ភ្នំពេញ៖ ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រកល្ហរតាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើក លែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅរកប្រាក់ចំណូលជូនជាតិ។ ប៉ុន្តែតាមប្រភពពីឈ្មួញគ្រាក់ៗបង្ហើបថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូល ហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋ កិច្ចដើម្បីប្រមូលពន្ធជូនជាតិ។
ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប បទល្មេីសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ពង្រាយមនុស្សជំនិតៗដែលខ្លះគេជនស៊ីវិលនៅតាមបណ្ដាខេត្តក្រុងជាពិសេសនៅតាមច្រកព្រំដែនចេញចូលនិងខ្សែផ្លូវជាតិសំខាន់ៗ ឲ្យឃ្លាំមើលសកម្មភាពដឹកទំនិញតូចធំចេញ,ចូលរបស់ពួកឈ្មួញដោយតម្រូវឲ្យមានការ បង់លុយជាខែ និងការបង់ពន្ធជូនរដ្ឋនៅនឹងកន្លែងផ្សេងទៀត។ ពួកជនស៊ី វិលនិងពេលខ្លះក៏រួមដំណើរជាមួយ មន្ត្រីឯកសណ្ឋានគយធ្វើ សកម្មភាពជាចំហ ចរចាជា មួយឈ្មួញរកស៊ីដឹកទំនិញធំៗដើម្បីអ្វីដែលពួកគេអះអាងថា ជាការខិតខំប្រឹងប្រែងរកចំណូលជូនជាតិ។ ប៉ុន្តែបើតាមពួកឈ្មួញអះអាងថាពួកមន្ត្រីនៅក្រោមអំណាចរបស់លោក នូ ស៊ីថា ប្រៀបដូចជាពែ ដែលតាមជញ្ជក់សំណែនមិន ឈប់ឈរ ដែលធ្វើឲ្យក្រុមឈ្មួញធុញទ្រាន់ជាខ្លាំង។
រឿងនេះងាយយល់ទេ ប្រសិនបើគ្មានការបើកដៃពីលោក នូ សុីថា មន្រ្តីតូចតាចល្អិតល្អោចរួមទាំងជនស៊ីវិលជាមួយផង នៅតាមគោលដៅសំខាន់ៗមិនហ៊ាន គាបសង្កត់ពួកឈ្មួញនាំ ចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្តនោះបានឡើយ។ភាពមិនប្រក្រតីពុករលួយរបស់លោក នូ សុីថា មានជំនាញខាងពុករលួយឲ្យមន្ត្រី ជំនិតៗរបស់ខ្លួនទៅអនុវត្តន៍ កាលពេលកន្លងមកនេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ទំនិញអាជីវករដឹកជញ្ជូនបន្តិចបន្តួច ឆ្លងដែនមានការប្រតាយប្រតប់គ្នានាគ្រាកន្លងទៅ។ បើតាមសេចក្តីរាយ ការណ៍បន្ថែមថា មួយរយៈពេលក្រោយនេះសកម្មភាពគយ បានធ្វើអោយរំជើបរំជួលខ្លាំងនៅក្នុងចំណោមអ្នករកស៊ីព្រោះ តែការគាបសង្កត់ខ្លាំងហួស ហេតុទៅលើពួកគាត់។
ប្រភពរាយការណ៍ថា គយដែលជាកូន ចៅ របស់លោក នូ ស៊ីថា ចងក្រងជាប្រព័ន្ធនៃការតាម ដានសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញ ដោយមិនឲ្យផុតមួយរថយន្តណាឡើយ។ ពួកគេប្រើជនស៊ីវិលបន្លំខ្លួនដើម្បីឃ្លាំមើលការ ដឹកជញ្ជូនទំនិញរបស់ឈ្មួញនៅតាមច្រកព្រំដែនរវាងប្រទេសជិត ខាងគ្រប់ទីកន្លែង។ បន្ទាប់មកមន្ត្រីគយតូចតាចទាំងនោះបានទាក់ទងទៅឈ្មួញដោយ យកឈ្មោះរបស់លោក នូ ស៊ីថា ទៅគំរាមកំហែងអ្នករកស៊ីដឹកទំនិញឲ្យបងប្រាក់ឲ្យពួកខ្លួន។ពួកគេតែងតែនិយាយ ថាវាជាវិធានការថ្មីឬចំណាត់ការថ្មីរបស់លោក នូ ស៊ីថា ដើម្បីរួម ចំណែកប្រមូលពន្ធជូនជាតិ។ ប៉ុន្តែពួកឈ្មួញដែលរកស៊ីដឹងយ៉ាងប្រាកដថា គឺមិនមែនដើម្បីប្រមូលលុយជូនជាតិអ្វីទេផ្ទុយទៅវិញជាការប្រមូលលុយដាក់ហោប៉ៅរបស់ក្រុមលោក នូ ស៊ីថា នោះផ្ទាល់តែប៉ុណ្ណោះ៕មានត