ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មន្ត្រី​មន្ទីរ​អធិការកិច្ច ខេត្ត​កំពង់ឆ្នាំង រិះគន់​ការជួល​ផ្ទះ​ធ្វើ​ទីស្នាក់ការ​មន្ទីរ​មានតម្លៃ​ខុស​ប្រក្រតី

កំពង់ឆ្នាំង​៖ មន្ត្រី​មួយចំនួន​នៅ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការរិះគន់​ប្រធាន​មន្ទីរ​របស់​ខ្លួន​គឺ​លោក សោម សុជាតា ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរយៈ​ការ​បំប៉ោង​តម្លៃ​ខុស​ប្រក្រតី​ក្នុងការ​ជួល​ផ្ទះ​ធ្វើ​ជា​ទីស្នាក់ការ​របស់​ម​ន្ទីរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

តាម​ប្រភព​បានឲ្យដឹងថា មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កំពង់ឆ្នាំង ចាប់តាំងពី​បាន​បង្កើត​មក​គឺ​បាន​ចំណាយ​ថវិកា​ក្នុងការ​ជួល​ផ្ទះ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ធ្វើ​ជា​ទីស្នាក់ការ​មន្ទីរ ដោយ​ក្នុង​មួយឆ្នាំៗ​បាន​ចំណាយ​ថវិកា​មិន​តិច​ជាង​៤០​លារ​រៀល​នោះទេ​។ ហើយ​បើ​ក្រឡេក​មក​មើល​ផ្ទះ​ដែល​គេ​ជួល​ធ្វើ​ទីស្នាក់ការ​មន្ទីរ និង​ផ្ទះ​ដែល​គេ​ជួល​សម្រាប់​រកស៊ី​និង​ស្នាក់នៅ ដែល​មាន​ទីតាំង​ក្បែរ​គ្នា​នោះ​គឺ​ឃើញថា មាន​តម្លៃលើស​គ្នា​មិនតិច​ជាង​៣​ដង​នៃ​តម្លៃ​ដែល​គេ​ជួល​ក្បែរ​នោះ ដោយ​ផ្ទះ​ដែល​គេ​ជួល​ក្បែរ​នោះ​គឺ​ក្នុង​មួយ​ឆ្នាំ​គេ​ចំណាយ​ថវិកា​អស់​ត្រឹមតែ​១២​លាន​រៀល ប៉ុន្តែ​សម្រាប់​ផ្ទះ​ដែល​គេ ជួល​ធ្វើ​ទីស្នាក់ការ​មន្ទីរ​ដែល​មាន​ទីតាំង​មិនសូវ​ល្អ ផ្ទះ​មិន​សូវ​ស្អាត​ផង បែរ​ជា​គេ​ជួល​អស់​ទឹក​ក្នុង​មួយ​ឆ្នាំ អស់​ទឹកប្រាក់​ខ្ទង់​៤០​លាន​រៀល​ទៅវិញ​។​

មន្ត្រី​ដដែល​បានឲ្យដឹង​ថា​បញ្ហា​ដែល​ជួល​ទីតាំង​មន្ទីរ​មាន​តម្លៃ​ខ្ពស់​នេះ​គឺ​មិនមែន​ដោយសារតែ​ម្ចាស់ផ្ទះ​នោះ​គេ​យក​ថ្លៃ​ខ្ពស់​នោះទេ​គឺ​ដោយសារតែ​មាន​ការឃុបឃិត​គ្នា​ជាមួយ​លោក​ប្រធាន​មន្ទីរ​និង​មន្ត្រី​ពាក់ព័ន្ធ​ដោយ​ដាក់​តម្លៃ​នៃ​ការជួល​ផ្ទះ​ខាងលើ​ឲ្យ​ខ្ពស់ ដើម្បី​បាន​ផលប្រយោជន៍​ដល់​ពួកគេ បើ​តម្លៃ​ជាក់ស្តែង​គឺ​មិន​ខុស​គ្នា​និង​តម្លៃ​ដែល គេ​ជួល​នៅក្បែរ​គ្នា​នោះទេ បញ្ហា​នេះ​គឺជា​អំពើ​ពុករលួយ​យ៉ាង​ច្បាស់ក្រឡែត​ដែល​គប្បី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួម​និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​គួរ​ពិនិត្យ​មើល​ករណី​នេះ​ឡើងវិញ​។​

តាម​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ភាពមិនប្រក្រតី​ពាក់ព័ន្ធ​និង​ការចំណាយ​ថវិកា​ជាតិ​របស់​មន្ទីរ​នា​ពេល​កន្លង មក​គឺ​មាន​យ៉ាងច្រើន ទោះបី​មន្ទីរ​មួយ​នេះ​មាន​ខ្ទង់​ថវិកា​សម្រាប់​ចំណាយ​ក្នុង​មួយ​ឆ្នាំៗ​មាន​ទឹកប្រាក់​មិន​ដល់​៣០០ លាន​រៀល​ផង​នោះ​។ ហើយ​ថវិកា​ដែល​គេ​កិបកេង​បាន​នោះ​ភាគច្រើន​នៅក្នុង​ជំពូក​៦០​ដែល​ឆ្នាំ​២០១៤​គេ​ចំណាយ​អស់​ខ្ទង់​៦០​លាន​រៀល ក្នុងនោះ​យ៉ាងតិច​១៥​លាន​រៀល​ត្រូវបាន​គេ​កិបកេង​រួម​និង​ប្រេង​ឥន្ទៈ​មួយចំនួន​។ ការចំណាយ​ថវិកា​ជំពូក​៦១ ក្នុង ឆ្នាំ​២០១៤​នោះ​ដែរ​អស់​ទឹកប្រាក់​ជាង​៤០​លាន​រៀល​ក្នុងនោះ ថវិកា​ស្ទើរ​ទាំងស្រុង​គឺ​ចំណាយ​ទៅលើ​ការជួល ទីតាំង​មន្ទីរ​ខ្ទង់​៤០​លាន​រៀល ការជួសជុល​ឧបករណ៍​សំភារៈ​ការិយាល័យ​ខ្ទង់​៣​លាន​រៀល​និង​ការចំណាយ​តិច តូច​មួយ​ចំនួន​ទៀត ប៉ុន្តែ​សម្រាប់​ការចំណាយ​ថវិកា​នៅក្នុង​ជំពូក​៦១​នេះ​គឺ​ឃើញថា​មាន​ភាពមិនប្រក្រតី​យ៉ាងច្រើន នៅ​ក្នុង​ការ​ជួល​ទីតាំង​មន្ទីរ​។
ការចំណាយ​ថវិកា​នៅក្នុង​ជំពូក​៦២​គឺ​អស់​ទឹកប្រាក់​ខ្ទង់​៣០​លាន​រៀល ប៉ុន្តែ​ការ ចំណាយ​ទាំងនេះ​គឺ​មាន​បញ្ហា​ការ​បំប៉ោង​តួលេខ​ចំនួន​បេសកកម្ម ដែល​ធ្វើឲ្យ​ប្រាក់​មួយ​ចំនួន​បាន​ជា​ផល ចំណេញ​ដល់​លោក​ប្រធាន​មន្ទីរ សោម សុជាតា និង​បក្ខពួក​។ សម្រាប់​ការចំណាយ​លើ​ជំ​ពួក​៦៤ ក្នុង ឆ្នាំ​២០១៤​នេះ​ដែរ​គឺ​គេ​ចំណាយ​អស់​ជិត​១០០​លាន​រៀល ហើយ​ក្នុងនោះ​ឃើញថា​មាន​បញ្ហា​មួយចំនួន​ដូចជា ការ​បំប៉ោង ឈ្មោះ​បុគ្គលិក​មិនមែន​ក្រប់ខណ្ឌ​ខ្មោច​ដែល​ធ្វើឲ្យ​ខាត់​ថវិកាជិត​១០​លាន​រៀល​។​

​ក្រៅ​ពី​អំពើ​ពុករលួយ​កឹបកេង​ថវិកាជាតិរ​បស់​មន្ទីរ​គឺ​លោក​ប្រធាន​មន្ទីរ សោម សុជាតា បាន​ប្រព្រឹត្ត​នៅ សកម្មភាព​មិន​ប្រក្រតី​មួយចំនួនទៀត នា​ពេលកន្លងមក​ក្នុងពេល​ដែល​រូបគាត់​និង​ក្រុមការងារ​ចុះ​ធ្វើ​អធិការកិច្ច នៅតាម​បណ្តា​មន្ទីរ​ផ្សេងៗ​ក្នុង​ខេត្ត ហើយ​ក៏​ធ្វើឲ្យ​រូប​គាត់​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ការងារ​នេះ​។​
​ឆ្លើយ​តម​និង​ព័ត៌មាន​ខាងលើ​លោក​ប្រធាន​មន្ទីរ សោម សុជាតា បាន​អះអាង​ថា​រូបគាត់​មិន​បាន​ប្រព្រឹត្ត ដូច​ការរិះគន់​នោះ​ទេ​។ ហើយ​ទាក់ទង​បញ្ហា​ជួល​ផ្ទះ​ធ្វើ​ទីស្នាក់ការ​មន្ទីរ​មាន​តម្លៃ​ខ្ពស់​នោះ គឺជា​រឿង​របស់​លទ្ធកម្ម​ខេត្ត ដោយ​លោក​ពន្យល់​ថា​ការជួល​ផ្ទះ​នេះ​គឺ​ធ្វើឡើង​ដោយ​លទ្ធកម្ម​។ ហើយ​អ្នក​ដែល​ផ្គត់ផ្គង់​ផ្ទះ​សម្រាប់ធ្វើ​ទីស្នាក់ការ​គឺ​គេ​ចំណាយ​ប្រាក់​គ្រាន់តែ​ទិញ​ពាក្យ​ពី​លទ្ធកម្ម​ដើម្បី​ផ្គត់ផ្គង់​ផ្ទះ​នេះ​អស់​៣០០​ដុល្លា​ទៅ​ហើយ​ក្នុង​មួយ​ឆ្នាំ​និង​ការដែល​គេ​ត្រូវ​ចំណេញ​មួយចំនួន​ទៀត​ដូច្នោះ​ត្រូវតែ​មាន​តម្លៃ​ខ្ពស់​បែបនេះ​។​

ទាក់ទង​ព័ត៌មាន​និង​លទ្ធកម្ម​នេះ លោក អ៊ុន សំអុល អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ទទួល បន្ទុក​លទ្ធកម្ម​បាន​ថ្លែងឲ្យដឹងថា ចំពោះ​ដំណឹង​ដែល​ថា​គ្រាន់តែ​ទិញ​ពាក្យ​មួយ​ច្បាប់​ពី​លទ្ធកម្ម​មាន​តម្លៃ​រហូត​ដល់ ៣០០​ដុល្លា​នោះ​គឺ​លោក​មិន​ដឹង​ទេ ប៉ុន្តែ​កន្លងមក​លោក​តែងតែ​ណែនាំ​ឲ្យ​មន្ត្រី​កាន់​ការងារ​នេះ​ប្រព្រឹត្ត អោយបាន​ត្រឹមត្រូវ​។ ហើយ​ចំពោះ​រឿង​តម្លៃ​នៃ​ការជួល​ផ្ទះ​មាន​តម្លៃ​ថ្លៃ​គឺជា​រឿង​របស់​មន្ទីរ​របស់​គាត់​ផ្ទាល់ ដែលជា អ្នក​ធានា​នៅ​ការចំណាយ​ទូទាត់​និង​ជា​ម្ចាស់​គំរោង​នោះ​ព្រោះ​អ្វីៗ​គេ​ជា​ផ្តើម​ធ្វើ​ឡើង​៕ សា​រ​ពត័មាន​យើង​មិន​អាច​សូម​ការ​ទំ​នា​ក់នង់​លោក​ប្រធាន​មន្ទីរ​បាន​ន៉ទេ​ ៕

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!