ភ្នំពេញ៖ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅសង្កាត់ចោមចៅទី២ បានអោយដឹងថា ទីតាំងល្បែងសុីសងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញបង្កប់នៅ ក្នុងតារាងបាល់ទះយីហោ “១៦៨”ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅតែបន្ត បើកអោយក្រុមញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ ដដែលចំណែឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់!មិនទាន់ឃើញចាត់កម្លាំងមន្រ្តីក្រោមឱវាទចុះមកទប់ស្កាត់និងបង្ក្រាបនោះទេ។
ទីតាំងល្បែងឡូតូខុសច្បាប់តាមប្រព័ន្ធ អនឡាញមួយកន្លែងនេះដែលបើកបង្កប់ក្នុងតារាងបាល់ទះយីហោ”១៦៨” បើកលេងយ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំស្ងាត់ឈឹង បណ្ដោយអោយបុគ្គលម្ចាស់ល្បែងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញបើកអោយក្រុមញៀនល្បែងលេងយ៉ាងរលូនគ្មានសមត្ថកិច្ចនិងអាជ្ញាធរណាចុះមក ទប់ ស្កាត់និងបង្ក្រាបអោយស្រប តាម គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃនោះទេ។ទីតាំងល្បែងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរី ដដែល មិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរឡើយ។
គួររំលឹកថា កាលពីថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងខុសច្បាប់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានសង្កាត់.ខណ្ឌពោធិ៍សែនជ័យ បណ្ដែតបណ្តោយអោយបុគ្គលម្ចាស់ល្បែងសុីសងឡូតូខុសច្បាប់តាមប្រព័ន្ធ អនឡាញបង្កប់នៅក្នុងតារាងបាល់ទះយីហោ”១៦៨”បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនទាន់ធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមពាក្យស្លោកថាគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះផង ។
ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យ ទប់ស្កាត់និងបង្រ្កាបទីតាំងល្បែងសុីសងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញដែលបើកបង្កប់នៅក្នុងតារាងបាល់ទះយីហោ “១៦៨” ដែលស្ថិតក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យរាជ ធានីភ្នំពេញអោយមានប្រសិទ្ធភាពស្របតាមគោល នយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន ៕មានត