ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកប្រធាន​ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ កំពុងប្រែ​ក្លាយទៅជា​ស្ថានីយជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​​ទាំង​ថ្ងៃ.!

កំពង់ស្ពឺ ៖ តាមប្រភព​ពី​ក្រុមឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញក៏ដូចជា​ផល​កសិកម្ម​ផ្សេងៗឆ្លងកាត់​ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ភូមិ​កាប​ទូក សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន បានឲ្យដឹងថា បើទោះបីពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយជញ្ជីងថ្លឹងមិនអាចខានបាន។ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្តអះអាង ថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​ការបង់លុយ​ក្រោម​តុលើតុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ សង្កាត់​កណ្តា​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នោះដែរ​។​

​ហេតុនេះហើយទើមក្រុមអាជីវករនិងឈ្មួញមានការអំអំពាវនាវដល់លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និងលោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូនមេត្តាពិនិត្យ ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវ ជាតិ​លេខ​៤ សង្កាត់​កណ្ដោ​ដុំ​ ក្រុង​ច្បារមន កំពុងប្រែក្លាយទៅជាស្ថានីយ៍​ជញ្ជីង​ថ្លឹងលុយទាំងយប់ទាំងថ្ងៃជាបន្ទាន់​ផង។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ៤ក្នុង​សង្កាត់​កណ្ដោ​ដុំ​ ក្រុង​ច្បារមន គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្តគឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។

​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ដោយ​គ្មាន​ការព្រួយបារម្ភនោះទេ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការ កំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​? ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ភូមិ​កាប​ទូក​ សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន បានបន្ថែមថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ថ្លឹង គេសង្កេតឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្ត រ​ត់យ៉ាង​ប្រសេចប្រសាច​ឆ្លង ថ្នល់ទៅ​បង់លុយ​ឲ្យ​ប្រធាន​ស្ថានីយជញ្ជីង​ថ្លឹងនឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់ ដោយ​មិន​អាច​តវ៉ា​បាបានទេ ។ ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្ត​ផ្លូវជាតិ​លេខ​៤ សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិនខានឡើយ​។​

ដូច្នេះរថយន្ត​តូចធំដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេក ទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវ ជាតិ​លេខ​៤ សង្កាត់​កណ្ដោ​ដុំ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវខូច​ស្ពាន​ជា​បន្តបន្ទាប់​។

ដែល​បញ្ហា​នេះ​សូម លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹងទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​ក្រុម​ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ កំពុង​ប្រែ​ក្លាយ ទៅជាស្ថានីយជញ្ជីង​ថ្លឹង​លុយ នេះផង។ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ ស្កាត់អំពើពុករលួយ(ក្រុមមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៤ សង្កាត់កណ្ដោល ដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលប្រែក្លាយទៅជាស្ថានីយជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃ នេះផងទាន!។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ លេខ៤ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!