ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសងមាន់ជល់និងអាប៉ោងខុសច្បាប់ស្ថិតនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយពីសមត្ថកិច្ចចុះបង្រ្កាបមិនបានប៉ុន្មានចាប់បើកដំណើរការវិញដោយរលូន.!

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិជើងអង ឃុំកណ្ដោលជ្រុំបានអោយដឹង ថា ទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ ដែលស្ថិតនៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបមិនបានប៉ុន្មានចាប់ដំណើរការបើកអោយក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងវិញដដែល រីឯលោក លី សុភាលីន អភិបាលស្រុកពញាក្រែក និង លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាល ស្រុកពញា ក្រែក រក្សាភាពស្ងៀមស្ងាត់ ។

ប្រភពពីអ្នកញៀនល្បែងបានបន្តអោយដឹង ថា ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង ជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុងទឹកដីឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កំពុងបើកដំណើរការលេងឡើងវិញយ៉ាងពេញបន្ទុក ពោលគឺក្រោយពីសមត្ថកិច្ច ចុះទៅបង្អើលៗរួចមកក៍បើកលេងវិញរាល់ថ្ងៃតែម្តង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូល ដ្ឋាន ពេលចុះទៅបង្រ្កាបម្តងៗ មិនដែលឃើញចាប់បានម្ចាស់សង្វៀនឬអ្នកលេងនោះទេ ឃើញចាប់បានតែកៅអីចាស់ៗនិងតង់រុះរើដុតកម្ទេចចោលហើយធ្វើរបាយការណ៍ ជូនថ្នាក់លើ។ឬម្ចាស់សង្វៀន មាន់ជល់.អា ប៉ោងនិងអ្នកក្រុមញៀនល្បែងទាំងនោះចេះ វិទមន្តសិល្ប៏បំបាំងកាយទើបអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញចាប់មិនបានឬក៍ទទួលបានលាភសក្ការៈ និងផល ប្រយោជន៍ ពីម្ចាស់បនល្បែងអស់ហើយទេដឹង? ។

ម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងខាងលើ នៅតែបន្តបើកអោយក្រុមអ្នកញៀនល្បែងចេញចូលលេងភ្នាល់ចាក់ដាក់លុយចាញ់ឈ្នះរាប់លានរៀល រាប់ពាន់ដុល្លារ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ កងរំពងឮលាន់ពេញភូមិ បង្កភាពអនាធិបតេយ្យ ធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ សង្គមនិងភាពភ័យខ្លាចនូវ អំពើចោរកម្ម លួច ឆក់ ប្លន់ និងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀន ដើម ចមកើតចេញពីល្បែងសុីសងនេះឯង។ ធ្វើអោយប្រជាពលរដ្ឋមានចម្ងល់ឆ្ងល់ថា តើ ឯណាទៅគោលនយោបាយភូមិ.ឃុំ. សង្កាត់. មានសុវត្តិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ កន្លងមកដាក់អោយថ្នាក់ក្រោមជាតិអនុវត្តនោះ។

ដូច្នេះហើយប្រជាពលរដ្ឋក៏ដូចមហាជនទូទៅសូមសំណូមពរដល់លោក ជាម ច័ន្ទសោ ភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការកងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ មេត្តាចាត់កម្លាំងជំនាញចុះទប់ស្កាត់និងបង្រ្កាបទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ស្ថិតក្នុងភូមិសា ស្ត្រខាងលើនេះផង ។

សូមរំលឹកថា កាលនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាអោយ អភិបាល រាជធានីខេត្តទាំង២៥.ខេត្ត. ក្រុង.ត្រូវតែបង្រ្កាបទីតាំងបន ល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការ លើកលែង។ សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក. ក្រុង.ខេត្ត. ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប ទីតាំងល្បែងស៊ី សង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ?អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំង នោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀត ផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!