ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូ”ធីជីហ្គេនទីង ” ស្ថិតនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បើកដៃអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

មណ្ឌលគីរី៖តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋស្រុកកែវសីមា បានអោយដឹងថា លោក ង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វារទ្វេភាគី “ឡាប៉ាខេ” និងលោក សាន គឹមអ៊ាប អភិ បាលស្រុកកែវសីមា រួមទាំងលោក អួង ហេង អធិការដ្ឋាននគរបាលស្រុក កែវសីមា គ្រប់គ្រងព្រំដែនធូរលុង បើកដៃអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់. បៀ. អា ប៉ោង.យូគីនិងល្បែងច្រើនប្រភេទទៀតដែលបើកបង្កប់នៅក្នុងកាសុីណូ “ធីជីហ្គេនទីង” យ៉ាងគគ្រឹកគគ្រេងពពាក់ពពូននៅក្នុង កាសុី ណូ “ធីជីហ្គេនទីង” នៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ប្រភពបានបន្តថា រាល់ថ្ងៃគេសង្កេតឃើញជនជាតិវៀតណាមឆ្លងដែនគ្មានប៉ាស្ព័រចូល មកដីខ្មែរដូចហ្វូង គោនិងប្រជាពលរដ្នខ្មែរមកពីខេត្តជិតឆ្ងាយចេញចូលមកលេងល្បែង សុីសងយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរអោយកត់សម្គាល់ខ្លះលក់ទ្រព្យសម្បិត្តគ្មានសល់ចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗពេលចាញ់ ល្បែងអស់ច្រើនប្រើអំពើហិង្សាដល់ក្រុមគ្រួសារទៀតផង។ប្រជាពល រដ្ឋរស់នៅក្បែរទីតាំងកាសុីណូ “ធីជីហ្គេនទីង “នោះមានការព្រួយបារម្ភភ័យ ខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរលួច. ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារគ្រឿងញៀន ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមអំពាវ នាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស នីតិកាលទី៧ មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ ស្កាត់និងបង្រ្កាបទីតាំងខាងលើនេះអោយមានប្រសិទ្ធភាពផង ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ។

ហេតុនេះហើយលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគីរីចាត់វិធានការទប់ស្កាត់និងបង្ក្រាប ជន ជាតិវៀតណាមឆ្លងដែនចូលមកដីខ្មែរ គ្មានប៉ាស្ព័រនិងពលរដ្ឋខ្មែរចេញចូលលេងល្បែងស៊ីសងនៅក្នុងកាសុីណូ”ធីជីហ្គេនទីង ” នៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អោយមានប្រសិទ្ធភាពផង។ព្រោះថាម្ចាស់ កាសុីណូ “ធីជីហ្គេនទីង” នៅក្បែរច្រក”ឡាប៉ាខេ” កំពុងបើកដៃអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចេញចូលលេងល្បែងផ្ទុយពីច្បាប់អនុញ្ញាត ផ្គើនបទបញ្ជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនារដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ។

ប្រភពបានបន្ថែមថា ល្បែងស៊ីសង ជល់មាន់ បៀ អាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតដែលកំពុងបើកអោយពលរដ្ឋខ្មែរនិង ជនអន្តោប្រវេសន៍វៀតណាតឆ្លងដែនគ្មានប៉ាស្ព័រចេញចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យដោយមានការបើកដៃពី អាជ្ញាធរនិងសមត្ថកិច្ច ស្រុក ខេត្តមណ្ឌលគីរីបណ្ដោយអោយម្ចាស់សង្វៀន មាន់ជល់ បៀអាប៉ោងយូគីនិងល្បែងច្រើនប្រភេទទៀត បើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ វៀតណាតឆ្លងដែនមកដីខ្មែរគ្មានប៉ាស្ព័រចូលលេងល្បែងយ៉ាងគឃ្លើន។ បញ្ហានេះលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី លោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរ តែចាត់វិធានការបង្រ្កាបសង្វៀន មាន់ជល់ បៀអាប៉ោងយូគីនៅក្នុងកាសុីណូ “ធីជីហ្គេន ទីង”នៅក្បែរច្រកឡាប៉ាខេ” ភូមិឡាប៉ាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបើកដៃអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេស ន៍វៀតណាមឆ្លងដែនមកដីខ្មែរគ្មានប៉ាស្ព័រចេញចូលលេងល្បែងសុីសងខុសច្បាប់អោយមានប្រសិទ្ធភាពស្របតាមគោលន យោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!