ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកនាយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញនីតិកាលទី៧មេត្តាដាក់មន្រ្តីក្រោមឱវ៉ាទចុះបង្រ្កាបល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់បើកដំណើការលេងនៅលើផ្សារទំនើបអុីអន២ស្ថិតនៅក្នុងទឹកដីខណ្ឌសែនសុខ.!

ភ្នំពេញ ៖ប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអុីអន២បានអោយដឹងថា ល្បែងសុី សងហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់ បើកដំណើរការលេងគគ្រឹក គគ្រេងយ៉ាងអនាធិបតេយ្យនៅ ក្នុងផ្សារទំ នើបអុីអន២ខណ្ឌសែនសុខរាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នាបានរក្សាស្ងៀមស្ងាត់ ជាថ្នូរមិនបង្រ្កាប ។

ប្រភពបានបន្តថា ល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់ នៅផ្សារទំនើបអុីអន២មួយតែងដំណើរការ បើកលេងជារៀងរាល់ថ្ងៃគេសង្ស័យថា ម្ចាស់ បនល្បែងខាងលើ បានផ្តល់លាភសក្ការៈខែ ថ្ងៃឲ្យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អស់ហើយទេដឹង? បានជានាំគ្នារក្សាភាពស្ងៀមស្ងាត់មិន ព្រមទប់ស្កាត់បង្រ្កាបសោះ! ។

បញ្ហាម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតខាងលើកំពុង បើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងនោះធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ មានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្ម.ចោរ លួច.ចោរឆក់. ចោរប្លន់.ចោរគាស់ផ្ទះគ្រឿង ញៀនប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង ។

ក្រុមអាជីវករក៍ដូចជា មហាជនសូមអំពាវនាវដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកនាយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនីតិកាលទី៧ មេត្តាដាក់មន្ត្រីក្រោមឱវាទចុះបង្រ្កាប!ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់ ស្ថិត នៅក្នុងផ្សារទំនើបអុីអន ២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្របតាមគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជ រដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ដល់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរសមត្ថកិច្ចទាំង នោះនិងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់. ខណ្ឌសែនសុខ បណ្ដោយអោយមានល្បែង សុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់ស្ថិតនៅក្នុងផ្សារទំ នើបអុីអន២ មិនធ្វើការបង្រ្កាប!អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!