ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ទិត ដា មាន​តំណែង​ខ្លាញ់ ២ ម្នាក់​ឯង​ក្នុង​ស្ថាប័នគយ​…​ជំនាញ បាន​ប្រព្រឹត​ពុករលួយ​ដូច​កាសែត​នានា​បាន​ចុះផ្សាយ​មែនឬ​?!

​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​សែត​ជាច្រើន​បាន​ចុះផ្សាយ​អំពី​អំពើពុករលួយ​របស់​លោកទិត ដា អ្នករកស៊ី​ក៏​ដូច​ជា​មន្ត្រី​គយ​បាន​បាន​បង្ហើប​ឲ្យដឹងថា ៖ នៅក្នុង​ទីចាត់ការគយ​និង​រដ្ឋាករម័​យ​កែទម្រង់​ក្រោម​ការដឹក​នាំ​គ្រប់គ្រង​របស់​លោក​គន់ញឺម​មាន​មន្ត្រី​គយ​ម្នាក់​ឈ្មោះ​ទិត ដា ដែល​កាន់​តំណែង​ខ្លាញ់ ពាក់ព័ន្ធ​នឹង​លុយកាក់ ដល់​ទៅ​ពីរ​

​តំណែង​ម្នាក់ឯង​គឺ​៖ ទី​១- ជា​អនុប្រធាន អង្គភាព​សវនកម្ម​គ​យ និង​ទី​២- ជា​អនុប្រធាន ការិយាល័យ​នាំចូល នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​ទោះបី​មាន​តួនាទី​ជា​អនុ​តែ​គយ​ឈ្មោះ​ទិ​តដា​គឺជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​។​
ប្រភព​ព​តិមាន​ពី​បុគ្គលិក​រោងចក្រ​ដេ​ល​រត់ការ​គយ​និយាយថា មាន​ថៅកែៗ រោងចក្រ​កាត់ដេរ​ប្រភេទ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន ត្រូវ​មន្ត្រី​គយ​មួយក្រុម ដឹកនាំ​ដោយ​ឈ្មោះ ទិត ដា ដែល​ជា​អនុប្រធាន អង្គភាព​សវនកម្ម​គ​យ​ផង និង​ជា​អនុប្រធាន ការិយាល័យ​នាំចូល នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ផង គាប​ឲ្យ​បង់លុយ រាប់​ម៉ឺន​ដុល្លារ  ជា​ថ្នូរ​និង​ការមិនធ្វើ​សវនកម្ម ឲ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ ១០០% ទៅ​លើ​រោងចក្រ​ទាំងនោះ ។​

​ប្រភព​ព​តិមាន​បានចោទប្រកាន់​ថា​ការ​ប្រព្រិត្ត​អំពើ​ពុករលួយ របស់​ក្រុមមន្ត្រី​គយ​លោក ទិត ដា ត្រូវបាន​ធ្វើឡើង​ក្រោម​រូបភាព ឃុបឃិត​ជាមួយ​ថៅកែៗ រោងចក្រ​កាត់ដេរ​ខ្លះ ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ចូល រដ្ឋ​គ្រប់​ចំនួន ១០០%​ទេ​។ ដូចជា​ករណី រោងចក្រ​ធំៗ​ដែល​មាន​កម្មករ – កម្មការិនី​ច្រើន ចាប់​ពី​ចំនួន ៣, ០០០​នាក់ ទៅ ៥, ០០០​នាក់​ឡើងទៅ ដែល​ត្រូវ​ជាប់​បន្ទុក បង់ពន្ធ​ចំណូល​គយ​ពី ២០ ម៉ឺន​ដុល្លារ ទៅ​ជាង ៣០ ម៉ឺន​ដុល្លារ​នោះ គឺ​អាច​ចរចា​គ្នា​ជាមួយ អស់លោក​មន្ត្រី​គយ ទិត ដា ដោយ​បង់​ត្រឹម​តែ​ចំនួន​ពី ៧ ម៉ឺន​ដុល្លារ ទៅ​ជាង ១០​ម៉ឺន​ដុល្លារ​បាន​ហើយ​… ហើយ​បើ​រោងចក្រ​តូចៗ  មាន​កម្មករ – កម្មការិនី​ចាប់ពី ១,០០០​នាក់ ទៅ ២, ០០០​នាក់ ដែល​ជា​មធ្យម ត្រូវ​ជាប់​បន្ទុក​បង់ពន្ធ​គយ​ពី ៣ ម៉ឺន​ដុល្លារ ទៅ ៥ ម៉ឺន​ដុល្លារ ក៍​អាចអនុវត្ត ការទូទាត់​លុយកាក់ ឲ្យអស់​តិច​ជាង​នេះ​បាន​ដែរ​… ឲ្យតែ​ភាគី​ថៅកែៗ រោងចក្រ​កាត់ដេរ ចេះ​សហការ ជួយ​សម្រួល ធ្វើ​ក្រដាស បង់​ចូល​ពន្ធគយ ឲ្យ​សមស្រប​តាម​ច្បាប់​..​។​.

​ក្រៅពី​ក្រុម​គយ​នៃ​ការិយាល័យ​នាំចូល របស់ លោក ទិត ដា ក៍​ត្រូវ​គេ​ប្រាប់ថា គាត់​បាន និង​កំពុង​សប្បាយ កើប​ប្រមូល​លុយ​ទាំង​បាច់ៗ ពី​ការ​ស៊ីញ៉េ​លើ​ឯកសារ សុំ​នាំ​ទំនិញ​ចូល – នាំចេញ របស់​អ្នកវិនិយោគ រាប់រយ​ឯកសារ​ក្នុង ១​ថ្ងៃៗ​ផងដែរ​។  មន្ត្រីៗ​គយ​ទាំង​នោះ បាន​តម្រូវឲ្យ ក្រុម​អ្នក​រត់ការ​ឯកសារ ត្រូវ​បង់លុយ​ក្រោម​តុ ជូន​ពួកគេ​គ្រប់​ឯកសារ ទៅ​តាម​ឯកសារ​និមួយៗ និង​ទៅ​តាម​ឋានានុក្រម «​ទន្សោង​គោព្រៃ​… ធំ​ស៊ី​តាម​ធំ តូច​ស៊ី​តាម​តូច​» ដែល​ធ្វើឲ្យ​លោក ទិត ដា  មាន​ជីវភាព​ធូរធា រស់នៅ​វីឡា​ដ៍​ស្កឹមស្កៃ មាន​ដីធ្លី​ជាច្រើន​កន្លែង ជិះ​រថយន្ត​សុទ្ធតែ​សេរី​ទំនើបៗ តម្លៃ​រាប់សែន​ដុល្លារ ។​

​អ្នក​រត់ការ​គយ​ដែល​បានដឹង​រឿង នោះ បាន​និយាយថា បើ​រាជរដ្ឋាភិបាល ពិតជា​មាន​ឆន្ទៈ ចង់ដឹងថា រឿង​នោះ​ពិត​… ឬ​ក៍​មិន​ពិត​… ត្រឹម​កម្រិត​ណា​នោះ សូម​ចាត់​ឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ ចុះ​ធ្វើ​ការស៊ើបអង្កេត ឬ​ឲ្យ​អង្គភាព សវនកម្ម​ឯករាជ្យ ត្រឹមត្រូវ​ណាមួយ ចុះ​ទៅ​ធ្វើ​សវនកម្ម​ស្ងាត់ៗ ជាមួយ​ថៅកែៗ រោងចក្រ​កាត់​ដែរ មួយចំនួន​ទៅ ប្រាកដជា​នឹង​បានដឹង​… ។​

​ទាំងនេះ​គឺជា​ការរាយការណ៍​ចោទប្រកាន់ ពី​បុគ្គ​លឹក​រោងចក្រ សារព័ត៌មាន​យើង​សង្ឃឺមថា​នឹង​មាន​ការ​បំភ្លឺ ពី​មន្ត្រី​គយ​ឈ្មោះ ទិត ដា ជុះ​វិញ​ព័ត៌មាន​ខាងលើ ជាមិនខាន​..៕

kunnhoem_w2

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!