ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សមាគម​នានា​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រដ្ឋសភា​

​ភ្នំពេញ ៖ ទោះបីជា​មាន​ការរារាំង​ពី​អាជ្ញាធរ​សមត្ថកិច្ច នៅតាម​ផ្លូវ កាលពី​ព្រឹក​ថ្ងៃទី​៣០​មិថុនា​នេះ ក៏​ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល ចុងក្រោយ នៅ​ម៉ោង​ជាង ១០ ព្រឹក​ថ្ងៃ​ទី​៣០​មិថុនា​នេះ បាន​ទៅ​ប្រមូលផ្តុំ ឈរ​តវ៉ា លើក​បដា នៅ​មុខ​រដ្ឋសភា​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​៣០​មិថុនា​នេះ ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បាន​ធ្វើ​យុទ្ធនាការ​ជួបជុំ ហែ​ក្បួន នៅ​ភ្នំពេញ ដើម្បី​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព ព្រម​ទាំង​ច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ក្រុម​សកម្មជន​អង្គការ​សមាគម ព្រមទាំង​សកម្មជន​ដីធ្លី បាន​ជួបជុំគ្នា​នៅ ៤ កន្លែង​ផ្សេង​ទៀត រួមមាន នៅ​ចាក់អង្រែ តាម​ផ្លូវជាតិ​លេខ​២ នៅ​វត្ត​និរោធ ផ្លូវជាតិ​លេខ​១ នៅ​ស្ពាន ៧​មករា ស្តុប​ពេទ្យ​លោកសង្ឃ និង​នៅ​មុខ​ស្ថានទូត​បារាំង ដើម្បី​ដើ​រហែ​ក្បួន ទៅ​កាន់​រដ្ឋសភា​។​

​ក៏ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​មាន​សន្តិសុខ​តាម​ខណ្ឌ​និមួយៗ បាន​ចាត់វិធានការ រារាំង មិនឲ្យ​មាន​ការហែក្បួន​ទេ ក្នុង​បំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។ ក្នុងនោះ នៅមុខ​ស្ថានទូត​បារាំង កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី រួមមាន អ្នកស្រី ទេព​វ​ន្នី ព្រម​ទាំង​ស្ត្រី​សកម្មជន​ជា​ច្រើន​ទៀត​។ តែ​ក្រោយមក​ដោះលែង​វិញ​។​

​លោក ណៃ វ៉ាន់ដា សកម្មជន​អង្គការ​អាដហុក ដែល​បាន​ចូលរួម​ដើ​រហែ​ក្បួន នៅ​ផ្លូវ​ជាតិ​លេខ​២ ចេញពី​វត្ត​ចាស់​អង្រែ​លើ បានឲ្យដឹងថា នៅ​កន្លែង​ផ្សេងទៀត ក៏​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​រារាំង និង​ដកហូត​យក​បដា ប៉េង​ប៉ោង ព្រមទាំង​ផ្កាឈូក​ពី​ក្រុម​សកម្មជន​អ្នក​តវ៉ា​ផងដែរ​។​

​សូម​រម្លឹកថា សកម្មជន​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សកម្មជន​ដីធ្លី បាន​ធ្វើ​យុទ្ធនាការ​រយៈពេល ៣ ថ្ងៃ ចាប់​ពី​ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃទី​២៨ ខែមិថុនា ដោយ​ជួបជុំ លើក​បដា ដើរ​ហែ​ក្បួន នៅ​មុខ​រដ្ឋសភា ក្នុង​គោលបំណង ដើម្បី​បង្ហោះ​ប៉េង​ប៉ោង និង​បង្ហាញ​បដា ជំទាស់​នឹង​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រម​ទាំង​ច្បាប់​សហជីព ដែល​ក្រុម​សកម្មជន​អង្គការ​សមាគម និង​សហជីព អះអាងថា ច្បាប់​នោះ មិន​អាច​ទទួលយក​បាន​ទេ​។​

​យ៉ាងណាក៏ដោយ រដ្ឋសភា នៅ​បន្ត​ដំណើរការ​នីតិវិធី ដោយ​គណៈកម្មការ​ជំនាញ​រដ្ឋសភា កំពុង​ពិនិត្យ​សិក្សា ហើយ​បាន​សម្រេច​ថា នឹង​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១០​កក្កដា​ខាង​មុខ នៅ​រដ្ឋសភា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!