ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់ បើកលេងយ៉ាងគគ្រឹកគគ្រេងស្ថិតនៅក្នុងភូមិសូសែន.ភូមិព្រៃឈរ ឃុំស្វាយរក្ស.ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម គេសង្ស័យថាឆ្នាំងបាយអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន.!

ខេត្តកំពង់ចាម ៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដាក់ចេញអោយថ្នាក់ក្រោមជាតិអនុវត្តអោយមាន ប្រសិទ្ធ ភាពជូនប្រជាពលរដ្ឋ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រកព្រៃឈរ អនុវត្តផ្ទុយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃទៅវិញ។

ប្រភពពីប្រជាពលរដ្ឋភូមិសូសែន.ភូមិព្រៃ ឈរ បានអោយដឹងថា ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់ ដែលស្ថិតនៅភូមិសូសែន.ភូមិព្រៃឈរ ឃុំស្វាយរក្ស ឃុំល្វាក្នុងអាណាចក្រស្រុកព្រៃឈរ ខេត្តកំពុងចាម កំពុងបើកពង្រាយដំណើរការល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ជាច្រើនកន្លែងលេងចាក់ភ្នាល់ដាក់ លុយចាញ់ឈ្នះរាប់លានរៀលក្នុងមួយថ្ងៃៗយ៉ាងគគ្រឹក គគ្រេងស្រែកហ៊ោ កញ្ជ្រៀវត្រហឹងកងរំពងយ៉ាងអនាធិបតេយ្យបំផុត! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ បណ្តោយអោយបុគ្គលម្ចាស់បនល្បែងសុីសងបើកលេងនៅក្នុងមូល ដ្ឋានដោយសេរីយ៉ាងរលូនមិនព្រមបង្ក្រាប ។

ប្រភពបន្តថា ទីតាំងបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធ អនឡាញខុសច្បាប់នេះនៅក្នុងអាណាចក្រស្រុកព្រៃឈរ ៖រួមមាននៅភូមិព្រៃឈរ ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាច្រើនកន្លែងកំពុងបើកលេងគគ្រឹកគគ្រេងអនាធិបតេយ្យយ៉ាងរលូន រីឯលោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃ ឈរ ខេត្តកំពង់ចាមនិងលោកវរ:សេនីយ៍ឯក សេង ណា អធិការដ្ឋាននគរបាល ស្រុកព្រៃ ឈរ ខេត្តកំពង់ចាម មិនព្រមបង្រ្កាប!អោយស្រប តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុចរបស់រដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

ប្រជាពលរដ្នរស់នៅក្នុងភូមិ ឃុំ ទាំងពីរក្នុងស្រុកព្រៃឈរ មាន ការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្ម ចោរ លូច.ចោរឆក់.ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមនិងលោក ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការទប់ស្កាត់បង្រ្កាបល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់អោយមាន ប្រសិទ្ធ ភាពផង។ដោយហេតុថាលោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃ ឈរនិងលោក សេង ណា អធិការដ្ឋាននគរ បាលស្រុកព្រៃឈរ រក្សាភាពស្ងៀមស្ងាត់ទុកអោយម្ចាស់បនល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់បើកលេងសុីសងគគ្រឹកគគ្រេងនៅក្នុងមូល ដ្ឋានខ្លួនមិនព្រមបង្រ្កាប ទើបមហាជនដាក់ការសង្ស័យថា ជាឆ្នាំងបាយ ។

គួររំលឹកថា កាលនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០ ២២ កន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាអោយ អភិបាល រាជធានី ទាំង ២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស គ្មានការលើកលែង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះទេ ?អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់ បង់ពីតំណែងទៀតផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!