ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់នៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅតែបន្តបើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដដែល រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តត្បូងឃ្មុំ ៖ បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិកោងកាងឃុំកោងកាងបានអោយដឹងថា សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់របស់ឈ្មោះអុិនយ៉េងនៅតែបន្តបើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដដែលទេ ដែលស្ថិនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមេល្បែងប្រចាំស្រុកពញាក្រែកបើកលេងដោយរលូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ។ទីតាំងមួយកន្លែងនេះនៅតែបន្តបើកអោយក្រុមញៀនល្បែងចេញ ចូលលេងជារៀងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យមិនខ្វល់ក្នុងការបង្រ្កាបរបស់សមត្ថកិច្ចឡើយ ។ ចំណែកលោកអភិបាលស្រុកពញាក្រែកនិងលោកអធិការដ្ឋាននគរបាលស្រុកពញាក្រែក មិនហ៊ានចាត់ វិធានការទប់ស្កាត់និងបង្ក្រាប អោយស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។បែជាបណ្តោយអោយឈ្មោះ អុិន យ៉េង ម្ចាស់សង្វៀនមាន់ជល់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះបើកលេងដោយរលូន ។

ប្រភពបានបន្តថា ម្ចាស់ទីតាំងល្បែងឈ្មោះ អុិន យ៉េង បានកៀងគរប្រមូលក្រុមញៀនល្បែងមក ជួបជុំគ្នាចូលលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់នៅចំណុចចំការកៅស៊ូ ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅតែបន្តបើកលេងបានដោយដោយសេរីដដែល មិនរំខានដល់សមត្ថកិច្ចឡើយ។ទើបមហា ជនរិះគន់ដាក់ការសង្ស័យថា ប្រហែលម្ចាស់សង្វៀនល្បែងសុីសងខុសច្បាប់នេះបានផ្ដល់ផលប្រយោជន៍ ដល់សមត្ថកិច្ចនិងអាជ្ញាធរហើយទេដឹង?ជាថ្នូរមិនបង្រ្កាប។ សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់បើកភ្នាល់ចាក់ដាក់លុយចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារ.ពិសេសអាប៉ោងសុីសាច់ហុត ឈាមនៅក្នុងសង្វៀនហើយស្រែកហ៊ោ កញ្រ្ចៀវកងរំពងយ៉ាងសប្បាយហាក់បីដូចមិនខ្លាចញញើតសមត្ថកិច្ចនិងអាជ្ញាធរអ្វីទាំងអស់ ។មជ្ឈដ្ឋាននានាបានរិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំ.ស្រុក. មិនគួរបណ្តែត បណ្តោយធ្វើ ព្រងើយមិនមានចំណាត់ការទប់ស្កាត់និងបង្ក្រាបនោះទេ។ធ្វើអោយប្រជាពលរដ្ឋមានការព្រួយ បារម្ភភ័យខ្លាចអំពើបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះប្រើអំពើហិង្សាគ្រួសារ គ្រឿងញៀនដើមចមកើតចេញ ពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងសុីសងខុស ច្បាប់មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះទប់ស្កាត់និងបង្រ្កាបទីតាំងខាងលើអោយមានប្រសិទ្ធភាពផង។
ដូច្នេះហើយសូមលោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ.លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរ បាលខេត្តត្បូងឃ្មុំនិងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចាត់កម្លាំងជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាបសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ដែលកំពុង បើកចល័តលេងរាល់ថ្ងៃនៅក្នុងមូលដ្ឋានភូមិ ឃុំ ខាងលើអោយមានប្រសិទ្ធភាពដើម្បីអោយស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!