ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឈ្មួញឈើប្រចាំខេត្តមណ្ឌលគិរីឈ្មោះ រិទ្ធ នឹងបក្សពួកសម្រុកដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់.!

មណ្ឌល​គី​រី ៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី សង្ស័យគ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃ ឈើ​នោះ​ទេទើប​បណ្តោយឲ្យឈ្មួញឈ្មោះ រិទ្ធ និង​បក្សពួកធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជួន​ចេញពី​ចំណុច ស្រែ​ប៊ូ​ម ភូមិ​រ៉ា​យោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ដឹក​តាម​ប្រភេទ​រថយន្ត​ធុន​ត្រា​ជា​ច្រើ​ន​គ្រឿងសម្រុ​កដឹ​ក​ជញ្ជួនទៅលក់នៅស្រុកយួនតាម​ច្រក​ទ្វេភាគី​​ព្រំដែន​ណាំ​លា​និង​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក រីឯ សមត្ថ កិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី រក្សា​ភាព​ស្ងៀមស្ងាត់​។ ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញ៉ែ​ក ស្រុក​ពេជ្រា​ដា ស្រុក​កែវ​សីមា​ ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យនៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​​។

តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លា ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹក ជញ្ជូន​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​1 ពី​ចំណុច​ស្រែ​ប៊ូ​ម ក្នុង​ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លា យ៉ាងគំហុក​​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះទេ​ គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះទៅដល់​គោល ដៅ​យ៉ាង​រលូន​មិនបង្រ្កាប ​ក្នុងនោះ​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ដាក់​ដាំ​ ស្រុក​អូររាំង កំពុង​រង​ការរិះគន់​ថា សម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ត្រជាក់ចិត្ត។

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ណាំ​លា បានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​គឃ្លើន​នៅពេលនេះ​គឺ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​គូរ​កន​របស់​ឈ្មួញ ដែល​សុទ្ធតែ​ជា​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​ ​ទោះជា​យ៉ាងណា​បើ​គ្មាន​ការបើក​បា​រ៉ាស់​ពី​សំណាក់​លោក នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លា​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទឹកដី​យួន តាម​អំពើ​​ចិត្ត​បានដែរ​​។

ប្រជា​សហគមន៍​ក៍​ដូចជា​ប្រជាពលរដ្ឋ​ ក្នុង​ភូមិ​រ៉ា​យោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ស្រុក​កោះ​ញ៉ែ​ក អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើ​ម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធន ធានធម្មជាតិ ព្រមទាំង លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ នេសាទ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើមិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​បក្សពួក​ឈ្មួញ​ជាក់​ជាពុំខាន់​ឡើយ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!