ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ថឹង មិនា នាយកទីចាត់ការនិងផែនការវិនិយោគខេត្តកំពត កាងក្រុមហ៊ុនដេញថ្លៃ សម្លុតនិងបញ្ចុះបញ្ចូល ឃុំ សង្កាត់ ក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានដើម្បីប្រយោជន៍ផ្ទាល់ខ្លួន.!

ខេត្តកំពត៖ បើយោងតាម​ប្រភពព័ត៌មានពីអង្គភាព”កាសែតអភិវឌ្ឍន៍”គេហទំព័រ” (www.ap-news.net)លទ្ធផល​នៃ​ការ​សម្ភាសន៍​ព័ត៌មាន​ចំនួន​៦២ឃុំ​និង៤ សង្កាត់ ទទួលបាន​ព័ត៌ មានមួយចំនួននិងរបាយការ ណ៍ រកឃើញ​នូវ​របក​គំហើញ​មួយ​ចំនួន​ក្នុង​ការ​​ប្រើ​ប្រាស់ឥទ្ធពល​​អំណាច​​របស់​បុគ្គលឈ្មោះ​​ ថឹង​ មិនា​​​ នាយក​ទី​ចាត់​ការ​និង​ផែន​ការ​វិនិយោគ​ខេត្ត​កំពត ទៅលើ​ដំណើរការកិច្ច​លទ្ធកម្ម​​របស់មូល​និធិឃុំ​ សង្កាត់ក្នុង​ឆ្នាំ២០២៤នេះជា​លទ្ធផល​នៃការសម្ភាសន៍​ មេ​ឃុំនិង​ចៅ​សង្កាត់បាន​លើក​ឡើង​ថា​ ការ​អនុវត្តគម្រោង​ឆ្នាំ​២០២៣និង​ឆ្នាំ២០២៤​ ខុស​ពី​ឆ្នាំ​២០២២​កន្លង​មក ចំណុច​ខុស​ទាំង​នោះ​ពួក​គាត់និយាយ​​ថា កាល​ពី​ឆ្នាំ ២០២២​ ឃុំ​មាន​សិទ្ធិ​ប្រកាស់ដាក់សំណើរដេញ​ថ្លៃបិតប្រកាស់​​នៅ​សាលា​ឃុំ​រយៈពេល​១៤​ថ្ងៃ និងធ្វើការប្រកាស់ទៅ​តាម​គេហទំព័រ​ គជអប របស់​ក្រសួង​មហា​ផ្ទៃ​ ជា​ហេតុ​នាំអោយមានក្រុមហ៊ុន​មក​ពី​បណ្តា រាជធានី​ ខេត្ត​ជា​ច្រើន​ ​បាន​មានឱកាស់ស្មើ​ៗគ្នា ​​ ​ក្រុមហ៊ុន​បាន​ចូល​រួម​ដាក់​សំណើរ​ដេញ​ថ្លៃនៅ​ក្នុង​សាលា​ឃុំ ​មាន​ក្រុម​ហ៊ុន​ជា​ច្រើនបាន​ដាក់​សំណើរ​ ​និង​មាន​តម្លៃចុះតាម​លទ្ធភាព​ជាក់​ស្តែង​របស់​ក្រុម​ហ៊ុន​នីមួយ​ៗនិងមានប្រជាពល រដ្ឋ អ្នកសារព័ត៌មានជាច្រើនបានចូលរួមសង្កេតការណ៍។

ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០២៣​និង​ក្នុង​ឆ្នាំ​២០២៤​នេះ​ ការ​អនុវត្តន៍គម្រោង​​មូល​និធិឃុំ​សង្កាត់​ត្រូវ​ធ្វើ​តាម​បទបញ្ជាពី​ថ្នាក់​លើ ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ជាអ្នក​ទទួល​ការ​ទាំង​១៥​ក្នុង​ខេត្ត​កំពត​ជា​ការ​ររៀបចំរបស់នាយកទី​ចាត់​ការ​និងផែនការវិនិយោគ ​ដោយ​បដិសេធចោល​ក្រុម​ហ៊ុន​ដែល​មាន​សមត្ថភាព​អនុវត្តន៍​គម្រោង​និង​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ ត្រូវ​បាន​គេ​ទម្លាក់​ចោលទាំង​អយុត្តិធម៌​ ជាហេតុ​នាំ​អោយមាន​​១៨​ក្រុម​ហ៊ុន​ដាក់ពាក្យ​​ស្នើសុំ​ធ្វើ​ការ​តវ៉ា​ទៅ​ក្រសួង​មហា​ផ្ទៃ​ ទាម​ទារ រក​យុត្តិធម៌​និង​ស្នើអោយ​មានឈ្មោះ​​ជាអ្នក​ទទួល​ការ​ក្នុង​ឆ្នាំ​២០២៤ឡើង​វិញ​។​

តាម​រយៈការ​ផ្តល់​បទ​សម្ភាសន៍​មេឃុំ​ចៅ​សង្កាត់ ​ពួក​គាត់មាន​ការ​ខ្លាច​រអារពី​ឥទ្ធិពល​ថ្នាក់​លើ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​អ្នក​ទទួល​ការ​ចុះ​ឈ្មោះ​ក្នុង​ខេត្ត​កំពត បាន​យក​សំណើរ​បីៗក្រុម​ហ៊ុន​កាន់​នាំ​យក​តែមនុស្ស ម្នាក់​ទៅ ​ទុក​នៅ​តាម​សាលា​ឃុំ​នីមួយៗ​​​ និង​បាន​ប្រាប់​មេឃុំ​អោយ​ទទួល​យកសំណើរ​គម្រោង​ដាក់​អោយ​ដេញ​ថ្លៃទុក​សិន​ ឃុំ​ខ្លះ​បាន​ទទួល​យក​ទុកនិង​ឃុំ​ខ្លះ​ទៀតបាន​បដិសេធការបដិសេធដោយ​ពួក​គាត់មិន​ទាន់​បាន​ធ្វើ​ការ​ប្រកាស់ដាក់​សំណើរ​ដេញ​ថ្លៃនៅ​ឡើយ​ ចំពោះ​​ឃុំ​មិនព្រម​ទទួល​​យក​សំណើរ​ដែល​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​យក​ទៅ​​ទុកនោះ​ អ្នក​ទទួល​ការ​បាន​បញ្ជា​អោយ​ឃុំទូរស័ព្ទទៅ​ថ្នាក់​លើ​​ទៀត ផង។

តាម​រយៈ​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​មេ​ឃុំពួក​គាត់​ខ្លះក៏​មាន​សេចក្តី​ក្លាហាន​ហ៊ាន​តវ៉ានិង​បដិសេធមិន​ទទួល​សំណើរ​របស់​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ដោយ​ការ​បង្ខិត​បង្ខំ​ ក៏​ប៉ុន្តែក្រុម​ហ៊ុន​ទាំង​នោះ​យក​សំណើរ​ដែល​ឃុំ​បាន​បដិសេធទៅ​ ទុក​អោយ​ស្មៀន​ទៅ​វិញ​។​

មេ​ឃុំ​ខ្លះ​នៅ​ក្នុង​ស្រុក​បន្ទាយ​មាស ស្រុក​អង្គជ័យ ស្រុកកំពង់ត្រាច​ បាន​ផ្តល់​បទសម្ភាសន៍​ថា សាលាស្រុក កោះហៅ​ទៅ​ប្រជុំ​មិនបាន​​ប្រាប់​ពី​ប្រធានបទជាមុននោះទេ​ពេល​ទៅ​ដល់​ក្នុងអង្គ​ប្រជុំ​ ទើប​ត្រូវ​បាន​ក្រុមការងារ​ស្រុក​រៀប​ចំសំណើរ​ក្រុមហ៊ុន​​បី​ៗច្បាប់ដាក់​អោយឃុំនីមួយ​ៗ ​រួច​ជា​ស្រេច​ដើម្បី​បើក​សំណើរ​ទទួល​យក​ក្រុម​ហ៊ុន​ដែល​គេបាន​រៀប​ចំទុក​ជាមុន។ បើឃុំ​មិន​ព្រមបើកសំណើរ​តាម​ការ​រៀប​ចំ​របស់​សាលា​ស្រុក​ទាំង​នោះទេ ពួក​គាត់​ត្រូវ ​ មក​ធ្វើ​ការ​បើក​សំណើរ​មួយ​ឃុំ​ម្ត​ង ឬ​ក៏​ពី​ឃុំ​ម្តង​ ទៅ​តាម​ឱកាសនិង​ពេលវេលា​ជាក់​ស្តែង​​ក្រោយៗ​ទៀត​។​​

ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ខេត្តកំពតដែល​លេចធ្លោ​ក្នុង​បទសម្ភាសន៍ដែល​បណ្តា ឃុំ​នីមួយ​ៗ​តែង​តែ​ចងចាំមិន​ភ្លេច​និង​យក​ឥទ្ធិពល​ថ្នាក់​លើមក​ប្រើ​ប្រាស់​និង​ទទួល​បាន​គម្រោង​សម្រាប់​អនុវត្ត៍​ក្នុង​ឆ្នាំ​២០២៤នេះ រួម​មាន៖ក្រុមហ៊ុន យី តេងលី ក្រុមហ៊ុន អាន់​លីណា ក្រុម​ហ៊ុន​ ហេង ​បូរី​ ក្រុម​ហ៊ុន​សំណង់​សុភាព​ ក្រុមហ៊ុន ​ហេង ​ជីវ ក្រុមហ៊ុន យីសែប ក្រុមហ៊ុន ងឹម ពេជ​ចិន្តា ក្រុមហ៊ុន កែ វ៉ាង ក្នុង​ចំណោម​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ទាំងនេះ ក្រុមហ៊ុន​ យី តេង​លី ដែល​មាន​លោក​ យី តេង​លី​ជា​ប្រធាន​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​ថ្នាក់លើ​ដើម្បី​អោយឃុំ​ទទួល​យក​សំណើរដែល​រូបគាត់បាន​​យក​មក​ដាក់​នៅ​សាលា​ឃុំ​។ថ្នាក់​លើ​ដែល​ក្រុម​ហ៊ុន​បាន​យក​មក​ប្រើ​ប្រាស់​ដើម្បី​ផល​ប្រយោជន៍របស់​ខ្លួន​ បើតាម​ការ​បញ្ជាក់​អះ​អាង​របស់​មេឃុំបាន​អោយ​ដឹង​ថា គឺលោក ថឹង មិនា​ នាយក​ទីចាត់​ការ​ និង​ផែនការ​វិនិយោគខេត្ត​កំពត និង​នាយក​រដ្ឋបាលខេត្ត។

ហេតុនេះហើយទើប មេឃុំក៍ដូចប្រជាពលរដ្ឋស្នើដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមទាំងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅ នូវភាពមិនប្រក្រតីពុករលួយ ចំពោះដំណើរការដេញថ្លៃលទ្ធកម្មមូលនិធិ ឃុំ សង្កាត់ឆ្នាំ២០២៤ ក្នុងខេត្តកំពតផងទាន.!៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!