ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក កាន់​សុង ប្រធាន​ស្នាក់កា​រព​ន្ឋ​ដារ​ស្រុក​កំពង់សៀម​ពុករលួយ​ស៊ីដាច់​លុយ​ពន្ធ​ប៉ាតង់​រាប់​ឆ្នាំ គ្មាន​នរណា​អើពើ​

ខេត្ត​កំពង់ចាម : សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បានឲ្យដឹងថា លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ​រាប់​ឆ្នាំ​យក​លេស​រកលុយ​ជូន​ថ្នាក់លើ គឺ​ប្រធាន​សាខា​ពន្ឋដារ​ខេត្ត​កំពង់ចាម​។ ក្រុមអាជីវករ​កាប់​ជ្រូក គោ ក្របី ដែល​ប្រកបរ​បរកាប់​ជ្រូក​រាប់​ឆ្នាំ​មកហើយ បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ ពួកគាត់​បាន​យក​លុយ​ទៅ​បង់​ជូន​លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម គឺ​បង់​ពន្ធអាករ​ពិឃាត​ជ្រូក និង​បង់ពន្ធ​ប៉ាតង់ មិន​ដែល​មាន​ការខកខាន​ម្តង​ទេ​។ ប៉ុន្តែ​ក្រោយមក​ពេល​គាត់​ត្រូវការ​យក​បណ្ណ័​ប៉ាតង់​ទៅ​ប្រើប្រាស់​ផ្សេងៗ គឺ​លោក កាន់​សុង ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម មិន​បាន​ចេញ​បណ្ណ័​ប៉ាតង់​ឲ្យ​គាត់​ទេ ដោយ​រក​លេស​ថា បណ្ណ័​ប៉ាតង់​ថ្នាក់​ខេត្ត​ធ្វើ​មិន​ទាន់​ហើយ បើ​ចង់បាន​លឿន គឺ​ត្រូវ​បង់លុយ​ទ្វេ​មួយ​ជា​ពីរ​។​

ស្រដៀង​គ្នា​នេះ​ដែរ​អាជីវករ​ផ្សេងទៀត​បានឲ្យដឹងថា រៀង​រាល់​ដើមឆ្នាំ​គឺ​លោក កាន់​សុង ប្រធានការិយាល័យ​ពន្តដារ​ស្តីទី​ស្រុក​កំពង់សៀម បាន​ទារលុយ ពន្ឋអាករ​ពិឃាត​ជ្រូក​គោ​ក្របី​ពី​អ្នកកាប់ជ្រូក​ដោយ​ទារ​តំឡើង​ប្រាក់​ព​ន្ឋ​៣០​ទៅ​៤០​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​បើ​អ្នក​ណា​មិន​បង់​តាម​ការកំណត់​លោក សុង គម្រាម​ថា​ប្រយត្ន័​ពិន័យ​តាម​ច្បាប់​ពន្ឋដារ​។ អជីវ​ករ​បន្តទៀតថា​នៅក្នុង​ក្រដាស​ប្រមូល​ពន្ធ​ដាក់​តែ​មួយ​ខែ​បង់​១២​ម៉ឺន​រៀល​តែ​ទារប្រាក់​ពី​អ្នក​កាប់​ជ្រូក​មួយ​ខែ​ពី​៣០​ទៅ​៤០​ម៉ឺន​។ ចំពោះ​អាជីវករ​កាប់​ជ្រូក​គោក្របី​ថ្មី​ត្រូវ​លោក​កាន់​សុង​ចេញ​លិខិត​កោះហៅ​មក​ទារ​លុយ​ដាក់​ហោ​ប៉ាវ​ពី​១០០​ទៅ​២០០​ដុល្លារ​។ សព្វថ្ងៃនេះ​លោក​កាន់​សុង​ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម កំពុង​តែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ចំហ​ដូច​ជា ការ​កោសរូស​ឲ្យ​អាជីវករ​លក់ដូរ និង​អាជីវករ​កាប់​ជ្រូក​កោ​ក្របី​មក​បង់​លុយ​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​ជ្រក​ក្រោម​លេស​បង់​ព​ន្ឋ​ដា​។​

អាជីវករ​លក់ដូរ នៅ​ស្រុក​កំពង់សៀម គឺ​មិន​អាច​គេចផុត​ពី​ក្រសែភ្នែក របស់លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម​នោះទេ​ហើយ​ការទារលុយ​ពី​អាជីវករ​ទាំង​នេះ​លោក សុង ស្បថ​ថា​ប្រាក់​ពន្ធ​ទាំងនោះ​គឺ​គាត់​បាន​បង់​ជូន​ថ្នាក់លើ​ទាំងអស់ សូម្បីតែ​មួយ​សេនក្តី​មួយ​រៀលក្តី​ក៏គាត់ មិន​ទុក​ដែរ​។​

តាម​របាយការណ៍​ពី​ចំនួន​អាជីវករ​កាប់ ជ្រូក គោ ក្របី ដែល​ម្ចាស់​ភាស៊ី​ផ្ញើ​ជូន​សាលាស្រុក​កំពង់សៀម​បានឲ្យដឹងថា ចំនួន​អាជីវករ​កាប់ ជ្រូក គោ ក្របី​នៅ​ស្រុក​កំពង់សៀម​សរុប​ជិត​៥០​នាក់​។ ចុះបើ​លោក សុង យក​លុយ​ព​ន្ថ​ប៉ាតង់​ពី​អាជីវករ​កាប់ ជ្រូក គោ ក្របី ហើយ​មិន​ចេញ​ប៉ាតង់​ក្នុង​លក្ខណៈ​ស៊ីដាច់​រាប់​ឆ្នាំ​មកហើយ​នោះ​មិនដឹង លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម សល់​លុយ​ចាយ​មិន​អស់​នោះ​ទេ​នេះ​មិន​គិត​ពី​ការប្រមូលប្រាក់​ពន្ធ​មុខសញ្ញា​ផ្សេង​ទៀត​ផង​ហើយ​មិនដឹងថា លុយ​ទាំង​នោះ​ចែកចាយ​ថ្នាក់​ណា​ផ្សេង​ទៀត​ទេ​បាន​ជា​ថ្នាក់លើ​មិនមាន​ហើបមាត់​នោះ​។​

ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ​សារ​ពត័មាន មិនអាច​ទាក់ទង​ការ​បំភ្លឺលោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម​បាន​នោះទេ​ ៕

 

photo2015abc-(1)

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!