មណ្ឌលគីរី៖ប្រភពរាយការណ៍ពីប្រជាពលរដ្ឋស្រុកកែវសីមាបានអោយដឹងថា លោកអធិ ការដ្ឋាននគរបាលស្រុកកែវសីមា និងលោកអភិបាលស្រុកកែវសីមា មិនហ៊ានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជល់ មាន់. បៀ. អាប៉ោង.យូគីនិងល្បែងច្រើនប្រភេទទៀតដែលបើកបង្កប់នៅក្នុងកាសុីណូ “ធីជីហ្គេន ទីង”បើកអោយពលរដ្ឋខ្មែរចូលលេងល្បែង សុីសងយ៉ាងគគ្រឹក គគ្រេងពពាក់ ពពូននៅក្នុងកាសុីណូយីហោ “ធីជីហ្គេនទីង” នៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី បើកអោយពលរដ្ឋខ្មែរចូល លេងល្បែងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ប្រភពបានបន្តថា រាល់ថ្ងៃគេសង្កេតឃើញពលរដ្នខ្មែរមកពីខេត្តជិតឆ្ងាយចេញ ចូលលេងល្បែងសុីសងយ៉ាង ច្រើនសន្ធឹកសន្ធាប់ គួរអោយកត់ សម្គាល់ខ្លះលក់ទ្រព្យសម្បិត្តគ្មានសល់ចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗពេលចាញ់ ល្បែងអស់ច្រើនប្រើអំពើហិង្សាដល់ក្រុមគ្រួសារទៀតផង។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកាសុីណូ “ធីជីហ្គេនទីង “នោះមានការព្រួយបារម្ភ ភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើ ចោរកម្មចោរលួច.ចោរឆក់ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នីតិកាលទី៧នឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យបង្រ្កាប ទីតាំងខាងលើនេះអោយមានប្រសិទ្ធភាពផង ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ។
ហេតុនេះលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគីរី ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុង កាសុីណូ”ធីជីហ្គេនទីង ” នៅក្បែរច្រកឡា ប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលហ៊ានបើកអោយពលរដ្ឋខ្មែរចូល លេងល្បែងសុីសងនោះអោយមានប្រសិទ្ធភាពផង ព្រោះថា ម្ចាស់ កាសុីណូ”ធីជីហ្គេនទីង” នៅក្បែរច្រកឡា ប៉ាខេ កំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងផ្ទុយពីច្បាប់អនុញ្ញាតហើយទាន ។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានបន្ថែមថា ល្បែងស៊ីសង ជល់មាន់ បៀ អាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលយ៉ាងគគ្រឹកគគ្រេងអនាធិប តេយ្យមានការបើកដៃពីអាជ្ញាធរនិងសមត្ថកិច្ចខេត្តមណ្ឌលគីរីបណ្ដោយអោយម្ចាស់សង្វៀន មាន់ជល់ បៀអាប៉ោងយូគីនិងល្បែងច្រើនប្រភេទទៀត បើកអោយពលរដ្ឋខ្មែរចូលលេងយ៉ាងគឃ្លើន ។
បញ្ហានេះលោក ឡោ សុខា ស្នងការនគរ បាលខេត្តមណ្ឌលគីរី លោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការបង្រ្កាបសង្វៀនមាន់ជល់បៀអាប៉ោងយូគីនៅក្នុងកាសុីណូ “ធីជីហ្គេនទីង”នៅក្បែរច្រក ឡាប៉ាខេ” ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបើកអោយពល រដ្ឋខ្មែរចេញចូលលេងល្បែងសុីសងខុសច្បាប់អោយមានប្រសិទ្ធភាពស្របតាមគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហា ផ្ទៃ ៕មានត