ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនីតិកាលទី៧ ពិនិត្យមើលលោក អាន សុផល មេប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្ខពួកបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងពេញបន្ទុក.!

ព្រៃវែង​៖ ប្រភពរាយការណ៍ពីមន្រ្តីច្រកបានឲ្យដឹងថា លោក អាន សុផល មេប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្សពួកបើកដៃ​ឲ្យឈ្មួញ​តូចធំនាំ​ទំនិញ​គេច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទនិញ ខុសច្បាប់ ចេញពី​ស្រុក​យួន​ចូល​តាម​ច្រក​នេះ យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​មេឈ្មួញ​ជើង​ខ្លាំង​ម្នាក់នៅ​ ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែកនិង​ដឹកបន្ត​ចែកចាយនៅលើទីផ្សារនានា ចូលទៅរាជធានីភ្នំពេញផងដែរ មិនរំខាន់​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័ច្រកនិងនៅតាម​ដងផ្លូវឡើយ។​ ហេតុនេះភាពមិនប្រក្រតីពុករលួយ​របស់​លោក អាន សុផល មេប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តទៅ​ដោយ​រលូន រយៈ ពេល​ច្រើន​ខែ ឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍​ច្រក​ទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។

​ប្រភព​បានបន្តថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។​​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពី​ស្រុក​យួន​យ៉ាងគំហុក​គឺ លោក អាន សុផល មេប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃមិន​ញញេី​ត​ អង្គភាព​ប្រឆាំង​អំពើពុករលួយឡើយ។
ហេតុដូច្នេះសូមលោក ឈឿន ប៊ុនឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែងនិង​លោក សួន សុម៉ាលីន អភិបាលខេត្ត​ព្រៃវែង នីតិកាលទី៧ គួរស្រាវជ្រាវសេុីបអង្កេតភាពមិន​ប្រក្រតី​ពុករលួយរបស់​លោក អាន សុផល មេប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោង ត្រូវមហាជនលាតត្រដាង​ជា​បន្តបន្ទាប់។​

ប្រភពពីក្រុម​ឈ្មួញនិង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពីស្រុកយួន​តាម​ច្រកស្វាយ​អា​ង៉ោង បានបន្ថែមទៀតថា អាជីវកម្ម​របស់​ពួកគាត់សល់​កម្រៃ​តិចតួចណាស់ពីព្រោះសមត្ថ កិច្ចច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថ កិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនៗ ក្រុមឈ្មួញនិង​អាជីវករ បានបញ្ជាក់ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ។ ហើយគ្មានឈ្មួញណា​ម្នាក់អាច​រំលង​ផុតពីលោក អាន សុផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងបាននោះទេ! ជា​ពិសេស​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួនតាម​ច្រកស្វាយ​អា​ង៉ោងស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក អាន សុផល មេប៉ុស្តិ៍នគរ បាល ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាងប្រព្រឹត្តរបៀបអំពើពុករលួយប្រចាំច្រកនេះ។

ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវចាត់វិធានការទប់ ស្កាត់នូវភាពមិនប្រក្រតីអំពើពុករលួយរបស់លោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីស្វាយអាង៉ោងនិងបក្ខ ពួកផងទាន។
ពាក់ព័ន្ធព័ត៌មានខាងគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អាន សុផល មេប៉ុស្តិ៍នគរ បាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង និងបក្ខពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!