ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាលជាតិ​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៦២៣

​ខេត្ត​រតនគិរី ៖ ក្នុង​ឱកាស​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​មមែ ព​.​ស ២៥៥៩ គ​.​ស ២០១៥ ដែល​និង​ឈាន​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៥​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ម៉ៅ ប៊ុន​ណារិន អគ្គស្នងការ​រង​នគរបាលជាតិ​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​ថវិការ​គ្រឿងឧបភោគ​បរិភោគ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​លោកជំទាវ​ជូន​ដល់​កម្លាំង​នគរបាល​វរៈ​ការពារ​ដែន​គោក​លេខ​៦២៣ ស្ថិតនៅ​ភូមិ​ភិ ឃុំ​ប៉ក់​ញៃ ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគីរី ។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​នាយ​ឱកាស​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ ប៊ុនណាង​រិទ្ធ បាន​ពាំនាំ​ការសួរសុខទុក្ខ​និង​ការ​នឹករលឹក​ពី​សំណាក់​សម្តេច​ទាំង ៣ ព្រមទាំង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៦២៣ ត្រូវ​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង អោយបាន​ល្អ​និង​ត្រូវ​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន ប្រទេសជិតខាង ទប់ស្កាត់​បង្ក្រាប​រាល់​ប​ទ​ល្មើស​តាម​បណ្តោយ​ព្រំដែន ធ្វើយ៉ាងណា​ប្រែក្លាយ​ព្រំដែន​អោយ​ទៅជា​ព្រំដែន​សន្តិភាព​សហប្រតិបត្តិ​ការ​និង​ការអភិវឌ្ឍន៍​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម ម៉ៅ ប៊ុណា​រិទ្ធ បាន​ផ្តល់​អំណោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង ជូន​ដល់​វរៈ​ចំនួន​៥​វរៈ​ក្នុង​នៅ​ខេត្ត​រតនគិរី​មាន​២​វរៈ ខេត្ត​ស្ទឹងត្រែង​មាន​១​វរៈ​និង​ខេត្ត​មណ្ឌល​គី​រី​មាន​២​វរៈ ក្នុង​មួយ​វរៈ​ទទួលបាន​អង្គ ៣ តោន មី​៤០​កេស ត្រីខ ៤០​កេស ទឹក​សុទ្ធ​៥០​កេស ស្រា​បៀរ​៣០​កេស និង​ឆៃ​ពៅ​៥០​គីឡូក្រាម ជូន​កងកម្លាំង​នគរបាល​ទាំង​៥​វរៈ​ក្នុង​មួយ​នាក់ៗ​៤​ម៉ឺន​រៀល និង​ជួយឧ​ប​ត្ត​មបាយ​សាគ្គី​ម្នាក់ៗ​៤​ម៉ឺន​រៀល​ទៀត​ផង​ដែរ ៕
​គឹម នឿន​

 

20150410a (2) 20150410a (3) 20150410a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!