ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អតីតចោរឆក់ប្លន់ដ៏សកម្មបច្ចុប្បន្នក្លាយជាមន្ត្រីនគរបាលវរ:សេនាតូចការពារព្រំដែនគោក៧០១ ដោយសារមានឪពុកជាស្នងការរង ខេត្តស្ទឹងត្រែង.!

ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពពីសមត្ថកិច្ចខេត្តស្ទឹងត្រែងបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ចាន់ សុភ័ក្ត្រ បច្ចុប្បន្នជាមន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែនដែនគោក៧០១ កាលពីកំឡុងឆ្នាំ២០១៣ ត្រូវបានតុលាការសម្រេចផ្ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ អនុវត្តទោសនៅក្នុងពន្ធនាគារនិងព្យួរឲ្យនៅក្រៅឃុំ ពាក់ព័ន្ធក្នុងករណីឆក់កាបូប មានស្ថានទម្ងន់ទោស។ ប៉ុន្តែឥឡូវបុរសខាងលើនេះ បានក្លាយខ្លួនទៅជាមន្ត្រីនគរបាលដ៏មានកិត្តិយសម្នាក់ប្រចាំ ការនៅព្រំដែនគោក ៧០១។ វត្តមានរបស់បុរសខាងលើក្នុងតួនាទីជាសមត្ថកិច្ចនេះ ញ៉ាំងឲ្យមានការភ្ញាក់ហើយជាទូទៅចំពោះមន្ត្រីនគរបាលខេត្តស្ទឹងត្រែង ក៏ដូច ជាកងកម្លាំងប្រដាប់អាវុធនៅ ក្នុងខេត្តទាំង មូល។

ប្រជាពលរដ្ឋជាទូទៅក្នុងខេត្តស្ទឹងត្រែង នាកំឡុងឆ្នាំ២០១៣ ម្នាក់ៗមានការភិតភ័យ ព្រួយ បារម្ភយ៉ាងខ្លាំង ខណៈកំឡុងឆ្នាំនោះ គឺកក្រើក គ្រាកើតមានករណីឆក់ប្លន់សកម្មដ៏គួរឲ្យខ្លាច ដោយមានមេក្លោងចាត់ តាំងមុនពេលចេញធ្វើសកម្មភាព តែក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបបានដែលជាមេក្រុមចាត់តាំងម្នាក់ ។ ក្រោយការបង្ក្រាបរបស់សមត្ថកិច្ច គេសង្កេតឃើញថា សកម្មភាពឆក់,ប្លន់នៅខេត្តស្ទឹងត្រែងហាក់ដូចជាថមថយបន្តិច។ សមត្ថកិច្ចបានចាប់ខ្លួនបុរសជាមេខ្លោង ដែលធ្វើឲ្យប្រជាពល រដ្ឋរស់នៅខេត្តស្ទឹងត្រែងអបអរសាទរយ៉ាងខ្លាំង។

តាមប្រភពសមត្ថកិច្ចដដែលបន្តថា បុគ្គលឈ្មោះចាន់ សុភ័ក្ត្រ ត្រូវបានចាប់ខ្លួននៅថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០១៣ ក្រោយ១ ថ្ងៃ បន្ទាប់បានចេញធ្វើសកម្មភាពឆក់កាបូបអ្នកធ្វើដំណើរបានដោយសុវត្ថិ ភាព នៅថ្ងៃទី៥ មិថុនាឆ្នាំ២០១៣ ។ ក្រោយការចាប់ខ្លួនកម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាននាំជនសង្ស័យ ឈ្មោះចាន់ សុភ័ក្ត្រ ទៅបង្ហាញទីតាំងដែលខ្លួនយកសំណាកវត្ថុតាងឆក់ពីជនរងគ្រោះទៅប្លុង ចោលស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមប្រភពព័ត៌មានមួយទៀតពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដោយសុំមិនឱ្យបញ្ចេញឈ្មោះដឹងថា អង្គភាពកងរាជអាវុធហត្ថធ្លាប់បានបដិសេធក្នុងការជ្រើសរើសបុរសខាងលើនេះចូលបម្រើការងារក្របខ័ណ្ឌយោធិនកងរាជ អាវុធហត្ថដោយសារស្រាវជ្រាវទៅបុគ្គលនោះមានប្រវត្តិចាប់ ខ្លួនពីកម្លាំងនគរបាលពាក់ព័ន្ធរឿង អាស្រូវបទល្មើស ក្រោយ មកក៏ត្រូវបានចូលជាមន្ត្រីនគរបាលស្ងាត់ៗដោយពុំដឹងថា ចូលប្រឡងតាមក្រប ខ័ណ្ឌស្របច្បាប់ឬចូលបានតាមជើងខោនោះទេ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ លោក ចាន់ សុភ័ក្ត្រ មានឋានៈអនុសេនីយ៍ត្រី នៃ វរៈសេនាតូចនគរ បាលការពារព្រំដែនដែនគោក៧០១ ជាកូនបង្កើតរបស់លោក ចាន់ សុផា ដែលបច្ចុប្បន្នជាស្នងការរងទទួលផែនវរៈសេនាតូចការពារព្រំដែន គោក៧០១នេះតែម្ដង។ តើអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ គួរបើក ការស៊ើបអង្កេតចំពោះវត្ត មានរបស់លោក ចាន់ សុភក្រ្តា ក្នុងតួនាទីជាកម្លាំងនគរបាលនៅខេត្តស្ទឹងត្រែងនោះដែរឬ ទេ? ពីព្រោះអតីតភាពរបស់គាត់គ្រាន់តែជាចោរឆក់ដ៏សកម្មមួយរូបប៉ុណ្ណោះ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!