ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជានៅព្រឹកថ្ងៃអាទិត្យនេះឲ្យប្រមុខនគរបាលជាតិ ពិនិត្យជាមួយស្នងការនគរបាលខេត្តកំពង់ធំលើករណីលើកបន្តុបមេបុស្តិ៍ឃុំសំព្រោជម្នាក់ដែលជាអ្នកមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសប្លន់ក្នុងផ្សារស្ទោង ខេត្តកំពង់ធំផ្ទាល់កាលពីឆ្នាំ២០១៥.!

បទបញ្ជាភ្លាមៗពីប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីមានចែករំលែកការ ហួសចិត្តនិងក្ដីបារម្ភជុំវិញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅចំពោះមុខនៃការវិនិច្ឆ័យតែងតាំងមន្រ្តីយ៉ាងដូច្នេះ។ទន្ទឹមគ្នានេះ មហាជនក៏សំណូមពរឲ្យមានការពិនិត្យមើលលើករណីស្រដៀងគ្នាផ្សេងៗទៀត ក្នុងនោះ ជាក់ស្ដែងការតែងតាំងស្នងការរងខេត្តកំពតនាពេលថ្មីៗនេះ ដែលធ្លាប់លួចIpadពីហាងមួយកាលពីឆ្នាំ២០ ១៩។មិនយូរប៉ុន្មានក្រោយការចែករំលែកនៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជានៅព្រឹកថ្ងៃអាទិត្យនេះឲ្យប្រមុខនគរបាលជាតិ ពិនិត្យជា មួយស្នងការនគរបាលខេត្តកំពង់ធំលើករណីលើកបន្តុបមេបុស្តិ៍ឃុំសំព្រោជម្នាក់ដែលជាអ្នកមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសប្លន់ក្នុងផ្សារស្ទោង ខេត្តកំពង់ធំផ្ទាល់កាលពីឆ្នាំ២០ ១៥។ជាការចេញបញ្ជាជាសាធារណៈលើគណនីសង្គមផ្លូវការឲ្យកែសម្រួលឡើងវិញ ក្នុងករណីមានរឿងរ៉ាវពិតប្រាកដ ដូចការចែករំលែកតាមបណ្ដាញសង្គមមែន។ នៅចំពោះមុខនេះ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះក៏បានសង្កត់ធ្ងន់ឲ្យមានការវាយតម្លៃច្បាស់លាស់និងដោយម៉ត់ចត់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ មុនតែងតាំងជាមន្រ្តីនានានៅតាមបណ្ដាស្ថាប័នរដ្ឋស៊ីវិលឬជាកងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិផងដែរ។យោងតាមការចែករំលែកនៅតាមបណ្ដាញសង្គមបុគ្គលម្នាក់ដែលត្រូវបានស្នងការនគរបាលខេត្តកំពង់ធំ លើកបន្តុបជាមេប៉ុស្តិ៍ឃុំសំព្រោជ នាពេលថ្មីៗនេះ គឺមានឈ្មោះថាហុង សារ៉ុម។

បើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វ ផ្សាយ បុគ្គលរូបនេះ ធ្លាប់ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំចាប់ខ្លួនរួមជាមួយបក្ខពួក កាលពីខែមីនាឆ្នាំ២០១៥  ក្នុងករណីប្លន់ទូមាសអស់ជាង ១៥០តម្លឹង និងទ្រព្យសម្បត្តិមួយចំនួនទៀតក្នុងផ្សារស្ទោង ខេត្តកំពង់ធំ។យ៉ាងណាមិញ ទន្ទឹមនឹងការសាទរពីមហាជន មហាជនក៏បានសំណូមពរផងដែរ ឲ្យមានការស្រាវជ្រាវលើការតែងតាំងមន្រ្តីមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើស ស្រដៀងៗគ្នាផ្សេងទៀត។ ក្នុងនោះ ជាក់ស្ដែងថ្មីៗនេះ ស្នងការរងនគរបាលខេត្តកំពតមួយរូបដែលត្រូវបានទទួលតំណែងថ្មីៗនេះ គឺជាបុគ្គលត្រូវបានគេអះ អាងថាធ្លាប់មានប្រវត្តិលួចIpadពីហាងមួយកន្លែង កាលពីឆ្នាំ២០១៩កន្លងទៅផងដែរ៕RFI

Filed in: Uncategorized

Recent Posts

Bookmark and Promote!