ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាស៊ីណូថ្មពេជ្រ ជាប់ច្រកទ្វារអន្តរជាតិក្អមសំណស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុករាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ម្ចាស់កាស៊ីណូថ្មពេជ្រ ជាប់ច្រកទ្វារក្អមសំណកំពុងបើកដំណើរការល្បែងសុីសងមាន់ជល់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតបើកអោយប្រជាពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង។កាស៊ីណូថ្មពេជ្រ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិ ក្អម សំណនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កំពុងបើកអោយពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដូចជាល្បែង ជល់មាន់ អាប៉ោងបៀ និងយូគី រហូតកើតមានប្រើអំពើហិង្សា ជាញឹកញាប់ ចំណែក រីឯសមត្ថកិច្ចប្រចាំ កាស៊ីណូថ្ម ពេជ្រ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ស្របពេលដែលអាជ្ញាធរនិងសមត្ថកិច្ចខេត្ត កណ្តាល បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០ ២៣ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្មកម្ពុជា បានចេញសេចក្តីណែនាំមួយ ស្តីពីការ រឹតត្បិតការ ចេញចូលលេងល្បែងភ្នាល់ ក្នុងកាស៊ីណូ នៅព្រះរាជាណាចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះ ចំណុចទី៤ បានចែងយ៉ាងច្បាស់ ពីការហាម ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំង កងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត មិនអោយចូល លេងល្បែងស៊ីសងនោះទេ។ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម បានលើកទៀត ថា ក្នុងករណីប្រតិបត្តិករ និងឬកម្មសិទ្ធិករ កាស៊ីណូ មិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈម នឹងការដាក់ទណ្ឌកម្ម រដ្ឋបាល និងឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

បើទោះយ៉ាងដូច្នេះក្តីក៏ម្ចាស់ កាស៊ីណូថ្មពេជ្រ មិនបានយកចិត្តទុកដាក់ អនិវត្តន៍តាមនោះទេ ជាក់ស្តែងក្រុមអ្នកលេងល្បែង សុីសង ក្នុងកាស៊ីណូ ថ្មពេជ្រ បានបង្កហិង្សាដាក់គ្នាកាលពីថ្ងៃទី០៨ ខែតុលាឆ្នាំ ២០២៣ ដោយអនាធិបតេយ្យផ្តើមចេញពីជម្លោះ នៃការភ្នាល់ដាក់លុយ ។

បើតាមការបង្ហើបពីអ្នកធ្លាប់ចេញចូលទៅ លេងនៅក្នុងកាស៊ីណូថ្មពេជ្រ បានឲ្យដឹងថា ម្ចាស់កាស៊ីណូ មានងារជា ឧត្តមសេនីយ៍ យោធានៅពីក្រោយខ្នង ទើបអាចបើក ល្បែងជល់មាន់ បៀ អាប៉ោង យូគី ហើយកៀងគរពលរដ្ឋខ្មែរអោយចូលលេងល្បែង សុីសងយ៉ាងគគ្រឹកគគ្រេងពពាក់ពពូនរាល់ថ្ងៃមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនប្រព្រឹត្តអំពើពុករលួយនៅក្នុងខេត្តកណ្តាលផងដែរ ទើបម្ចាស់កាស៊ីណូថ្មពេជ្រ ហ៊ានបើកអោយប្រ ជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងយ៉ាងពេញគំហុក ចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗហើយម្ចាស់កាស៊ីណូ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារាល់ថ្ងៃផ្ទុយពីច្បាប់អនុញ្ញាត។

ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះទប់ស្កាត់និងបង្រ្កាប ប្រកប ដោយប្រសិទ្ធភាពផង ដើម្បីស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!