ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ចាន់ តារា​ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេកយោលជើងចាំយកលុយពីឈ្មួញដឹកទំនិញស្រុកចេញចូលពីយួនតាមរបៀងដើមស្នាយយ៉ាងសុខស្រួល.!

ស្វាយរៀង៖ តាមប្រភពរបាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិដីថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍បានអោយដឹងលោក ចាន់ តារា​ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេកយោលជើងចាំយកលុយពីឈ្មួញដឹកទំនិញចេញចូលស្រុកយួនតាមច្រករបៀងដើមស្នាយយ៉ាងសុខស្រួល។ការដឹកទំនិញទាំងចេញទាំងចូលនៅច្រកទ្វារព្រំដែនអន្តរ ជាតិព្រៃ វល្លិ៍ និងរបៀបដើម ស្នាយស្ថិតក្នុងស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងនេះគឺជាប្រភពសេដ្ឋកិច្ចដ៏សំខាន់របស់មន្ត្រីគយដែលប្រចាំការនៅទីនោះ។ពោលគឺអ្វីៗអាស្រ័យទៅលើបបូរមាត់របស់លោកចាន់ តារា ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍នោះផ្ទាល់តែម្ដង។ ចំណុចសំខាន់ពីរដែលកំពុងកើតឡើងនៅទីនោះគឺទំនិញទាំងឡាយមិនចាំបាច់ឆ្លងការត្រួតពិនិត្យអ្វីទេនិងករណីជួលជនស៊ីវិលហើយជួយបំពេញការងារ(ពោលគឺជួយក្នុងការប្រមូលប្រាក់)។

ប្រភពពីមន្រ្តីអង្គភាពសង្គមសុីវិល ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ បានឲ្យដឹងថា មានឈ្មួញធំៗច្រើននាក់រកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នាំពីស្រុក យួនតាមច្រកនេះយ៉ាងរលូន។ ឈ្មួញធំៗទាំង នោះគឺម៉ូយដ៏សំខាន់របស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ ដែលកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោកប្រធានសាខាគយខេត្ត ស្វាយរៀង មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ចាន់ តារា នោះទេ!បែជាបណ្ដោយឲ្យលោក ចាន់ តារា​ ធ្វើអ្វីៗស្រេចតែអំពើចិត្តហ៊ានបើកដៃអោយឈ្មួញដឹកជញ្ជូនទំនិញចេញចូលតាមច្រករបៀងដើយស្នាយយ៉ាងរលូន។

ប្រភពដដែលបានឲ្យដឹងថា​ បន្ទាប់ពីលោក ចាន់ តារា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ រហូត មកដល់បច្ចុប្បន្នគឺលោក ចាន់ តារា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀប ពុករលួយយ៉ាងពេញបន្ទុក។ ទំនិញដែលឆ្លងកាត់ក្នុងដែនសមត្ថកិច្ចរបស់លោក ចាន់ តារា គឺមិនចាំបាច់មានការត្រួតពិនិត្យអ្វីទេដោយគ្រាន់តែបង់លុយតាមការកំណត់របស់លោកប្រធានការិយាល័យគយចាន់ តារា ជាការស្រេច។

អ្វីដែលគេចាប់អារម្មណ៍នោះគឺមានជនស៊ីវិលត្រូវបានគេជួលមកឲ្យជួយធ្វើការក្រុមមន្ត្រី គយនៅច្រកព្រៃវល្លិ៍ និងច្រករបៀងដើមស្នាយចាំយកលុយអោយគយពីព្រោះថាជាមន្ត្រីគយដែលសល់លុយវាល់លានដុល្លារហើយនោះ មិនអាចទៅឈ្ងោក មើលទំនិញនៅតាមរថយន្តដែលឆ្លងដែននោះបានឡើយ ។ដោយសារតែជាមន្ត្រីធំទើបទំនិញទាំង ឡាយមិនចាំ បាច់ឆ្លងកាត់ការត្រួតពិនិត្យនិងបើមានការត្រួតពិនិត្យវិញក៏មិនមែនជាមន្ត្រីជំនាញជាអ្នកត្រួតពិនិត្យនោះដែរ ផ្ទុយទៅ វិញគឺជាជនស៊ីវិលដែលគយជួលឲ្យដើរមើលរថយន្តដឹក ទំនិញឆ្លងកាត់តែប៉ុណ្ណោះទេ។

ប្រភពស្និទ្ធនឹងលោក​ ចាន់ តារា បានបន្ថែមឲ្យដឹងទៀតថា​ ប្រសិនបើគ្មានការបើកដៃពី សំណាក់មេសាខាគយ ខេត្ត ស្វាយរៀង ទេនោះគឺលោក ចាន់ តារា មិនអាចប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃ ដូចសព្វថ្ងៃនេះទេ។ ភាពមិនប្រក្រតីពុករលួយរបស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ ស្រុកកំពង់ រោទិ៍ ខេត្តស្វាយរៀង ដូចជា៖ច្រករបៀងដើម ស្នាយ ក្នុងភូមិដីថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ជាច្រកប្រភពចំណូលដ៍សំខាន់របស់មន្រ្តីគយដែលប្រចាំការនៅទីនោះដោយលំហូរទំនិញទាំងអស់មិនចាំ បាច់ឆ្លងការត្រួតពិនិត្យថែម ទាំងមានជនសុីវិលលបលួចធ្វើសកម្មភាពបាញ់គ្រាប់ជំពាមកៅស៊ូមកលើអ្នកសារព័ត៌មានជាច្រើនគ្រាប់ដែលចុះថតផ្ដិត រូបភាពផ្សព្វផ្សាយ។នេះជារឿងមិនអាចបិទបាំងបាននោះទេព្រោះថាបណ្ដាញព័ត៌មាននានាបានចុះផ្សាយភាពមិនប្រក្រតីរបៀបពុករលួយជាបន្តបន្ទាប់។ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅទៅលើលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បក ស្រាយពីលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងរាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!