ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងលោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យពិនិត្យលោកវរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍អន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច អនុវត្តផ្ទុយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ.!

ខេត្តឧត្តរមានជ័យ៖ លោកវរសេនីយ៍ឯក ស្រេង ធារី ដែលទើបប្រកាសតែងតាំងមុខ តំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ កំពុងផ្គើននិងអនុវត្តផ្ទុយពីគោលនយោ បាយ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែ នាំក្រសួងមហាផ្ទៃ ដែលតែងតែក្រើនរំលឹកជារឿយ ៗ នាពេលកន្លងមកហាក់ដូចជាពុំមានប្រសិទ្ធិភាពនោះទេ។

ប្រហែលជានៅស្ថាប័នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឧត្ដមសេនីយ៍ឯក សុខ វាសនា រកមិនទាន់ឃើញមន្ត្រី អ្នកដែលស្អាតស្អំ គោរពទៅតាម ច្បាប់,អនុវត្តទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងមហាផ្ទៃនៅឡើយទេមើលទៅ បានជាឃើញតែងតាំងតែនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិជាតិអូរស្មាច់ មកប្រមូលតែប្រយោជន៍ពីប្រជាពលរដ្ឋ.ពលករនិងអាជីវកររកស៊ីឆ្លងដែនចេញ ចូលកម្ពុជា-ថៃ រហូតក្លាយទៅជាទម្លាប់គ្រប់ជំនាន់ មេប៉ុស្តិ៍អន្តោប្រវេសន៍ ដែលមកកាន់តំណែងមេៗច្រកទ្វារអន្តរជាតិអូរស្មាច់នេះ។

ប្រភពពីប្រជាពលរដ្ឋដែលឆ្លងដែនចេញចូលនៅទីនេះបាននិយាយដូចៗគ្នាថា នរណាក៏ដូចនរណាដែរ អោយមកនៅទីនេះគឺដូចតែគ្នា ដោយកៀប សង្កត់ប្រជាពលរដ្ឋ.ពលករនិងអាជីវករដើម្បីប្រមូលលុយធ្វើមានធ្វើបានយ៉ាងសុខស្រួលវីឡាឡានសេរីទំនើបៗទៀតផង។

តាមប្រភពសេចក្តីរាយការណ៍ទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រមូលប្រាក់លើគ្រប់មធ្យោបាយដឹកជញ្ជូននិងបើកភ្លើងខៀវឲ្យមានបទល្មើសផ្ទុយនិងច្បាប់រដ្ឋឆ្លងដែន ដូចជាការបើកឲ្យមានអាជីវកម្មធ្យូងឆ្លងដែន រៀងរាល់ថ្ងៃ ក្រោយ ពីដឹកពេញៗរថយន្ដមិនបាន បង្វែរមកដឹកតិចៗ ១០ទៅ ២០ការ៉ុង ជញ្ជូនរាប់សិបជើងក្នុង១ថ្ងៃៗ ប្រើយុទ្ធ សាស្ត្រដូចកណ្ដៀរវិញម្ដង និងប្រមូលប្រាក់ពីរថយន្ដដឹក ទំនិញចេញចូលគ្រប់ប្រភេទ និងក្បាលរថយន្ដដឹកកសិផលដំឡូងមី។ ក្រៅពីនោះគឺប្រមូលប្រាក់ពីពលករ និងពលរដ្ឋចេញ-ចូលកម្ពុជា-ថៃ តាមរយៈការបោះត្រាលើសៀវ ភៅឆ្លងដែន និងប៉ាស្ទ័រក្នុងម្នាក់ ៗ១០០បាត, បោះត្រាចេញ ១០០ បាត, បោះត្រាចូល ១០០បាត។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋ និងពលករឆ្លងដែនកម្ពុជា-ថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ បានអោយដឹងថា មន្ត្រីនគរ បាលអន្តោប្រវេសន៍ បានយកប្រាក់ពីពួកគាត់ក្នុងម្នាក់ៗ១០០បាត ជាថ្នូរនិងការបោះត្រាលើសៀវ ភៅព្រំដែន និងប៉ាស្ព័របោះ ត្រាចេញ ១០០បាត និងបោះត្រាចូល ១០០បាត ដែលក្នុង១ថ្ងៃៗមានពលករ និងប្រជាពលរដ្ឋរាប់រយនាក់ បានឆ្លងដែនក្នុង១ ថ្ងៃៗ ដែលបានរងគ្រោះអស់ប្រាក់យ៉ាងច្រើន ។

ដូច្នេះហើយមន្រ្តីនគរបាលអន្តោប្រវេសន៍ បានប្រមូលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ថ្ងៃៗ យកទៅសោយសុខជាមួយបក្សពួកនិងសង្គមគ្រួសារ លើគំនរទុក និងញើសឈាមរបស់ប្រជាពលរដ្ឋ និងពលករខ្មែរខ្លួនឯង។ ការប្រមូលប្រាក់ដោយខុសនិងច្បាប់ពីពលករ និងប្រជាពលរដ្ឋ រស់នៅតាមព្រំដែនពីសំណាក់មន្រ្តីនគរបាលអន្តោប្រវេស ន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងប្រព្រឹត្តអំពើពុក រលួយជិះសេះលែងដៃ។ ហេតុនេះហើយទើបប្រជាពលរដ្ឋ.ពលករនិងអាជីវករធ្វើអាជីវកម្មចេញ-ចូលធ្វើការប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាចស្នើ សុំដល់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាពិនិត្យលោកវរសេនីយ៍ ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ដែលអនុវត្តផ្ទុយពី សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនិងជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់នូវអំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់ ឧត្តរមានជ័យ ដែលប្រព្រឹត្តអំពើពុករលួយនេះផងទាន។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោកវរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!