ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

គយ​ចល័ត​ស្រុក​អូរយ៉ាដា​វចាប់​ឡាន​កូនតំណាងរាស្ត្រ​ដឹកឈើ​បំរុង​សម្រួល​ដោះ​ក្រៅ​ប្រពន្ធ​ច្បាប់​

​រតនគិរី ៖ កាលពី​យប់​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៥ មន្ត្រី​ស្នាក់ការ​គយ​ចល័ត បាន​ស្ទាក់ចាប់​ឡាន​របស់​កូន​តំណាងរាស្ត្រ​មួយ​គ្រឿង​ដឹក​ឈើប្រណិត​តាម​ផ្លូវជាតិ​លេខ​៧៨ បំរុង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ នៅពេល​បើក​ទៅ​ដល់​ចំណុច​ស្នាក់ការ​គយ​ចល័ត​ស្រុក​អូរយ៉ាដា​វក៏​ត្រូវ​កម្លាំងគយ​ឃាត់​ចាប់​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ឆៃ ត្រូវជា​កូន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​មិន​ព្រម​ធ្វើ​ការបង់ប្រាក់​ឲ្យ​មន្ត្រី​គយ​នោះឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រី​គយ​ចល័ត​ស្ទាកចាប់​ឡាន​កូន​តំណាងរាស្ត្រ​នោះ​ម៉ា​ឡង់​គ្រីស័រ ស៊េរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2G-2928 បាន​ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់ ចេញ​ពី​ទី​រួម​ខេត្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ទើបតែ​មក​ដល់​ថ្ងៃនេះ​កម្លាំង​គយ​ចល័ត​ធ្វើការ​បង្ក្រាប​ដោយ​ស្ងាត់ៗ

​គេ​សង្ស័យថា​មន្ត្រី​គយ​ចល័ត​បង្ក្រាប​ឡាន​កូន​តំណាងរាស្ត្រ​ដឹក​ឈើ​ខុសច្បាប់​នោះ​គឺ​ដើម្បី​ចរចា​យកប្រាក់​ដាក់​ហោប៉ៅ ទើប​គេ​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅ​មូលដ្ឋាន ហើយ​បាន​យក​ឡាន​នោះ​ទៅ​ទុក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នៅ​ថ្ង​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥​អ្នក​សារពត៌មាន​ទៅ​សួរ​ពី​រឿង​នោះ​ភ្លាមៗ​ដែរ លោក តុលា មន្ត្រី​គយ​ប្រចាំការ​នៅ​ទីនោះ បាន​បដិ​សេដ្ឋថា មិន​បាន​ចាប់​ឡាន​ឈើ​ឡើយ​ពេល​នោះ​ដែរ  ។ លោក តុលា បានបញ្ជាក់​ថា ការបង្ក្រាប​ឡាន​កូន​តំណាងរាស្ត្រ​ដឹកឈើ​នោះ គឺ​ធ្វើ​តាម​បញ្ជា​របស់​មេ (​ព្រាប សុធា​រ៉ា​ត​) បើ​ចង់ដឹង​ពត៌មាន​លំអិត​ឲ្យ​សួរ​ទៅ​មេ​ទៅ ។​

​នៅ​ថ្ងៃ​ដដែល​នោះ​ក្រុម​អ្នក​យក​ពត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក ព្រាប សុធា​រ៉ាត់ ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចាប់​ឡាន​កូន​តំណាងរាស្ត្រ​ដឹក​ឈើ​ខុសច្បាប់​នោះ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​រោរ៍​ជាច្រើន​ដងតែ​ពុំ​មាន​អ្នកលើក​៕
​គឹម នឿន​ ៕

 

2015_08_11ckr (1) 2015_08_11ckr (2) 2015_08_11ckr (3)

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!