ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លេចឮព័ត៌មានលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានចៅក្រមដោះលែងអោយមានសេរីភាពបន្ទាប់ពីចំណាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់.!

ខេត្តកំពង់ស្ពឺ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រី ពន្ឋនាគារខេត្តបានបង្ហើបអោយដឹងថា លោក ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានចៅក្រមដោះលែង អោយមានសេរីភាពវិញហើយ បន្ទាប់ពីចំណាយលុយអស់ យ៉ាងសន្ធឹកសន្ធាប់រួចមក។

លោក ង៉ាម រី អតីត ជាស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានចោទប្រកាន់ពីបទ ទ្វេពន្ធ ភាព បន្ទាប់ពីលោកបានក្លែងឯកសារ លួចទៅរៀបការជា មួយនារីម្នាក់ នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន។

សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ជាស្នងការរង ទទួលផែនអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ង៉ាម រី ត្រូវបានចោទប្រកាន់ ពីបទ ទ្វេពន្ធភាព។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ឃុត វឌ្ឍនា ហៅ ង៉ាម រី ត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយាដើមរបស់លោក ។ លោកឧត្តមសេនីយ៍ត្រី ឃុត វឌ្ឍនា ហៅ ង៉ាម រី ត្រូវភរិយាដើម ដាក់ពាក្យប្តឹង បន្ទាប់ពីលោកបានក្លែងឯកសារ ហើយរៀបការជាមួយនារីម្នាក់ទៀត ដែលជាអាជីវករលក់បាយ នៅ ក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមិនទាន់បានលែងលះដាច់ ស្រេច។ នៅក្នុងឯកសារក្លែង លោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយ ដោយលោក ហែន កន ចៅ សង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយនារីម្នាក់ ដែលជាភរិយាក្រោយដោយលោកចៅសង្កាត់កណ្តោលដុំ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ហើយពិធី នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៨- ១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះខាងស្រី ក្នុងភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប៉ុន្តែពិធីមង្គលនេះ ត្រូវបានអាក់ ខាន ទៅវិញ ក្រោយរោងការគ្មានកូនកំលោះ គ្រាដែលភ្ញៀវយ៉ាងច្រើន ត្រូវបានគោរពអញ្ជើញរួចរាល់ លើកលែងតែមន្ត្រីនគរបាល នៅក្នុងអង្គភាព រួមទាំងលោកស្នងការផងដែរ ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។ រោងការដែលសង់ឡើងយ៉ាងត្រដែត នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កណ្តោលដុំ ត្រូវបានរុះរើយ៉ាងតក់ ក្រហល់ទៅវិញ ក្រោយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនកូនកំលោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរពាក់ពន្ធ័និងបណ្តឹងរបស់ភរិយាដើម ។
ជុំវិញករណីនេះដែរ មហាជន នៅតែរង់ចាំមើលថា តើដំណើរ ការនីតិវិធីរបស់តុលាការនិងការអនុវត្ត អភិក្រមរបស់ក្រសួងមហាផ្ទៃ ថាចាត់ការយ៉ាង ណា ចំពោះលោកឧត្តមសេនីយ៍ត្រីង៉ាម រី ហៅ ឃុត វឌ្ឍនា រូបនេះ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!