ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូគ្មានស្លាកយីហោស្ថិតនៅច្រកទ្វារទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ផ្គើននឹងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា.!

ខេត្ត​ស្វាយរៀង ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២២ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្ត.ទាំង២៥ខេត្ត.ក្រុងត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសដោយគ្មានការលើកលែង។សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងដែនរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់បង់តំណែងទៀតផង។សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិ បាល រាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកចន្រ្ទា និងមន្រ្តីប្រចាំច្រកឃុបឃិតបើកដៃអោយពលរដ្ឋ ខ្មែរនិងជនជាតិវៀតណាមឆ្លង ដែនចូលមក លេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងផ្គើននឹងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា។

បើតាមប្រភពសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា បុគ្គល​ដែល​ហ៊ាន​បើកល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីហ្គេមបាញ់ត្រី និងល្បែងជា ច្រើនប្រភេទទៀតនៅក្នុងកាស៊ីណូដែលគ្មានស្លាកយីហោ ប្រហែលមាន​ខ្នងបង្អែក​រឹងមាំ នៅ​ពីក្រោយ និង​មាន​ឥទ្ធិពល​ ទើបហ៊ានបើកអោយពលរដ្ឋខ្មែរនិងជនជាតិ វៀតណាមចូលមកលេងល្បែងតាមអំពើចិត្ត រីឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានប្រចាំនៅ​ច្រកទ្វារទ្វេភាគីព្រំដែនសំរោង​”ហៅច្រកសៀងហៃ” ក្នុងស្រុកចន្ទ្រា បាននាំគ្នារក្សា​ភាព​ស្ងៀមស្ងាត់​។

ប្រភពបានបង្ហើបទៀតថា​ លោក​ សុខ ម៉ក់ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ”រួមអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចូល មក លេងល្បែងយ៉ាងពេញបន្ទុក មិនរំខានដល់សមត្ថកិច្ចនោះឡើយ!គេសង្ស័យថា មន្ត្រីជំនាញពាក់ព័ន្ធប្រចាំច្រកទាំងអស់នោះសម្ងំ​ទទួលផលប្រយោជន៍ពី​ម្ចាស់​ទីតាំងល្បែង​សុីសងទាំងអស់នោះហើយទេដឹង? បានបណ្ដោយអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចូលមក លេងយ៉ាងគគ្រឹកគគ្រេងគ្មានវិធានការទប់ស្កាត់និងបង្ក្រាបសោះ។

មហាជនក៍ដូចប្រជាពលរដ្ឋរិះគន់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាពិសេស លោក សុខ ម៉ក់ នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារទ្វេភាគីព្រំដែនសំរោង​”ហៅច្រកសៀងហៃ” ស្រុកចន្ទ្រា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនោះទេម្ចាស់ទីតាំងកាស៊ីណូគ្មានស្លាកយីហោនិងបក្សពួក មិនអាចសាងភាពល្បីល្បាញខាង បើកល្បែងស៊ីសងជល់មាន់ បៀរ អាប៉ោងយូគីហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតនៅក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឡើយ។ កាស៊ីណូគ្មានស្លាកយីហោនេះបង្កប់ល្បែងសុីសងកំពុងបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចេញចូល​មក​លេង​យ៉ាងអនាធិបតេយ្យ ខ្លះស្របច្បាប់ខ្លះមិនស្របច្បាប់​។​

រីឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋាន ស្រុក​ចន្ទ្រា រក្សាភាពស្ងៀមស្ងាត់ បណ្ដោយអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនចូល​មក​លេងល្បែងសុីសងខុសច្បាប់ តាមច្រកមួយនេះយ៉ាងពេញបន្ទុកមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចណាចុះធ្វើការទប់ ស្កាត់និងបង្រ្កាបអោយ ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ នោះទេ!ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងស្រុកចន្ទ្រា​មានការព្រួយបារម្ភភ័យខ្លាច បញ្ហា អសន្តិសុខ សង្គម និងអំពើចោរកម្ម. ចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ គ្រឿងញៀន​និងប្រើអំពើហិង្សាក្នុងគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះហើយទើបប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ចន្ទ្រា​ ស្នើដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្ម ការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងសុី សងទូទាំងប្រទេស ០ដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងខាងលើនេះផងទាន!។

ដែលបញ្ហានេះឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង.លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀងនិងលោកមេបញ្ជាការកងរាជអាវធហត្ថខេត្តស្វាយរៀង បើពិតមិនបានជាប់ពាក់ព័ន្ធនឹង ផលប្រយោជន៍នោះទេ? គួរចាត់វិធានការទប់ស្កាត់និងបង្រ្កាប!ទីតាំងកាសុីណូគ្មានស្លាកយីហោ ដែលបុគ្គលនោះហ៊ានបើកល្បែង ស៊ីសងជល់មាន់ បៀ​រ និងហ្គេម​បាញ់​ត្រី ខុសច្បាប់ នៅ​ក្នុងកាស៊ីណូ ជាច្រើនកន្លែងទៀតនៅអមសងខាងប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែន​សំរោង​”ហៅច្រកសៀងហៃ” ក្រោមការគ្រប់គ្រង​របស់លោក​ សុខ ម៉ក់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​ជូនប្រជាពលរដ្ឋ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!