កំពង់ស្ពឺ ៖ តាមប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មផ្សេងៗឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ភូមិកាបទូក សង្កាត់កណ្ដោដុំ ក្រុងច្បារមន បានឲ្យដឹងថា បើទោះប្បីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការ កំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងមិនអាចខានបាន។
ក្រុមឈ្មួញនិងអាជីវករមួយ ចំនួនបានបន្តអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិ ផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីការបង់លុយក្រោមតុលើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ សង្កាត់កណ្តាដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ហេតុនេះហើយទើមក្រុមអាជីវករនិងឈ្មួញមានការអំអំពាវនាវដល់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹក ជញ្ជូន មេត្តាពិនិត្យទប់ស្កាត់អំពើពុករលួយ របស់ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៤ សង្កាត់កណ្ដោដុំ ក្រុងច្បារមន កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃជាបន្ទាន់ផង។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ក្នុងសង្កាត់កណ្ដោដុំ ក្រុងច្បារ មន គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ដោយគ្មានការព្រួយបារម្ភនោះទេផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ? ។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិកាបទូក សង្កាត់កណ្ដោដុំ ក្រុងច្បារមន បានបន្ថែមថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើក បរឆ្លងកាត់មុខស្ថានីយ៍ថ្លឹង គេសង្កេតឃើញព្រូរថយន្តឬអ្នកបើកបររថយន្ត រត់យ៉ាងប្រសេចប្រសាចឆ្លង ថ្នល់ទៅបង់លុយឲ្យប្រធានស្ថានីយជញ្ជីងថ្លឹងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ ដោយមិនអាចតវ៉ាបាបានទេ ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិនខានឡើយ។ ដូច្នេះរថយន្តតូច ធំ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៤ សង្កាត់កណ្ដោដុំ យ៉ាងគគ្រឹក គគ្រេង បណ្ដោយឲ្យខូចផ្លូវខូចស្ពានជាបន្តបន្ទាប់។
ដែលបញ្ហានេះសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះក្រុមស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយទៅជាស្ថានីយជញ្ជីងថ្លឹងលុយនេះផង។ ហេតុនេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយ ( ក្រុមមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិ លេខ៤ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលប្រែក្លាយទៅជាស្ថានីយជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃ នេះផងទាន!។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រាល់ម៉ោងធ្វើការ ៕មានត