពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ជើងៗរាប់រយគ្រឿងនោះសុទ្ធតែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ មេសាខា គយខេត្តកោះកុង ហើយពួកឈ្មួញនាំចូលម៉ូតូគេចពន្ធជាចំហ ពីប្រទេសថៃចូលទឹកដីខេត្តកោះកុង ដោយមិនខ្លាចរអារច្បាប់ទម្លាប់ប្រទេសនេះឡើយពីព្រោះពួកគេអាងខ្នងមេគយលោក ទុំ ណូ។

បើតាម​ការបង្គាប់ប​ញ្ជា​យាន យន្ត​ដឹកទំនិញ​ឆ្លងកាត់​តាម ផ្លូវ​ជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​,រថយន្ត​ធំ​ដឹកទំនិញ​ត្រូវ​បង់ លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅ តាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង។ សកម្មភាពបែបនេះគឺអាចមើលដោយភ្នែកទទេឃើញជារៀង រាល់ថ្ងៃ នៅតាមបណ្ដាច្រក ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិ សាស្ត្រខេត្ត កោះកុងតាមដែនទឹកនិង ដែនគោក។បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!