ខេត្តតាកែវ ៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញផ្សេងៗចេញ ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានស្នើសុំដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការ សេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតី ពុករលួយរបស់លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្ថិតនៅឃុំទំលាប់ ស្រុកគីរីវង់ ខេត្តតាកែវនិងបក្ខពួកឃុបឃិតជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដឹក ទំនិ ញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកមួយនេះឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។
ប្រភពបានបន្តអោយដឹងថា ពួកគាត់រកស៊ីដឹកបន្លែផ្លែឈើសព្វ ថ្ងៃបានចំណេញតិចតួចណាស់ព្រោះសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រក ជា ពិសេសមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនតែម្តងនិងសមត្ថកិច្ចផ្សេងៗជាច្រើនទៀតប្រចាំច្រកនិងនៅតាមដងផ្លូវគាប យកលុយច្រើនៗតាមការកំណត់មិនអាចតវាបាន ។ គឺដោយសារមានការបើកភ្លើងខៀវពី សំណាក់លោក ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាំជួយបិទបាំងនូវភាពមិនប្រក្រតីពុក រលួយរបស់លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេ សន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត ។
ប្រភពពីមន្ត្រីរាជការក្នុងខេត្តតា កែវបានខ្សឹបខ្សៀវថា បើគ្មានការបេីកដៃពីសំណាក់មេធំៗខេត្តដែលឃុបឃិតគ្នាជាប្រព័ន្ធទេ!គឺលោក អ៊ុក គឹម កណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មិនអាចហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តបានឡើយ។ រីឯលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់សម្ងំឈឹង។ ប្រភពពីក្រុមឈ្មួញនិងអាជីវករ នាំបន្លែផ្លែឈើ~ទំនិញពីប្រទេស វៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានបន្តទៀតថា ទោះបីទំនិញពួកគាត់បានបង់ពន្ធគយត្រឹមត្រូវរួច រាល់ហើយក៏ដោយក៏ចៀសមិនផុតពីការបង់លុយលើតុក្រោមតុ តាមការកំណត់របស់ មន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរព្រំដែនភ្នំដិនមិនអាចតវាបាន ។
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ បានបន្ថែមទៀតថា លោក អ៊ុក គឹម កណ្ណិកា នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ប្រើតួនាទី និងអំណាច ប្រព្រឹត្តអំពើលុយពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ហើយឃុបឃិតអោយឈ្មួញធំៗ សម្រុកដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងផ្សេងៗទៀតនៃខ្សែរក្រវាត់ខេត្តតាកែវគឺជាប្រភពចំណូលដ៍ធំរបស់លោក អ៊ុក គឹម កណ្ណិកា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ដែលមានឥទ្ធិ ពលខ្នងបង្អែករឹងមាំ គ្មានអ្នកណាហ៊ានប៉ះពាល់ឡើយទុក្ខអោយក្ដោបសេដ្ឋកិច្ចម្នាក់ឯង បានលុយដាក់ក្នុងហោប៉ៅធ្វើមាន បានយ៉ាងសុខស្រួល។
ហេតុនេះហើយទើបក្រុមអាជីវករនិងឈ្មួញស្នើសុំដល់លោកនាយឧត្តមសេនីយ៍ សុខ វាសនា អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មិនគួរបណ្តែតបណ្ដោយអោយលោក អ៊ុក គឹម កណ្ណិកា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនតទៅទៀតនោះទេ។រីឯលោក ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ រក្សាភាពស្ងៀមស្ងាត់! បណ្តោយអោយឈ្មួញនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់ពីប្រទេសវៀតណាមចូលមកស្រុកខ្មែរគគ្រឹកគគ្រេងជាប្រភពចំណូលដ៍សំខាន់របស់លោក អ៊ុក គឹម កណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។
ដែលបញ្ហានេះហើយទើបអាជីវករសូមសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរក្រសួង.ស្ថាប័នពពាក់ព័ន្ធខេត្តតាកែវពិនិត្យមើលខ្លះផងមិនគួរបណ្ដែត បណ្ដោយ តទៅទៀតនោះទេ? ព្រោះអំពើពុករលួយរបស់លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រាល់ម៉ោងធ្វើការ ៕មានត