ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូគ្មានស្លាកយីហោ បង្កប់ល្បែងស៊ីសងខុសច្បាប់ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ស្វាយរៀង ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិភាព៧ ចំណុចអោយមន្រ្តីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្រ្កាប រាល់ល្បែងសុីសងគ្រប់ប្រភេទ ទូទាំងប្រទេសអោយមានប្រសិទ្ធភាព មិនអនុញ្ញាតបើកឡើយ។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានឃុបឃិតគ្នាជាប្រ ព័ន្ធបើកដៃអោយបុគ្គលម្ចាស់កាសុី ណូគ្មានស្លាក់យីហោ ដែលស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើអោយលពរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរ កាសុីណូបានអោយដឹងថា ល្បែង សុីសងបង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោមួយកន្លែងនេះអាងខ្នងបង្អែករឹងមាំក្នុងខេត្តទើបបុគ្គលរូបនោះមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានដែលអនុវត្តច្បាប់ឡើយ។ មិនតែប៉ុណ្ណោះបុគ្គលម្ចាស់កាសុីណូគ្មានស្លាក់យីហោមួយនេះបានគៀងគរប្រមូលផ្តុំពលរដ្ឋខ្មែរគ្រប់បណ្តាខេត្តក្រុងមកពីទីជិតឆ្ងាយចូលទៅលេងល្បែងសុីសងខុស ច្បាប់បង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ ក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រួមមាន៖ជល់ មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី.យូគីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់យ៉ាងពេញបន្ទុកមិនរំខានដល់អាជ្ញា ធរនិងសមត្ថកិច្ចឡើយ។

សូមបញ្ជាក់ថាទីតាំងកាសុីណូគ្មានស្លាកយីហោបង្កប់ល្បែងសុីសងមួយកន្លែងនេះស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់. ក្រុង.មិនទានធ្វើការបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់!បណ្តោយអោយម្ចាស់បនល្បែងសុី សងបើកបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយសេរី មិនខ្វល់ការបង្រ្កាបរបស់សមត្ថ កិច្ចឡើយ។ ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងដែលធ្លាប់ចូលទៅ លេងបានអោយដឹងថា ម្ចាស់កាសុី ណូគ្មានស្លាកយីហោ នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត តែងតែ អួតអាងប្រាប់ពលរដ្ឋខ្មែរនិងជនជាតិ យួនដែលញៀនល្បែងដែលចូលទៅ លេងល្បែងគ្រប់ប្រភេទនៅទីនោះខ្លួនធានាសុវត្ថិភាព ១០០%ហើយ សើចសប្បាយស្រែកហ៊ោកញ្ជៀវចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លាក្នុងមួយថ្ងៃៗជាពិសេសល្បែងអាប៉ោងសុីគ្នាល្បីល្បាញពេញក្នុងកាសុីណូ រីឯអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។

ប្រជាពលរដ្ឋរស់នៅក្បែរបន ល្បែងបង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិតនេះ កំពុងតែព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្មចោរ លួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ. គ្រឿងញៀនប្រើអំពើហឹង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាប់ទីតាំងបនល្បែងសុីសងខុសច្បាប់បង្កប់ក្នុង កាសុីណូដែលបើកអោយពលរដ្ឋខ្មែរចូលលេងបង្កចលាចលអសន្តិសុខសង្គមនេះ ផង ។
ដែលបញ្ហានេះលោក ប៉េង ពោ ធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង រួមទាំងលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បើពិតមិនជាប់ពាក់ព័ន្ធនឹងផលប្រយោ ជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលបើកបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោស្ថិត នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត អោយមានប្រសិទ្ធភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!