ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានចេញលិខិត សម្រេច​ផ្អាកការងារបណ្តោះអាសន្ន លោកអនុសេនីយ៍ឯក ហុង សារ៉ុម ឋានៈ​នាយប៉ុស្តិ៍​នគរបាលរដ្ឋបាល សំព្រោជ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ មូលហេតុ ដោយសារតែមេប៉ុស្តិ៍ ទើបតែងតាំងថ្មីនេះ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ.!

ខេត្តកំពង់ធំ៖ សេចក្តីសម្រេច ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានតម្រូវឱ្យ​លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវមកបម្រើ​ការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ(ការិយាល័យបុគ្គលិក ) រៀងរាល់ម៉ោងធ្វើការ រហូតដល់​មានការសម្រេចជាថ្មី។

​ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានចេញលិខិត សម្រេច​ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម ឋានៈ​នាយប៉ុស្តិ៍​នគរបាលរដ្ឋបាល សំព្រោជ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ មូលហេតុ ដោយ សារតែមេប៉ុស្តិ៍ ទើបតែងតាំងថ្មីនេះ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។

សេចក្តីរាយការណ៍ បង្ហាញថា ​លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវបានតែងតាំងជាមេប៉ុស្តិ៍​នគរបាល ឃុំសំព្រោជ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហុង សារ៉ុម បាន​ចូលធ្វើ​ជាប៉ូលិស នៅឆ្នាំ១៩៩៣ នៅ​អធិការដ្ឋាននគរបាល ស្រុកបារាយណ៍ នៅឆ្នាំ២០០៩ បាន​ផ្ទេរ មកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ឆ្នាំ២០១៤ លោក ហុង សារ៉ុម ជានាយរងផ្នែក​នគរបាលយុត្តិធម៌ ហើយនៅ​ថ្ងៃ៨ ខែមីនា ឆ្នាំ​២០១៥ ជាប់ ចោទពី​បទសមគំនិតប្លន់ទូមាស នៅផ្សារស្ទោង។

​សូមរម្លឹកថា នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានបង្ហោះ​តាមហ្វេសប៊ុក និងតេឡេក្រាមថា «​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន ​តាម​​ប្រភព​​ផ្សេង​ៗ រួម​ទាំង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​បុគ្គល​ម្នាក់ ​ធ្វើ​ជា​មេ​ប៉ុស្តិ៍ នៅ​ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ខ្ញុំ​បាន​ចេញ​បទបញ្ជា​ភ្លាម​ទៅ ឯកឧត្តម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ពិនិត្យ​ស្រាវជ្រាវ​ជាមួយ​ឯកឧត្តម ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជា​បន្ទាន់​។ ក្នុង​ករណី​ ជា​រឿង​ពិត ត្រូវ​តែ​ធ្វើការ​កែសម្រួល​ភ្លាម​»​។

សម្តេចមហាបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏បានបន្ថែមថា «​ខ្ញុំ​សូម​ឱ្យ​មានការ​ត្រួតពិនិត្យ និង​វាយ ​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់​នូវ​បុគ្គលិក​លក្ខណៈ​​របស់​​បុគ្គល​​នីមួយ​ៗ ឲ្យ​បាន​ហ្មត់ ចត់​ មុន​​នឹង​​ធ្វើការ​តែងតាំង នៅ​តាម​បណ្ដា​ស្ថាប័នរដ្ឋ ទាំង​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ថ្នាក់​ជាតិ ​និង​ក្រោម​ជាតិ​»​៕

 

Filed in: សង្គម

Recent Posts

Bookmark and Promote!