ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាត  ជូនប្រធានសមាគមជប៉ុន-កម្ពុជា ហៅកាត់ថា JCA  ដឹកនាំប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ.!

ភ្នំពេញ៖នារសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាត  ជូនឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ហៅកាត់ថា JCA  ដឹកនាំប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមអភិសន្តិបណ្ឌិត  បានថ្លែងស្វាគមន៍ឯកឧត្តមប្រធាន និងប្រតិភូ JCA ដែលអញ្ជើញមកទស្សនកិច្ច  នៅព្រះរាជា ណាចក្រកម្ពុជា  ជាថ្មីម្តងទៀត និងបានសម្ដែងក្ដីរីករាយក្នុងឱកាសទទួលជួបប្រតិភូ JCA នាពេលនេះ ជាពិសេសបានជួបឯកឧត្ដម Takahashi ដែលជាមិត្តភក្តិជិតស្និទ្ធមួយរូបរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិតក៏បានថ្លែងអបអរសាទរ និងគាំទ្រចំពោះលទ្ធផលនៃជំនួបរវាងឯកឧត្តម ជាមួយ  សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត  បានចាត់ទុកជំនួប ក៏ដូចជាលទ្ធផល នៃជំនួបរវាងប្រតិភូសមា គមជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា  ថាពិតជាបង្ហាញឲ្យឃើញថែមទៀតនូវទំនាក់ទំនងយ៉ាងល្អប្រសើរ និងកក់ក្ដៅរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត  ក៏បានជម្រាបជូនប្រតិភូសមាគមអំពីសារៈសំខាន់នៃការអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងនោះ  ឯកឧត្តមបានគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងៗរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការរៀបចំនូវកម្មវិធីនានា  ដើម្បីអបអរព្រឹត្តិការណ៍នៃទំនាក់ទំនងការទូតដ៏ថ្លៃថ្លានេះ។

ជាការឆ្លើយតប ឯកឧត្ដម Takahashi Fumiaki បានបង្ហាញនូវសេចក្ដីសោម នស្សរីករាយដែលទទួលបានឱកាសចូលជួបសម្តែងការគួរសម និងដឹកនាំប្រតិភូធុរកិច្ចជប៉ុនចូលជួបសម្តែងការគួរសមចំពោះឯកឧត្តមអភិសន្តិបណ្ឌិត។  ឯកឧត្តមប្រធានសមាគម មានប្រសាសន៍ថា ក្នុងនាមជាអតីតឯកអគ្គរាជទូតជប៉ុននៅកម្ពុជា  សម្រាប់អាណត្តិចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៧  ឯកឧត្ដមមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយសម្ដេចក្រឡាហោម។

ឯកឧត្តម Takahashi បានថ្លែងអំណរគុណចំពោះការជួយគាំទ្រ យ៉ាងច្រើនពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ក្នុងអាណត្តិដែល  ឯកឧត្តមបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយ  ឯកឧត្ដមក៏សង្ឃឹមជឿជាក់ថា  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងបន្តលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាជប៉ុនបន្តទៀត។ ឯកឧត្តម ក៏បានជម្រាប  ឯកឧត្តមអភិសន្តិបណ្ឌិតផងដែរថា  បច្ចុប្បន្ន ឯកឧត្ដមបាននឹងកំពុងខិតខំផ្សព្វផ្សាយកៀគរវិនិយោគិនជប៉ុនមកស្វែងរកឱកាស ក៏ដូចជាសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាតាមរយៈការរៀបចំឲ្យមានដំណើរទស្សនកិច្ចដូចពេលនេះ។

ឯកឧត្ដម រម្លឹកថាកន្លងមក ឯកឧត្តមបានដឹកនាំប្រតិភូធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា  ជាបន្តបន្ទាប់ ហើយនៅក្នុងខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម នឹងដឹកនាំប្រតិភូមួយក្រុមទៀតមកកាន់ប្រទេសកម្ពុជាដែលស្របនឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ ឯកឧត្តមបន្ថែមថាទស្សនកិច្ចខាងមុខនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការរៀបចំនូវព្រឹត្តិការណ៍អប អរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។  ឯកឧត្តមប្រធានសមាគម បានមានប្រសាសន៍ទៀត ថា ទស្សនកិច្ចខាងមុខ ក៏ជាឱកាសមួយសម្រាប់វិនិយោគិនជប៉ុនក្នុងការសិក្សាពីសក្ដានុពលផ្សេងៗដែលកម្ពុជាមាន  ដើម្បីវិនិយោគផងដែរ។

ជាការឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមក៏ដូចជាគម្រោងទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកាខាងមុខ។  ក្នុងនាម ក្រសួងមហាផ្ទៃ ឯកឧត្តម  ឧបនាយករដ្ឋមន្ត្រី បានអះអាងពីការត្រៀមខ្លួនសម្របសម្រួលកិច្ច ការពាក់ព័ន្ធជូនប្រតិភូក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តមអភិសន្តិបណ្ឌិ តបន្តថា  ក្រសួងមហាផ្ទៃ បាននឹងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយការងារនេះ ក៏ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធា រណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ គឺជាកត្តារួមចំណែកពង្រឹង និងទាក់ទាញការវិនិយោគពីបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជា។  ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត  សង្ឃឹមជឿជាក់ថា តាមរយៈទស្សនកិច្ចនេះ សមាគមជប៉ុន-កម្ពុជា នឹងនៅតែបន្តគាំទ្រ និងជំរុញការខិតខំកៀគរអ្នកវិនិយោគ មកបន្តស្វែងរកឱកាស និងសក្ដានុពលនា នា  ដើម្បីវិនិយោគជួយបង្កើតការងារនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើនឡើងថែមទៀត។

ជាថ្មីម្តងទៀតឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះឯកឧត្តម Takaha shi និងប្រតិភូធុរកិច្ចជប៉ុនទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈ ការវិនិយោគ។  ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបានបន្តអះអាងពីការត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាសនៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!