ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំងផ្លុង​កំពុងត្រូវប៉ាន់ប្រមូល​លុយឈ្មួញ​និងអាជីវករនាំទំនិញគ្រប់​ប្រភេទចេញចូលពី​ស្រុកយួនទាំងយប់​ទាំង​ថ្ងៃ​យ៉ាងពេញបន្ទុក.!

ត្បូងឃ្មុំ ៖ ប្រភពរាយការណ៍​ពីក្រុមឈ្មួញនិងអាជីវករបានអោយដឹងថា​ ចាប់តាំ​ង​ពី​លោក ប៉ែន ស៊ី​ថា​ ត្រូវបានតែងតាំង​ឡើងជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំងផ្លុង​ ដែលស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក។

​ប្រភពបានបន្តថា​ដោយសារ​លោក ប៉ែន ស៊ី​ថា​ចំណាយ​ដើមទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ក្នុង​ការទទួលបាន​តំណែង​ថ្មីកៅអុីខ្លាញ់ ជាប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំងផ្លុង​ ជំនួសលោក អ៊ួន សុវណ្ណារ៉ា មកគឺលោក ប៉ែន សុីថា ប្រើ​គ្រប់វិធី​សាស្ត្រដើម្បី​ប្រមូល​លុយ​ស្រង់ដើមតាម​របៀប​ពុករលួយអំពើ​ចិត្ត។​

ហេតុនេះហើយទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​ច្រកមួយនេះកាន់តែ​ច្រើនឡើងៗ​ហើយ​លោក ប៉ែន ស៊ីថា​ តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទ បាំងភាពមិនប្រក្រតីពុករលួយរបស់​ខ្លួន​ផងដែរ​។​​ ដូច្នេះក្រោយពេល​តែងតាំង​ជា​ប្រធានការិយាល័យគយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិត្រពាំងផ្លុងកាលពីថ្មីៗកន្លង​ទៅលោក ប៉ែន ស៊ី​ថា​ ហ៊ានប្រព្រឹត្តអំពើ​ពុក រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

បញ្ហានេះទើបមានការអំពាវនាវដល់លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មេត្តាចាត់វិធានការទប់ស្កាត់ភាពមិន​ប្រក្រតី​ពុករលួយរបស់​លោក​ ប៉ែន ស៊ី​ថា​ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផង។ព្រោះ​ថា លោក​ គុណ​ ញឹម​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាត្រូវបាន​គេ​ដឹងថា​ជាអ្នកបើកដៃ​អោយលោក​ ប៉ែន ស៊ីថា​ ទើបហ៊ានធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តទៅបាន។​

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បានអោយដឹង​ទៀតថា​ ចាប់​តាំង​ពី​លោក​ ប៉ែន ស៊ីថា​ ទទួលបាន​តំណែងប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិត្រពាំងផ្លុងមកដោយមានការឃុបឃិតអោយឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ នេះសបញ្ជាក់អោយឃើញថាភាពមិន​ប្រក្រតី​របស់​លោក​ ប៉ែន ស៊ី​ថា​ ប្រធានការិយាល័យគយច្រកទ្វារព្រំ ដែនអន្តរជាតិត្រពាំងផ្លុង កំពុងធ្វើអោយរដ្ឋខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ ខែៗ​ហើយ​មន្ត្រី​គយ​ជំនិតៗក្រោម​ឱវាទ​របស់​លោក​ ប៉ែន ស៊ីថា​ គាបយក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តូចតាចតាម​អំពើ​ចិត្ត​ផងដែរ។​

ដូចនេះលោក​ ឱម​ យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើរលួយតាមដងផ្លូវ ចាត់វិធានការ ទប់ស្កាត់អំពើពុករលួយរបស់លោក​ ប៉ែន ស៊ីថា​ មេ​ការិយាល័យគយ​ច្រក​ទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនិងបក្ខពួកឃុបឃិតប្រព្រឹត្តរបៀបអំពើពុករលួយផង។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ប៉ែន សុីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!