ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក គិន លី មេ​គយ​ក្រុងព្រះសីហនុ​នៅតែ​ជើងឯក​ខាង​ពុករលួយ​បំផ្លាញ ចំណូល​ថវិកា​ជាតិ​ដដែល​ក្រោយពី​លោក ប៉ែន ស៊ីម៉ន ចូលនិវត្តិន៏

ព្រះសីហនុ​៖ មតិ​ប្រជាជន​ពលរដ្ឋ បាន​និយាយថា ក្នុង​រយៈកាល ជាច្រើន​អាណត្ដិ កន្លងមក​ដែល សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រគល់​អំណាច ទៅ​ឲ្យ​លោក ប៉ែន ស៊ីម៉ន ធ្វើ​ជា​អគ្គនាយក​គយ ដុះ​ស្លែ​ផ្ដាច់មុខ តែ​ម្នាក់​ឯង​នេះ មិនដឹង​ជា​បាន និង​កំពុង​ធ្វើឲ្យ រដ្ឋ​ត្រូវ​បាត់បង់ ចំណូល​ចូល​ថវិកា​ជាតិ ក្នុង​១​ថ្ងៃៗ ១​ខែៗ ១​ឆ្នាំៗ និង​១​អាណត្តិៗ ចំនួន​ប៉ុន្មាន​ម៉ឺន សែន និង​លាន​ដុល្លារ​នោះ​ទេ ។​

​ដោយសារ​ហេតុ​ថា អំពើពុករលួយ​នោះ វា​ផ្ដើមឡើង​ពី ឬ​កើតចេញពី ការដឹកនាំ​តាមបែប បក្ខពួកនិយម ក្រុម​គ្រួសារនិយម និង​ការិយាធិបតេយ្យនិយម ជាច្រើន​ឆ្នាំ​មកហើយ ដូចជា​ការតែងតាំង មន្ត្រីៗ​គយ​ឲ្យនៅ​កន្លែង​ខ្លាញ់ ឬ​ឲ្យធ្វើ​ការងារ​សំខាន់ៗ ដដែលៗ​តាមរបៀប ចែក​គ្នា​ស៊ី​វិល​ជុំ តែ​បក្ខពួក​ខ្លួនឯង បងប្អូន​កូនក្មួយ​ខ្លួនឯង ឬ​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​ខ្លួនឯង ជាដើម ។​

​ប៉ុន្តែ​បន្ទាប់​មក មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​លោក គិន លី មិន​ត្រឹមតែ​អត់​ត្រូវបាន ច្បាប់​ដាក់ទោស​ប៉ុណ្ណោះ​ទេ គាត់ (​គិន លី​) បែរជា​បាន​រួចខ្លួន​ហើយ ថែមទាំង​ត្រូវ​បាន​លោក ប៉ែន ស៊ីម៉ន តែងតាំង​ឲ្យធ្វើជា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​នៅ​កំពង់ផែ ស្វយ័ត​ភ្នំពេញ យ៉ាង​គ្រ​ហ៊ើៗ ធ្វើឲ្យ​មន្ត្រីៗ​គយ​មួយចំនួន និង​សាធារណជន​ភាគច្រើន មាន​ការភ្ញាក់ផ្អើល ស្រឡាំងកាំង​ទៅវិញ ។​

​តាំង​ពី​លោក គិន លី បាន​ទៅ​ធ្វើ​ជា​មេ​គយ នៅ​កំពង់ផែ​ក្រុងព្រះសីហនុ សារជាថ្មី​ឡើងវិញ​កាលណា​មក មាន​ព័ត៌មាន​ប្រាប់ឲ្យដឹង​ថា ពួក​ឈ្មួញៗ និង​ក្រុម​អ្នក​រត់ការ ឯកសារ​ទាំងឡាយ មិន​សប្បាយចិត្ត​នឹង វត្តមាន​របស់​លោក គិន លី ទាល់តែសោះ ព្រោះ​គាត់​ពូកែ​បង្កើត​ល្បិច  គាប​យក​លុយ​ស្រស់ៗ​ពី​ពួកគេ (​ពួក​ឈ្មួញៗ និង​ក្រុម​អ្នក​រត់ការ​) ។ ពួកគេ​និយាយថា សព្វថ្ងៃនេះ គ្រាន់តែ​ឯកសារ ចុះ​ប្រតិវេទន៍​គយ ក្នុង​មួយ​ថ្ងៃៗ​មាន រាប់រយ​ឯកសារ​ឯណោះ​… ហើយ​ក្នុង​មួយ​ឯកសារ ការចំណាយ​ក្រៅផ្លូវការ មាន​ចាប់ពី ១​ម៉ឺន​រៀល ដល់ ១០​ដុល្លារ​អាមេរិក  ដែល​នេះ​មិនទាន់​គិត ពី​ការ​កោស​រូស ចាប់កំហុស​ផ្សេងៗ​នោះទេ ។​

​ហើយ​ការ​បង់លុយ​នេះ ធ្វើ​ឡើង​ច្រើន​ដំណាក់កាល រាប់​តាំងពី​ផ្នែក​គណនេយ្យ​កន្លែង​បោះត្រា និង​កន្លែង​ត្រួតពិនិត្យ​ទំនិញ ព្រម​ទាំង​កន្លែង​សំខាន់ ជាង​គេ​បំផុត​នោះ​គឺ នៅ​ចំណុច​អ្នក​អនុញ្ញាត ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចេញ​-​ចូល ទាល់តែ​មាន​ការឯកភាព (​បង់លុយ​គ្រប់​ចំនួន​) ពី​លោក​ប្រធាន (​គិន លី​) ទើប​គេ​អនុញ្ញាត​ឱ្យ រថយន្ដ​អាច​ចេញ​-​ចូល​បាន ឬ​ក៍​អាច​យក​ទំនិញ ចេញពី​កំពង់ផែ​នោះ​បាន ។​

​ប្រភពព័ត៌មាន បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា  លោក​ប្រធាន គិន លី ក៍​ត្រូវ​ប៉ាន់​មិន​តិច​ដែរ នឹង​ការ​អនុញ្ញាត ឲ្យ​ពួក​ឈ្មួញ​ខ្លះ បាន​នាំចេញ​ទៅ​លក់ នៅ​ក្រៅប្រទេស ទាំង​កុង​ទី​ន័រៗ នូវ​ទំនិញ​បាត​ឃ្លាំង​អន់ៗ​… ដែល​ពួកគេ​ប្រមូល​ទិញ ពី​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា ។ បន្ថែម​ពីលើ​នេះ នៅ​មាន​ទំនិញ មាន​តម្លៃ​ជា​ច្រើន​ទៀត ដែល​ត្រូវបាន​ឈ្មួញ នាំចូល​ពី​បរទេស​មក​កម្ពុជា ទាំង​កុង​ទី​ន័រៗ​ដែរ​… តែង​មាន​ឈ្មួញ​ខ្លះ លួច​ដាក់​បង្កប់ នៅ​ខាងក្នុង​នូវ ទំនិញ​គេច​ពន្ធ ស្ទើរ​មិន​ដែល​ខាន​ទេ​… ដែល​ចំណុច​នេះ ក៍​បាន​និង​កំពុង ធ្វើឲ្យ​លោក​ប្រធាន គិន លី មេ​សាខាគយ ប្រចាំ​កំពង់ផែ អន្ដរជាតិ ក្រុងព្រះសីហនុ អាច​រក​ចំណូល​ផ្ទាល់ខ្លួន បាន​មិន​តិច​ឡើយ ក្នុង​១​ថ្ងៃៗ ឬ​១​ខែៗ ឬ​១​ឆ្នាំៗ និង​១​អណត្តិៗ​នោះ ។​

​មាន​មន្ត្រី​ខ្លះ បាន​និយាយថា ទោះបី​ពេលនេះ​ទៅ​ហើយ​លោក គិន លី នៅតែ​អាង​អំណាច​លោក ប៉ែន ស៊ីម៉ន យ៉ាងណា​ក៍ដោយ ក៍​នឹង​មិន​អាច​ទៅរួច​ទៀត​ដែរ ព្រោះ​លោក ប៉ែន ស៊ីម៉ន ត្រូវបាន​ដកហូត (​ដាក់ឲ្យចូល​និវត្តិន៍​) ពីមុខ​តំណែង កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៤ រួចទៅហើយៗ ពេលនេះ​លោក គុណ ញឹម (​ជា​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) ក៍​ត្រូវបាន​តែងតាំង​ជា អគ្គនាយក​គយ និង​រដ្ឋាករ បន្ត​ជំនួស​លោក ប៉ែន ស៊ីម៉ន រួច​ទៅហើយ​ដែរ​… ដែល​គេ​សង្ឃឹមថា អគ្គនាយក​គយ និង​រដ្ឋាករ​ថ្មី គុណ ញឹម នឹង​មិន​ទុកឲ្យ​លោក គិន លី នៅ​កាន់តំណែង​ដុះ​ស្លែ អាច​ធ្វើ​អ្វីៗ​ផ្ដេសផ្ដាស ស្រេច​តែ​អំពើ​ចិត្ត បាន​ដូច​សម័យ​លោក ប៉ែន ស៊ីម៉ន នៅ​ធ្វើ​មេ​គយ​ធំ​ដុះ​ស្លែ ទាំង​បង​ទាំង​ប្អូន​នោះឡើយ ។​

​ផ្ទុយទៅវិញ សាធារណជន បាន​និយាយ​តៗ​គ្នា​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​ដកហូត​តំណែង​លោក ប៉ែន ស៊ីម៉ន ដាក់​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​រដ្ឋាករ​រួចហើយ​… ទាំង​ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុនីរ័ត្ន និង​អគ្គនាយក​គយ (​ថ្មី​) គុណ ញឹម ត្រូវតែ​ធ្វើ​ការផ្លាស់ប្ដូរ ឬ​ការ​កែទម្រង់ ស៊ីជម្រៅ​ពិតប្រាកដ ដោយ​ដកតំណែង មន្ត្រីៗ​គយ​ដុះ​ស្លែ​ខ្សែ​លោក ប៉ែន ស៊ីម៉ន ដូចជា​លោក ប៉ែន សំអាត​, ប៉ែន សារ៉ាត់​, កែវ សុខ​ឃាង​, កើត សុទ្ធា​រ៉ា​, គិន លី និង សុខ គឹម​សាន្ត​… ។​ល​។ ដាក់​មន្ត្រីៗ​ថ្មី​ល្អៗ​ជំនួស ស្ដារ​ប្រជាប្រិយភាព​ស្ថាប័នគយ ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​វិញ ដើម្បី​កុំឲ្យ​គេ​ថា រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រី​ចាស់ គាត ឈ​ន់ ជាមួយនឹង​មេ​គយ​ថ្មី គុណ ញឹម និង​មេ​គយ​ចាស់ ប៉ែន ស៊ីម៉ន ឌា​តែ​ខ្នូ​ច​… ដូច​តែ​គ្នា​ដដែល​នោះ​…​។​

​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ ៕

kinly_kunnhoem3

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!