ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត.! 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ផងចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត។    នេះគឺជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាកាលពីកន្លងទៅថ្មីៗនេះក្នុងពិធីសំណេះសំណាលជាមួយកម្មក។

អត្ថប្រយោជន៍១០ចំណុចនោះ រួមមាន ទី១. ប្រាក់ឈ្នួលគោលអប្បរមាចំនួន២០០ដុល្លារអាមេរិកដោយមិនទាន់រាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ចំនួន៥ផ្សេងទៀតដែលសរុបកម្មករម្នាក់ជាមធ្យមទទួលបានប្រាក់ឈ្នួលចន្លោះ២១៧ដុល្លារdl’២៥៩ដុល្លារអាម៉េរិក ហើយបើក១ខែចំនួន២ដង។ ទី២. ការទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់តាមរយៈប័ណ្ណរបបសន្តិសុខសង្គម។
ដោយឡែកទី៣. ការទទួលបានប្រាក់ឈ្នួល ១២០% និង ឈប់សម្រាករយៈពេល ៣ ខែក្នុងពេលសម្រាលកូន ទី៤. ទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូន ដោយកូន១នាក់ ថវិកា ៨០ម៉ឺនរៀល កូន ២នាក់ ១.២លានរៀល និង កូន ៣នាក់ ១,៦ លានរៀលព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥ លានរៀល ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្ទាល់។
បន្ថែមពីនេះ ទី៥. និយោជកបានបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ១០០ភាគរយ ជំនួសកម្មករនិយោជិត ទី ៦. បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះដោយមិនឱ្យដំឡើងថ្លៃស្រេចតែចិត្ត ខណៈដែលថ្លៃទឹក និង ថ្លៃអគ្គិសនី នៅតាមផ្ទះជួលតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតពីរដ្ឋ និងតម្លៃរបស់រដ្ឋ។ ទី៧. ពង្រឹងការអនុវត្តច្បាប់ស្ពីពីរបបសន្តិសុខសង្គម ជាពិសេសរបបសន្តិសង្គមផ្នែកប្រាក់សោធន ទី៨. ការអនុវត្តច្បាប់ស្តីពីការងារដើម្បី កំណត់ការបើកប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយជិត ៦ ខែម្តង។
ចំណែកឯទី៩. ការដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត កែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងទី១០ចុងក្រោយការពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូដើម្បីផ្តល់ឱកាសការងារ ការពារសិទ្ឋិ និង ផលប្រយោជន៍ពលករនៅក្រៅប្រទេសដើម្បីទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ ក្រៅពីបន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចខាងលើហើយ ក៏នៅដាក់ចេញនូវគោលការ ណ៍ចំនួន១០ចំណុចបន្ថែមទៀតដោយ៦ ចំណុចត្រូវអនុវត្តនៅឆ្នាំ២០២៣នេះ ហើយ ៤ចំណុចផ្សេងទៀតត្រូវបន្តអនុវត្តក្នុងរយៈពេល២ឆ្នាំដើម្បីពង្រឹងផលិតភាពការងារ និងភាពសុខដុមរមនាក្នុងរោងចក្រក្នុងគោល បំណងពង្រឹងនិងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ចំពោះវិធានការរបស់រដ្ឋាភិបាល អាណត្តិទី៧នេះចំពោះកម្មករ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុក ដាក់ជាអាទិភាពចំពោះកម្មករនិយោជិត៕
Filed in: Uncategorized

Recent Posts

Bookmark and Promote!