ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

នាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក នាំមកនូវភ្ញៀវទេសចរចម្រុះជាតិ សាសន៍ជិត៤ពាន់នាក់ នឹងមកដល់កម្ពុជាសារជាថ្មី បន្ទាប់កម្ពុជា ផ្ដល់នូវការសង្គ្រោះជីវិត ពីភាពតែលតោលនៅសមុទ្រ ក្នុងពេលពិភពលោកប្រឈមនឹងការឆ្លងជំងឺរាតត្បាតកូវីត១៩.!

ព្រះសីហនុ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០ ២៣ ខាងមុខនេះ នាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក នាំមកនូវភ្ញៀវទេសចរណ៍ចម្រុះជាតិ សាសន៍ជិត ៤ពាន់នាក់ នឹងមកដល់កម្ពុជា សារជាថ្មី បន្ទាប់កម្ពុជា ផ្ដល់នូវការ ស ង្គ្រោះជីវិត ពីភាពតែលតោលនៅសមុទ្រ ក្នុងពេលពិភពលោកប្រឈ មនឹងការឆ្លងជំងឺរាតត្បាតកូវីត១៩។

សូមរំលឹកជួនផងដែរថា នាវាទេសច រណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសអនុញ្ញាតដោយមិនអល់អែក ឲ្យនាវាចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ដែលកាលពីពេលនោះមានប្រទេសចំនួន៤និងកោះចំនួន២ ធ្វើការបដិសេធដោយមិនអនុញ្ញាតឲ្យនាវានេះចូលចតនោះឡើយ។

ក្នុងភាពអស់សង្ឃឹមនាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក នេះ បានរសាត់ អណ្តែត តែលតោល លើលម្ហមហាសាគរ អស់ រយៈពេល ១២ ថ្ងៃ ព្រោះតែគេមានការសង្ស័យថាមនុស្សលើនាវា មានផ្ទុកមេរោគ កូវីដ១៩។

បន្ទាប់ពីទទួលអនុញ្ញាតភ្លាម នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិកនេះ បានចូលចតនៅកម្ពុជា ដោយក្ដីសង្ឃឹមក្នុងជីវិត មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៍បានបង្ហាញនូវវត្តមានដ៏ខ្ពង់ខ្ពស់ អញ្ជើញទៅទទួលភ្ញៀវ ទេសចរចុះពីនាវាដោយផ្ទាល់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ សម្ដេចតេជោ បាននាំយកនូវផ្កាកុលាប ទៅប្រគល់ជូនអ្នកទាំងនោះ ថែមទៀតផង។

ក្នុងគ្រាដែលប្រកបដោយក្ដីរំភើបនោះ គេសង្គេតឃើញថាអ្នកទេសចរ ណ៍នៅលើនាវានេះ បានបង្ហាញនូវសេចក្ដីរីករាយឥតឧបមា រហូតមានអ្នកខ្លះទៀតស្រក់ទឹកភ្នែក ជាមួយ នឹងការរំភើបដឹងគុណ ដល់ សម្តេច តេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះ បានចូលចត ព្រមជាមួយនឹងការសម្រួលដល់ការធ្វើដំណើរបន្ត តាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។

គេនៅចាំបានថា នាវា Westerd am របស់សហរដ្ឋអាមេរិកនេះ មានផ្ទុកអ្នកទេសចររហូតទៅដល់ ១,៤៥ ៥នាក់ និងសហនាវិក ៨០២នាក់ឯណោះ ហើយការការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវាពេលនោះ សម្ដេច បានទទួលនូវការស្ញប់ស្ញែង និងផ្ដល់តម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ពីលោកប្រធា នាធិបតីអាមេរិក លោកដូណាល់ត្រាំ ពីបណ្តាប្រទេស ដែលមានជនជាតិខ្លួន នៅលើនាវានេះ ពីមេដឹកនាំអង្គការ អន្តរជាតិ ជាច្រើន និងមនុស្សជាតិលើពិភពលោក បាន កោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយ ពោរពេញដោយបេះ ដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!