ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាស៊ីណូ”កាឡាក់សុី ជ្រៃធំ Galaxy”ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលនៅតែបន្តបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់គគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យផ្ទុយពីរលិខិតអនុញ្ញាតរបស់រាជរដ្ឋាភិបាល.!

ខេត្តកណ្តាល៖ មហាជនក៍ដូចប្រជាពលរដ្ឋទូទាំងប្រទេស ធ្លាប់បានដឹងហើយថា គោល ការណ៍(កាស៊ីណូ)នីមួយៗនៅប្រទេសកម្ពុជា គេមិនអនុញ្ញាតពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរ សុំចូលបំរើការងារ ឬសុំច្បាប់អាជីវកម្មបើក (កាស៊ីណូ)ជារឿងត្រឹមត្រូវ ! ប៉ុន្តែបើបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនៅក្នុង កាស៊ីណូជារឿងមិនត្រឹមត្រូវឡើយ។ដោយ ឡែកមកមើលម្ចាស់ “កាស៊ីណូ កាឡាក់សុី ជ្រៃធំ Galaxy” មួយកន្លែងនេះនៅតាមផ្លូវលេខ២១ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ឯណោះវិញបានបើកដៃអោយមេការគៀង គរពលរដ្ឋខ្មែរមកគ្រប់.ខេត្ត.ក្រុង.មកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ដោយសេរីយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភពស្ងៀមស្ងាត់ ជាថ្នូរមិនបង្រ្ក្កាប។

ប្រភពបានអោយដឹងថា “កាស៊ីណូកាឡាក់ សុីជ្រៃធំ Galaxy”នៅតែបន្តបើកអោយពលរដ្ឋខ្មែរលេងល្បែងសុីសងតាមអំពើចិត្តដូចជា៖ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងខុសច្បាប់ជាច្រើនប្រភេទ ទៀតយ៉ាងអនាធិបតេយ្យ ចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗស្រែហ៊ោកញ្រ្ចៀវកងរំពង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើ ការបង្ក្រាបនោះទេ? គេដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានទទួលបានលាភសក្ការៈផលប្រយោជន៍ ហើយទេដឹង ? ទើបបណ្តោយអោយម្ចាស់”កាសុីណូកាឡាក់សុីជ្រៃធំ Gal axy”បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ី សងមិនញញើតច្បាប់អនុញ្ញាត ។
ប្រភពដដែលបានបន្តថា បនល្បែងសុីសងខុសច្បាប់ ជា ច្រើនប្រភេទ នៅក្នុង”កាស៊ីណូ កាឡាក់សុី ជ្រៃធំGalaxy”មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាប។នេះសបញ្ជាក់ឃើញថាកំពុងផ្ទុយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងផ្ទៃ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានបានបន្ថែមទៀតថា “កាស៊ីណូកាឡាក់សុីជ្រៃធំ Gal axy” ជាដើមចម ដែលធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខសង្កម ខ្លាចកើតមាននូវ អំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះ ប្រើអំពើហិង្សា ក្នុងគ្រួសារ គ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុី សងនេះឯង។

ដូច្នេះប្រជាពលរដ្ឋសូមអំពាវនាវយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង មហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មេត្តាដាក់មន្ត្រីក្រោមឱវាទចុះពិនិត្យទីតាំងខាងលើនេះផងជាពិសេស លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយចាត់វិធាន ការតាមផ្លូវច្បាប់ ចំពោះ ទីតាំង “កាសុីណូ កាឡាក់សុីជ្រៃធំ Galaxy”មួយកន្លែងនៅតាមផ្លូវលេខ២១ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន នេះផង ស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

សូមរំលឹកថា កាលនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា បើអាជ្ញាធរនិងសមត្ថ កិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្តក្នុងការទប់ស្កាត់និង បង្រ្កាប ទី តាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ?និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!