ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ក្រុមឈ្មួញឈើប្រណីតដុះស្លែប្រចាំក្នុងខេត្តរតនគិរី ចាប់ផ្ដើមកក្រើកឡើងវិញហើយមួយរយ:ចុង ឆ្នាំ២០២៣ – ឆ្នាំ២០២៤.!

ខេត្តរតនគីរី ៖ តាមប្រភពសេចក្តីរាយការណ៍ មកថា ថ្មីៗ នេះឈ្មួញឈ្មោះ មករា និង ចែ ណាត មេឈ្មួញឈើប្រណឹតដុះស្លែប្រចាំ ក្នុងខេត្តរតនគិរី នាំគ្នាធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់យ៉ាងគគ្រឹក គគ្រេងនៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខណៈពេលនេះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវ មិនឃើញទប់ស្កាត់ និងបង្ក្រាបនៅឡើយទេ។

ប្រភពជាក់ស្តែងនៅវេលាម៉ោង ១យប់ ត្រូវនឹងថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤.នេះមានរថយន្ត សាំយ៉ុងពណ៌សមួយគ្រឿងកំពុងដឹកជញ្ជូនឈើពេញរួចបើកតាមផ្លូវជាតិលេខ ៧៨ ឆ្លងកាត់ស្រុកអូរយ៉ាដាវ បានយ៉ាងរលូន ឆ្លងដែនឆ្ពោះ ទៅកាន់ទីផ្សារប្រទេសវៀត ណាម ត្រង់ចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ដើម្បីលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ជាមួយគ្នានេះដែរការដឹកជញ្ជូនឈើខុសច្បាប់ ធ្វើអាជីវកម្មមិនស្របច្បាប់គេសង្កេតឃើញកើតមានជាច្រើនខែ.ច្រើនថ្ងៃមកហើយចុងឆ្នាំ ២០២៣ ដើមឆ្នាំ២០២៤.ឈើទាំងនោះត្រូវបានក្រុមឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋ តាមបណ្តាស្រុកមួយចំនួន ដូចជា៖ ភូមិគេសាន់ ស្រុកលំផាត់ និងនៅភូមិតាកុកច្រាយ រួមនិងព្រៃសហគមន៍ ក្បែរក្រុមហ៊ុន៧២ ស្ថិតក្នុងស្រុកអូរយ៉ាដាវ លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើ បរកែវ អណ្តូងមាស និងស្រុកអូរយ៉ាដាវពាក់ព័ន្ធជំនួញឈើខុសច្បាប់ រីឯលោក រៃ យ៉ា ហៅប្រុស សង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ លោកជាប់បេសក កម្ម នៅខេត្តបាត់ដំបង លោក រៃ យ៉ា ហៅប្រុស លោកបានបញ្ជាក់អោយដឹងថា លោកពុំបាននៅកន្លែងទេ?មួយរយ:នេះគឺជាប់ព្យាបាលជំងឺផ្ទាល់ខ្លួន ករណីនេះដែរគួរសួរទៅលោក ប៉ូលីសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន។ លោក ហេង ប៊ុន្នី អភិបាល ស្រុកអូរយ៉ាដាវ បានបញ្ជាក់ប្រាប់តាម ទូរស័ព្ទថាពាក់ព័ន្ធការដឹកជញ្ជូនឈើធ្វើអាជីវកម្មមិនស្របច្បាប់នោះ លោកអរគុណ ដែលបានផ្តល់ព័ត៌មានលោកនិងដាក់កម្លាំងដើម្បីធ្វើការទប់ស្កាត់ហើយ មិនអនុញ្ញាតអោយពួកគេដឹកជញ្ជូនបន្តធ្វើអាជីវកម្មទៀតឡើយ។

ប្រភពពីមន្ត្រីតូចតាចអត់លិឌ្ឍបានអោយដឹងថា ការរកស៊ីឈើក្នុងខេត្តរតនគិរី កន្លងមកដល់ បច្ចុប្បន្ននេះ ដូចជាមិនដែលមានច្បាប់អនុញ្ញាតនោះទេ! ប៉ុន្តែរាល់ការដឹកជញ្ជូនឈើឆ្លងដែនរាងរាល់ថ្ងៃគេពុំដែលឃើញសមត្ថកិច្ចពាក់ព័ន្ធនិង អាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់និងបង្រ្កាបសោះ!ហើយតែងតែអះអាងថា មិនបានអនុញ្ញាតអោយក្រុមឈ្មួញមុខដដែលៗនោះនៅតែមានឱកាសតាំងពីឈើនៅសំបូរបែបគ្រោប ដណ្តប់ផ្ទៃដីប៉ុន្មាន៧០% នៅផ្ទៃដីសរុប នៅពេលនេះ ប្រហែលនៅសល់តែ ៣០% ៤០% តែ ប៉ុណ្ណោះ។
ចុងបញ្ចប់នេះដែរប្រជាពលរដ្ឋក៍មហាជនសូមសំណូមពរទៅ ដល់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តរតនគិរីនិង ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មេត្តាចាត់មន្រ្តីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ទាំងពីនាក់នេះអោយប្រសិទ្ធភាពផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!