ខេត្តកំពត៖ យោងតាមប្រភពពីកាសែតអភិវឌ្ឍន៍.គេហទំព័រ(www.ap-news. net លទ្ធផលនៃការសម្ភាសន៍ព័ត៌មានចំនួន៦២ឃុំនិង៤សង្កាត់រកឃើញនូវរបកគំហើញមួយចំនួនក្នុងការប្រើប្រាស់ឥទ្ធពលអំណាចរបស់បុគ្គលឈ្មោះ ថឹង មិនា នាយកទីចាត់ការនិងផែនការវិនិយោគខេត្តកំពតទៅលើដំណើរការកិច្ចលទ្ធកម្មរបស់មូលនិធិឃុំ សង្កាត់ក្នុងឆ្នាំ២០ ២៤នេះជាលទ្ធផលនៃការសម្ភាសន៍មេឃុំនិងចៅសង្កាត់បានលើកឡើងថា ការអនុវត្តគម្រោងឆ្នាំ២០២៣ និងឆ្នាំ ២០២៤ខុសពីឆ្នាំ២០២២កន្លងមក ចំណុចខុសទាំងនោះពូកគាត់និយាយថា កាលពីឆ្នាំ ២០២២ឃុំមានសិទ្ធិប្រកាស់ដាក់សំណើរដេញថ្លៃបិតប្រកាស់នៅសាលាឃុំរយៈពេល១៤ថ្ងៃ និងធ្វើការប្រកាស់ទៅតាមគេហទំព័រ គជអប របស់ក្រសួងមហាផ្ទៃ ជាហេតុនាំអោយមានក្រុមហ៊ុនមកពីបណ្តា រាជធានី ខេត្តជាច្រើន បានមានឱកាស់ស្មើៗគ្នា ក្រុមហ៊ុនបានចូលរួមដាក់សំណើរដេញថ្លៃនៅក្នុងសាលាឃុំ មានក្រុមហ៊ុនជាច្រើនបានដាក់សំណើរ និងមានតម្លៃចុះតាមលទ្ធភាពជាក់ស្តែងរបស់ក្រុមហ៊ុននីមួយៗនិងមានប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាច្រើនបានចូលរួមសង្កេតការណ៍។ ប៉ុន្តែចាប់ពីឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤នេះ ការអនុវត្តន៍គម្រោងមូលនិធិឃុំសង្កាត់ត្រូវធ្វើតាមបទបញ្ជាពីថ្នាក់លើ ក្រុមហ៊ុនដែលបានចុះបញ្ជីជាអ្នកទទួលការទាំង១៥ក្នុងខេត្តកំពតជាការរៀបចំរបស់នាយកទីចាត់ការផែនការនិងវិនិយោគ ដោយបដិ សេធចោលក្រុមហ៊ុនដែលមានសមត្ថភាពអនុវត្តន៍គម្រោងនិងធ្វើការប្រកួតប្រជែងដោយស្មើភាព ត្រូវបានគេទម្លាក់ចោលទាំងអយុត្តិធម៌ ជាហេតុនាំអោយមាន១៨ក្រុមហ៊ុនដាក់ ពាក្យស្នើសុំធ្វើការតវ៉ាទៅក្រសួងមហាផ្ទៃ ទាមទាររកយុត្តិធម៌និងស្នើអោយមានឈ្មោះជាអ្នកទទួលការក្នុងឆ្នាំ២០២៤ឡើងវិញ។
តាមរយៈការផ្តល់បទសម្ភាសន៍មេឃុំចៅសង្កាត់ ពួកគាត់មានការខ្លាចរអារពីឥទ្ធិពលថ្នាក់លើ ដែលត្រូវបានក្រុមហ៊ុនអ្នកទទួលការចុះឈ្មោះក្នុងខេត្តកំពត បានយកសំណើរបីៗក្រុមហ៊ុនកាន់នាំយកតែមនុស្សម្នាក់ទៅ ទុកនៅតាមសាលាឃុំនិមួយៗ និងបានប្រាប់មេឃុំអោយទទួលយកសំណើរគម្រោងដាក់អោយដេញថ្លៃទុកសិន ឃុំខ្លះបានទទួលយកទុក និងឃុំខ្លះបានបដិសេធ។ បដិសេធដោយពួកគាត់មិនទាន់បានធ្វើការប្រកាស់ដាក់សំណើរដេញថ្លៃនៅឡើយទេ។ ចំពោះឃុំមិនព្រមទទួលយកសំណើរដែលក្រុមហ៊ុនអ្នកទទួលការយកទៅទុកនោះ អ្នកទទួលការបានបញ្ជាអោយឃុំទួរស័ព្ទទៅថ្នាក់លើ។
តាមរយៈការផ្តល់បទសម្ភាសន៍របស់មេឃុំពួកគាត់ខ្លះក៏មានសេចក្តីក្លាហានហ៊ានតវ៉ានិងបដិសេធមិនទទួលសំណើររបស់ក្រុមហ៊ុនអ្នកទទួលការដោយការបង្ខិតបង្ខំ ក៏ប៉ុន្តែក្រុមហ៊ុនទាំងនោះយកសំណើរដែលឃុំបានបដិសេធទៅ ទុកអោយស្មៀនទៅវិញ។
មេឃុំខ្លះនៅក្នុងស្រុកបន្ទាយមាស ស្រុកអង្គជ័យ ស្រុកកំពង់ត្រាច បានផ្តល់បទសម្ភាសន៍ថា៖ សាលាស្រុក កោះហៅទៅប្រជុំមិនបានប្រាប់ពីបប្រធានបទជាមុននោះទេពេលទៅដល់ក្នុងអង្គប្រជុំ ទើបត្រូវបានក្រុម ការងារស្រុករៀបចំសំណើរក្រុមហ៊ុនបីៗច្បាប់ដាក់អអោយឃុំនីមួយៗ រួចជាស្រេចដើម្បីបើកសំណើរទទួលយកក្រុមហ៊ុនដែលគេបានរៀបចំទុកជាមុន។ បើឃុំមិនព្រមបើកសំណើរតាមការរៀបចំរបស់សាលាស្រុកទាំងនោះទេ ពួកគាត់ត្រូវ មកធ្វើការបើកសំណើរមួយឃុំម្តង ឬក៏ពីឃុំម្តង ទៅតាមឱកាសនិងពេលវេលាជាក់ស្តែងក្រោយៗទៀត។
ក្រុមហ៊ុនអ្នកទទួលការដែលបានចុះបញ្ជីក្នុងខេត្តកំពតដែលលេចធ្លោក្នុងបទសម្ភាសន៍ដែលបណ្តាឃុំនីមួយៗតែងតែចងចាំមិនភ្លេចនិងយកឥទ្ធិពលថ្នាក់លើមកប្រើប្រាស់និងទទួលបានគម្រោងសម្រាប់អនុវត្ត៍ក្នុងឆ្នាំ២០២៤នេះ រួមមាន ក្រុមហ៊ុន យី តេងលី ក្រុមហ៊ុន អាន់លីណា ក្រុមហ៊ុន ហេង បូរី ក្រុមហ៊ុនសំណង់សុភាព ក្រុមហ៊ុន ហេង ជីវ ក្រុមហ៊ុន យីសែប ក្រុមហ៊ុន ងឹម ពេជចិន្តា ក្រុមហ៊ុន កែ វ៉ាង ក្នុងចំណោមក្រុមហ៊ុនអ្នកទទួលការទាំងនេះ ក្រុមហ៊ុន យី តេងលី ដែលមានលោក យី តេងលីជាប្រធានបានប្រើប្រាស់ឥទ្ធិពលថ្នាក់លើដើម្បីអោយឃុំទទួលយកសំណើរដែលរូបគាត់បានយកមកដាក់នៅសាលាឃុំ។ថ្នាក់លើដែលក្រុមហ៊ុនបានយកមកប្រើប្រាស់ដើម្បីផលប្រយោជន៍របស់ខ្លួន បើតាមការបញ្ជាក់អះអាងរបស់មេឃុំបានអោយដឹងថា គឺលោក ថឹង មិនា នាយកទីចាត់ការ និងផែនការវិនិយោគខេត្តកំពត និងនាយករដ្ឋាបាលខេត្ត៕មានត