ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសង”ឆ្នោតយួនបើកកត់យ៉ាងអនាធិបតេយ្យនិងល្បែងតាមប្រព័ន្ធអនឡាញមាន់ជល់.ឡូតូ.ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគេសង្ស័យថាឆ្នាំងបាយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.!

ភ្នំពេញ ៖ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា ល្បែងស៊ី សងឆ្នោតកន្ទុយលេខយួន”ជ្រកក្រោមស្លាកឆ្នោតខ្មែរ មហាសម្បត្តិ” បើកកត់គគ្រឹក គគ្រេងនិងល្បែងឡូតូ.មាន់ជល់តាមប្រព័ន្ធ អនឡាញ. ដែលស្ថិតនៅក្នុងភូមិចំនួន២គឺ ភូមិជ្រោយអំពិលនិងភូមិយកបាត្រក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គេដាក់សង្ស័យថា ឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានប្រភពខ្លះទៀតបានបង្ហើបថា ទីតាំងទាំងនោះត្រូវបានបង់សួយសារជូនសមត្ថកិច្ចមូលដ្ឋានទើបបើកកត់ធ្វើអាជីវកម្មបានមកដល់បច្ចុប្ប ន្ន! មិនអនុវត្តតាមបទបញ្ជាសម្តេច តេជោ អតីត នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

ប្រភពបានបន្តថា ទីតាំងល្បែងសុីសងកន្ទុយ លេខយួន”ជ្រកក្រោមស្លាកឆ្នោតខ្មែរមហា សម្បត្តិ” និងល្បែងឡូតូ.មាន់ជល់តាមប្រព័ន្ធ អនឡាញ.នៅតែបន្តបើកដំណើរការរហូតមកមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរសង្កាត់. ខណ្ឌ.ឡើយ។ក្រុមញៀនល្បែងកន្ទុយលេខ យួន.ឡូតូ.មាន់ជល់ទាំងអស់នោះនាំគ្នាមកចាក់លេងយ៉ាងគគ្រឹក គគ្រេងជារៀងរាល់ថ្ងៃ ដាក់តុតូបនៅជញ្ជើមផ្លូវ តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមើលមិនឃើញ មិនចុះធ្វើការទប់ស្កាត់និងបង្ក្រាប ទីតាំងបនល្បែងខុសច្បាប់នោះទេ? បណ្ដោយទុកអោយក្រុមល្បែងទាំងនេះបើកលេងដោយ សេរី! មហាជនដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន បានទទួលលាភ សក្ការៈ ពីម្ចាស់បនល្បែងខុសច្បាប់ជា ខែ.ថ្ងៃ រួចអស់ហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរ លួច.ចោរឆក់. ចោរប្លន់. ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ មេត្តាដាក់មន្ត្រីដែលមានឆន្ទះចុះពិនិត្យបង្រ្កាបក្នុងភូមិសាស្ត្រខាងលើនេះផង ជាពិ សេសលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងលោក ជួន ណារិន្ទ ស្នងការនគរ បាលរាជធានីភ្នំពេញនីតិកាលទី៧ សូមចាត់ មន្រ្តីក្រោមឱវាទចុះពិនិត្យនិងចាត់វិធានការ ទប់ស្កាត់និងបង្រ្កាបទីតាំងបទល្មើសល្បែង សុីសងឆ្នោតកន្ទុយលេខយួន “ជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរមហាសម្បត្តិ” និង. ឡូតូមាន់ជល់តាមប្រព័ន្ធអនឡាញ.ខុសច្បាប់ខាងលើអោយមានប្រសិទ្ធភាពផង ។

សូមរំលឹកថា កាលពីកន្លងទៅសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដាច់ណាត់អោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុក. ក្រុង.ខេត្តណាមិនហ៊ានទប់ស្កាត់និងបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ? អាជ្ញាធរសមត្ថ កិច្ចទាំងនោះនិងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង ។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលក្បាលកោះសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ បណ្តោយអោយមានល្បែងសុីសងឆ្នោតកន្ទុយលេខ យួន.”ជ្រកក្រោមស្លាកឆ្នោតខ្មែរមហាសម្បត្តិ “បើកកត់គគ្រឹកគគ្រេងក្នុងមូលដ្ឋានខ្លួនគ្រប់ គ្រងមិនធ្វើការបង្រ្កាបអោយស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង ៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត

Filed in: Uncategorized

Recent Posts

Bookmark and Promote!