ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ក្លឹបកម្សាន្តមួយកន្លែងគេសង្ស័យថាមានបង្កប់ល្បែងស៊ីសងនិងថ្នាំគ្រវី ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោករាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ បទបញ្ជាដល់អភិបាលរាជធានី ខេត្ត.ទាំង២៥ ខេត្ត. ក្រុង.ត្រូវតែបង្រ្កាបបនល្បែងសុីសងគ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។ សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកក្រុងខេត្តណាមិនអនុវត្តទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងស៊ីសងនៅក្នុងដែនសមត្ថ កិច្ចរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ?និងមានបញ្ហាប្រឈមនឹងបាត់បង់ពីតំណែងទៀតផង។សូមបញ្ជាក់ ថា ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងគ្មានការលើកលែង។ដោយឡែកនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួល គោករាជធានីភ្នំពេញមានក្លឹបកម្សាន្តមួយកន្លែងគេសង្ស័យ ថាមានបង្កប់ល្បែងសុីសងនិងថ្នាំគ្រវី ។

បើយោងតាមប្រភពសេចក្តីរាយការណ៍បានអោយដឹងថា ទីតាំងក្លឹបកម្សាន្ត មួយកន្លែងជិតផ្សារសាមគ្គី”អតីតក្លឹបអេសុីបចាស់” នៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គេសង្ស័យថាបង្កប់ល្បែងសុីសង និងថ្នាំគ្រវីមួយថ្ងៃៗគេសង្កេតឃើញជនជាតិចិនប្រុសស្រី ក្មេងចាស់ ជាច្រើននាក់ បាននាំគ្នាចេញ ចូលមកលេងយ៉ាងគគ្រឹកគគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនទាន់ចាត់មន្រ្តីក្រោមឱវាទចុះមកទប់ស្កាត់និងបង្ក្រាបនៅឡើយទេ។
ប្រភពបានបន្តថា ទីតាំងក្លឹបកម្សាន្ត មួយកន្លែងក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោកមួយនេះគេសង្ស័យខាងក្នុងបង្កប់ទៅដោយល្បែងស៊ីសងនិងថ្នាំគ្រវី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! ដែលធ្វើអោយគេសង្ស័យថា ទីតាំងមួយនេះ ប្រហែលជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះទេដឹង?។

ប្រភពបានបន្ថែមទៀតថាករណីក្លឹបកម្សាន្តមួយកន្លែង ដែលគេសង្ស័យថាបង្កប់ល្បែង ស៊ីសង និងថ្នាំគ្រវី ខាងលើនៅ តែបន្តបើកអោយជនជាតិចិន ប្រុសស្រី ក្មេងចាស់ ចេញចូលលេងបែបអនាធិបតេយ្យ ? ដែលផ្ទុយពី គោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិ ភាព ទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ពាក់ព័ន្ធ ករណីនេះដែរធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាចបញ្ហា អសន្តិសុខ សង្គមនិងអំពើចោរកម្ម.លួច. ឆក់. ប្លន់.គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងមូល ដ្ឋានខាងលើស្នើសុំដល់អាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន ចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបផង! ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់ វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងក្លឹបកម្សាន្ត មួយកន្លែង ដែលគេសង្ស័យបង្កប់ល្បែងស៊ីសងនិងថ្នាំគ្រវី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីស្ថាប័នសាមុីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!