ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រើគ្រប់វិធីសាស្ត្រគ្រប់រូបភាពប្រព្រឹត្តរបៀបអំពើពុករលួយ.!

ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពថ្មីៗពីកម្មករ អូសរទេះច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអោយដឹងថា លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតកំពុងបង្ហាញស្នាដៃនូវភាពមិនប្រក្រតីពុករលួយច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ គឺលោក នូរ ស៊ីថា មេសាខាគយខេត្តបន្ទាយមានជ័យ។ ភាពមិនប្រក្រតីពុករលួយរបស់លោក ងួន កុសល ត្រូវបានអាជីវករមួយចំនួនបើកកកាយជាបន្តបន្ទាប់ក៏ ប៉ុន្តែ មេគយធំៗ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ដូច្នេះលោក ងួន កុសល ហ៊ានប្រើតួនាទីអំណាច ជាប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងភាពល្បីល្បាញប្រព្រឹត្តអំពើពុករលួយយ៉ាងឆាប់រហ័សដោយគ្មានញញើតអ្វីទាំងអស់ ។

ប្រភពមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនអត់លិឌ្ឍបានបង្ហើបឲ្យដឹងថា ក្រោយពេលលោក ងួន កុសល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតរួចមកគឺលោក ងួន កុសល កំពុងដើរតាមកន្លងចាស់របស់លោក ហ៊ុយ សុជាតិ អតីតមេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងស្ទាត់ជំនាញខាងប្រព្រឹត្តរបៀបអំពើពុរលួយ។
លោក ងួន កុសល បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធដទៃទៀតបើក ដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគគ្រឹក គគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះហើយទើបលោក ងួន កុសល និងបក្ខពួកដើរគាប សង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមរទេះ តាមរថយន្តតូចៗ និងតាម រ៉ឺម៉កម៉ូតូតម្រូវអោយបង់លុយលើតុក្រោមតុដោយគ្មានការយោគយល់អ្វីឡើយ។

ប្រភពស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបអោយដឹងទៀតថា ដោយសារលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនបានដោយ សារមានការបើកដៃពីសំណាក់លោក នូរ សុីថា មេសាខាគយខេត្តបន្ទាយមានជ័យ!ដែលគេដឹងថា ជាសេដ្ឋីដេកផ្ទះវីឡាម៉ាសុីនត្រជាក់ អេសក្បាល ពោះបញ្ជាដៃជើងនៅប្រចាំតាមច្រកនីមួយៗប្រមូលប្រយោជន៍ធ្វើមានធ្វើបានយ៉ាងសុខស្រួល ។ ដោយឡែកលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារភាពមិនប្រក្រតីពុករលួយរបស់ខ្លួនយ៉ាងគឃ្លើនតែម្តង។ ហើយមានការឃុបឃិតបើកដៃពី សំណាក់មេគយធំៗខេត្តផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តាពិនិត្យឡើងវិញខ្លះផង និងចាត់វិធានការទប់ស្កាត់អំពើពុករលួយច្រើនរូបភាពរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បី កុំឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាម អំពើចិត្តតទៅទៀត។

បើតាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដដែល បានបន្ថែមអោយដឹងទៀតថា ដោយ សារអាងមានខ្នងបង្អែករឹងមាំ ទើបលោក ងួន កុសល ចាប់ផ្ដើមប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុក មិនគួរ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មើលរំលងនូវភាពមិនប្រក្រតីពុករលួយរបស់លោក ងួន កុសល បានទៀតនោះទេ? ព្រោះលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែងប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើមិនប្រក្រតីរបស់ខ្លួន។

ហេតុនេះហើយទើបអាជីវករដឹកជញ្ជូនទំនិញបន្តិចបន្តួចច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត សូមអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើប អង្កេតអោយបានស៊ីជម្រៅទៅលើភាពមិនប្រក្រតី របៀបពុករលួយរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតដែលកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយនេះផងទាន ។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!