ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រដ្ឋាភិបាល​មិន​លូកដៃ​ចូល​ក្នុង​សំណុំ​រឿង​ ០០៣​ និង ០០៤ ទេ

ភ្នំពេញៈ ប្រធាន​ក្រុម​ការងារ​សាលាក្តី​ខ្មែរ​ក្រហម និង​ជា​តំណាង​រដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​សិទ្ធិ​លូកដៃ​ក្នុង​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​នោះ​ទេ បើ​ទោះបី​ជា​ថ្មីៗ​នេះ សាលាក្តី​កូនកាត់​មួយ​នេះ មាន​ការ​ខ្វែង​យោបល់​គ្នា​ រវាង​ភាគី​ជាតិ និង​អន្តរជាតិ​លើ​សំណុំ​រឿង ០០៣ និង​ ០០៤ ​ក្តី​។

ក្នុង​សន្និសីទ​សារព័ត៌​មាន ក្រោយ​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំឭក​វិញ្ញាណក្ខន្ធ ដល់​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ជា​ប្រធាន​ក្រុម​ការងារ​សាលាក្តី​ខ្មែរក្រហម លោក សុខ អាន បាន​ថ្លែង​​ថា ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ ០០៣​ និង​ ០០៤​ រដ្ឋាភិបាល​នៅ​តែ​បន្ត​សហប្រតិបត្តិការ​ល្អ​ជាមួយ​​​នឹង​អង្គការ​ សហប្រជាជាតិ​ទោះ​​ជា​​ពេល​នេះ មាន​ការ​បន្ត​ខ្វែង​យោបល់​គ្នា រវាង​ភាគី​ជាតិ និង​​អន្តរជាតិ លើ​សំណុំ​រឿង ០០៣ និង ០០៤ ពាក់ព័ន្ធ​ទៅ​នឹង​ការពង្រីក​​​សំណុំ​រឿង​កាត់ទោស​លើ​​​អតីតមេដឹកនាំ​ ខ្មែរក្រហម​ក៏ដោយ។

លោក សុខ អាន ​បញ្ជាក់​ថា៖ ​«អ៊ីចឹង អ្វី​ដែល​កំពុង​កើតឡើង​ ជា​ការពិគ្រោះ​ពិភាក្សា​ រវាង​​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ ដែល​​​កំពុង​ធ្វើការងារ​នេះ​ហើយ​ចៅក្រម គាត់​មាន​យោបល់ មិន​ដូច​គ្នា ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ គាត់​ទាស់​គ្នា ឈប់​​សហការ​ទេ​។ សហប្រតិបត្តិការ​គាត់​ នៅ​តែ​បន្ត​ធម្មតា»។

លោក​បន្ត​ថា ក្នុង​តុលាការ មាន​ព្រះរាជអាជ្ញា​ និង​ចៅក្រម​ច្រើន ដែល​​ចេញ​ពី​ប្រភព​ពីរ Common Law និង Civil Law ដែល​ពួកគេ ​ឆ្លងកាត់​បទពិសោធ និង​ការ​រៀនសូត្រ​ទ្រឹស្តី​ខុស​គ្នា «អ៊ីចឹង​យោបល់​គាត់​​មិន​អាច​ដូច​គ្នា​ទេ គាត់​​​បន្ត​ជជែក​គ្នា​ទៀត​ទៅ នេះ​ជា​ការងារ​ផ្ទៃក្នុង​របស់​គេ​ រដ្ឋាភិបាល​មិន​អាច​ជ្រៀតជ្រែក​ទេ​»។

កាលពី​ពេល​ថ្មីៗ​នេះ សហចៅក្រម​ស៊ើបអង្កេត​ជាតិ និង​សហចៅក្រម​​ស៊ើបអង្កេត​អន្តរជាតិ​នៃ​​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា បាន​ខ្វែង​គំនិត​គ្នា​លើ​​ការពង្រីក​វិសាលភាព​នៃ​ដំណើរការ​ស៊ើបសួរ នៃ​សំណុំ​រឿង ០០៣​ និង​ ០០៤ បន្ទាប់ពី​ភាគី​ជាតិ ទាំង​សហ​ព្រះរាជអាជ្ញា និង​​សហចៅក្រម​ស៊ើបអង្កេត​ មិន​ទទួល​សំណើ​នៃ​កិច្ចស៊ើបសួរ ដែល​​ភាគី​អន្តរជាតិ កាលពី​ថ្ងៃ​ទី​ ៣ ខែ​មីនា បាន​សម្រេច​ដាក់​អតីត​មេដឹកនាំ​ខ្មែរក្រហម ២ រូប​ គឺ​លោក មាស មុត ក្នុង​សំណុំ​រឿង ០០៣ និង​អ្នកស្រី អ៊ឹម ចែម ក្នុង​សំណុំ​រឿង ០០៤ ឲ្យ​ស្ថិត​នៅ​​ក្រោម​ការត្រួតពិនិត្យ​ដោយ​កំបាំង​មុខ​។

ក្នុង​សន្និសីទ​ដដែល​នោះ លោក សុខ អាន ក៏​បាន​ប្រតិកម្ម​តប​ទៅលើ​របាយការណ៍​របស់​អង្គការ Human Rights Watch ដែល​ថា រដ្ឋាភិបាល​​កម្ពុជា រារាំង​មិន​ឲ្យ​សំណុំ​រឿង​ ០០៣ និង ០០៤ ចេញ​រួច​ ហើយ​ថា​ អង្គការ​សហប្រជាជាតិ គួរតែ​ដកខ្លួន ចេញ​ពី​​សាលាក្តី​កូនកាត់​នេះ ដោយ​ចាត់ទុក​ថា៖ «អង្គការ​អន្តរជាតិ​នេះ រិះគន់​ត្រឹមតែ​រដ្ឋាភិបាល តែ​ពេល​នេះ ទិតៀន​ដល់​អង្គការ​សហប្រជាជាតិ​»។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​​មីនា​ អង្គការ​ HRW បាន​លើក​ឡើង​ថា សហចៅក្រម​ស៊ើបអង្កេត​ភាគី​កម្ពុជា​បាន​បដិសេធ​បញ្ជូន​សេចក្តី​សម្រេច​នេះ​ ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន និង​​មាន​សេចក្តី​រាយការណ៍​មក​ថា សមត្ថកិច្ច​មូលដ្ឋាន​បាន​បដិសេធ​​អនុវត្ត​សេចក្តី​សម្រេច​នេះ។

HRW ​បាន​អះអាង​ថា សហចៅក្រម​ស៊ើបអង្កេត​​ភាគី​​កម្ពុជា កំពុង​អនុវត្ត​តាម​គោលនយោបាយ ដែល​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​​ប្រកាស​មិន​ឲ្យ​មាន​ការ​សហការ​នៅក្នុង​ករណី​សំណុំ​រឿង​ទាំង​ ២ ​នេះ។

កន្លង​ទៅ លោក ហ៊ុន សែន បាន​រិះគន់​ទៅលើ​សាលាក្តី​ខ្មែរក្រហម​ ករណី​ការពង្រីក​នូវ​វិសាលភាព​ក្នុង​ការ​កាត់ទោស​នេះ ដោយ​បាន​ព្រមាន​ថា​ អាច​នឹង​ធ្វើឲ្យ​អតីត​មន្រ្តី​ក្នុង​សម័យ​ខ្មែរក្រហម មាន​ការភ័យខ្លាច និង​អាច​រត់​ចូល​ព្រៃ ​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​កើតឡើង​ជាថ្មី​ទៀត​​នៅ​កម្ពុជា ។

 

he_sok_an

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!