ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ច្រកទ្វារ​ព្រំដែនអន្តរជាតិភ្នំដិនកំពុងត្រូវប៉ាន់ប្រមូលលុយពីអាជីវករនិងឈ្មួញដែលដឹក​បន្លែផ្លែឈើ ~ ទំនិញ​ពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក.!

តាកែវ ៖ ប្រភព​ពី​ក្រុម​អាជីវករ​និងឈ្មួញដែលដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញផ្សេងៗចេញពីប្រទេសវៀតណាមចូល​មកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់លោក នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវនិងបក្ខពួកឃុបឃិតជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចេញចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដឹកទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

ប្រភពបានបន្តអោយដឹងថា ពួកគាត់រកស៊ី ដឹកបន្លែផ្លែឈើសព្វ ថ្ងៃបានចំណេញតិចតួចណាស់ព្រោះសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រក ជាពិសេសមន្រ្តីនគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងសមត្ថកិច្ចជាច្រើនទៀតប្រចាំច្រកនេះនិងនៅតាមដងផ្លូវគាបយកលុយច្រើនៗតាមការកំណត់មិនអាចតវាបាន។ គឺដោយសារមានការបើកភ្លើងខៀវពីសំណាក់លោក ឈាង ផាន់ណា​រ៉ា ស្នងការដ្ឋាននគរបាល​ខេត្តតាកែវ ចាំជួយបិទបាំងនូវភាពមិនប្រក្រតីពុក រលួយរបស់លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទើបឈ្មួញហ៊ាន​ធ្វេី​អ្វីៗតាម​អំពេីចិត្តទៅបាន។​​

ប្រភពពីមន្ត្រីរាជការក្នុងខេត្តតាកែវបានខ្សឹបខ្សៀវថា បើ​គ្មាន​កា​របេី​កបើកដៃពីសំណាក់មេធំៗខេត្តឃុបឃិត​គ្នាជា​ប្រព័ន្ធ​ទេ!គឺ​លោកនាយ​បប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មិន​អាច​ហ៊ានធ្វើ​អ្វីៗ​ស្រេច​តែ​អំពើចិត្ត​បានឡើយ។ ចំណែកលោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បាននាំគ្នារក្សា​ភាព​ស្ងៀមស្ងាត់​ផង ដែរ។​ប្រភព​ពីក្រុម​ឈ្មួញ​និង​អាជីវករនាំបន្លែផ្លែឈើ~ទំនិញ​ពី​ស្រុក​យួនតាម​ច្រកទ្វារ​ព្រំ ដែន​អន្តរ ជាតិ​ភ្នំ​ដិនបានបន្តទៀតថា ទោះបីទំនិញ​ពួកគាត់បានបង់ពន្ធ​គយត្រឹមត្រូវក៏ ចៀស​មិន​ផុត​ពី​ការបង់លុយ​លើ​តុ​ក្រោម​តុ តាម​ការកំណត់​របស់មន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរព្រំដែនភ្នំដិនមិនអាចតវាបាន ។​

ប្រភពពីមន្ត្រីនៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិភ្នំ​ដិន ខេត្តតាកែវ បានបន្ថែមទៀតថា លោក នាយប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិនប្រើ​តួនាទីនិង​អំណាច​ ប្រព្រឹត្តអំពើលុយពុករលួយដោយ​គ្មាន​ ញ ញើត​អ្វី​ទាំងអស់​។​ហើយឃុបឃិតអោយឈ្មួញធំៗ សម្រុកដឹកជញ្ជូនទំនិញចេញពី​ប្រទេសវៀតណាម តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និងច្រករបៀងផ្សេងៗទៀតគឺជាប្រភពចំណូលដ៍ធំរបស់​លលោកនាយប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍ដែល​មានឥទ្ធិ ពលខ្នងបង្អែក​រឹងមាំ គ្មានអ្នកណាហ៊ាន​ប៉ះពាល់ ទុក្ខអោយក្ដោប​សេដ្ឋកិច្ច​ម្នាក់ ឯង បាន​លុយ​ដាក់​ក្នុង​ហោប៉ៅ​ធ្វើ មាន បានយ៉ាងសុខស្រួល។
​ហេតុនេះទើបក្រុមអាជីវករនិងឈ្មួញមានការអំពាវនាវដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគ​របាល​ជាតិ និងលោកនាយឧត្តសេនីយ៍  សុខ វាសនា អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មិនគួរបណ្ដោយអោយលោក មេប៉ុស្ដិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងលោក ឈាង ផាន់ណា​រ៉ា ស្នងការ ដ្ឋាន​នគរបាល​ខេត្តតាកែវ ប្រព្រឹត្តរបៀបពុក រលួយតទៅទៀតនោះទេ។ រីឯលោក អ៊ូច ភា អភិបាល ខេត្ត​តាកែវ រក្សាភាពស្ងៀមស្ងាត់! ទុកអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេស វៀតណាមចូលមកខ្មែរជា​ប្រភព​ចំណូលរបស់លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រ វេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បាន​សហការ​ជាមួយសមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំច្រកកំពុងសាងភាពល្បីល្បាញ​ខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។ហេតុនេះសូមថ្នាក់ដឹកនាំមន្ទីរ.ក្រសួង. ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរបណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ? ព្រោះ​អំពើ​ពុក រលួយរបស់លោកនាយ​បប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិ​ភ្នំ​ដិន ត្រូវបាន​លាត ត្រដាង​ជាបន្តបន្ទាប់។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីគ្រប់សាមុីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕មានត

Filed in: Uncategorized

Recent Posts

Bookmark and Promote!