ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូ”ធីជីហ្គេនទីង ” ស្ថិតនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់.!

មណ្ឌលគីរី៖ប្រភពរាយការណ៍ពីប្រជាពលរដ្ឋស្រុកកែវសីមាបានអោយដឹងថា លោក អធិ ការដ្ឋាននគរបាលស្រុកកែវសីមា និងលោកអភិបាលស្រុកកែវសីមា មិនហ៊ានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជល់មាន់. បៀ. អា ប៉ោង.យូគីនិងល្បែងច្រើនប្រភេទទៀតដែលបើកបង្កប់នៅក្នុងកាសុីណូ”ធីជីហ្គេនទីង” បើកអោយពលរដ្ឋ ខ្មែរចូលលេងល្បែង សុី សងយ៉ាងគគ្រឹក គគ្រេងពពាក់ ពពូននៅក្នុងកាសុីណូយីហោ “ធីជីហ្គេនទីង” នៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី បើកអោយពលរដ្ឋខ្មែរចូល លេងល្បែងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ប្រភពបានបន្តថា រាល់ថ្ងៃគេសង្កេតឃើញពលរដ្នខ្មែរមកពីខេត្តជិតឆ្ងាយចេញ ចូលលេងល្បែងសុីសងយ៉ាង ច្រើនសន្ធឹកសន្ធាប់ គួរអោយកត់ សម្គាល់ខ្លះលក់ទ្រព្យសម្បិត្តគ្មានសល់ចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗពេលចាញ់ ល្បែងអស់ច្រើនប្រើអំពើហិង្សាដល់ក្រុមគ្រួសារទៀតផង។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកាសុីណូ “ធីជីហ្គេនទីង “នោះមានការព្រួយបារម្ភភ័យ ខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលួច.ចោរឆក់ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះឯង។ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនីតិកាលទី៧នឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យបង្រ្កាបទីតាំងខាងលើនេះអោយមាន ប្រសិទ្ធ ភាពផង ស្របតាមគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ។

ហេតុនេះលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគីរី ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុង កាសុីណូ”ធីជីហ្គេនទីង ” នៅក្បែរច្រកឡា ប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនោះអោយមានប្រសិទ្ធភាពផង ព្រោះថាម្ចាស់ កាសុីណូ”ធីជីហ្គេនទីង” នៅក្បែរច្រកឡា ប៉ាខេ កំពុងបើកអោយពលរដ្ឋខ្មែរចេញ ចូលលេងល្បែងផ្ទុយពីច្បាប់អនុញ្ញាតហើយទាន។ប្រជាពលរដ្ឋរស់នៅក្នុងមូល ដ្ឋានខាងលើបានបន្ថែមថា ល្បែងស៊ីសង ជល់មាន់ បៀ អាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលយ៉ាងគគ្រឹកគគ្រេងអនាធិប តេយ្យមានការបើកដៃពីអាជ្ញាធរនិងសមត្ថកិច្ចខេត្តមណ្ឌលគីរីបណ្ដោយអោយម្ចាស់សង្វៀន មាន់ជល់បៀអាប៉ោងយូគីនិងល្បែងច្រើនប្រភេទទៀតបើកអោយពលរដ្ឋខ្មែរចូលលេងយ៉ាងគឃ្លើន។បញ្ហានេះលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី លោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការបង្រ្កាបសង្វៀន មាន់ជល់ បៀអាប៉ោងយូគីនៅក្នុងកាសុីណូ “ធីជីហ្គេន ទីង”នៅក្បែរច្រកឡាប៉ាខេ” ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ដែលបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងខុសច្បាប់អោយមានប្រសិទ្ធ ភាពស្របតាមគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!