ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅទៅលើមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រមូលលុយប្រថាប់ត្រាប័ណ្ណឆ្លងដែននិងដាក់ខែពីអ្នករត់ “Pass app”ម៉ូតូឌុប.ដាក់ចូលហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល.!

បន្ទាយមានជ័យ៖ប្រភពថ្មីៗពីអ្នករត់ “Pass app”និងម៉ូតូឌុបដែលរត់ដឹកជញ្ជូនភ្ញៀវចេញចូលនៅម៉ាត់ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការ សេុីបអង្កេតស្រាវជ្រាវអោយសុីជម្រៅជុំវិញភាពមិនប្រក្រតីពុក រលួយរបស់ក្រុមមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលកំពុងគាប សង្កត់ធ្វើស្រែលើខ្នងប្រជាពលរដ្ឋខ្មែរខ្លួនឯង នេះផង។

ប្រភពពីអ្នករត់” Pass app” និងម៉ូតូឌុបនៅម៉ាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យបានបន្តថា មានមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមួយចំនួនបានឃុបឃិតប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ខែពីអ្នករត់ “Pass app” .ម៉ូតូឌុប និងប្រថាប់ត្រាលើប័ណ្ណឆ្លងដែនយកលុយពីជនបរទេស ជាហេតុធ្វើអោយពួកគាត់មិនសប្បាយចិត្តទាល់ តែសោះ ។

បើតាមប្រភពពីស្ត្រីជនជាតិថៃ ចេញចូលប្រទេសកម្ពុជាបានអោយដឹងថា ការប្រថាប់ត្រាត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ តម្រូវ ឲ្យបង់លុយក្នុង១ នាក់ ២០០ បាត ស្មើជាង២ ម៉ឺនរៀល ជាហេតុធ្វើឲ្យ ជនបរ ទេសអាចមើលងាយដល់ប្រទេសជាតិដោយ សារតែមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូចស៊ីប្រាក់ ខែរដ្ឋហើយមកគាបយកលុយលើតុ ក្រោមតុ តាមការ កំណត់មិនអាចតវាបានឡើយ ។

គួររំលឹកផងដែរថា ដោយសារតែការយក លុយពីជនបរទេសកន្លងទៅមានជនជាតិថៃបានលើកគ្នាទៅ សុំកិច្ចអន្តាគមន៍ពីអគ្គកុង ស៊ុល កម្ពុជា ប្រចាំប្រទេសថៃ ស្នើសុំស្នាក់ នៅបានរយ:ពេល ៦យប់៧ថ្ងៃ និងសុំមិនឲ្យលុយថ្លៃប្រថាប់ត្រាទៀតផង ពេលនោះអគ្គកុង ស៊ុលកម្ពុជាក៏យល់ព្រមផងដែរ ។

ប្រភពពីអ្នករត់ “Pass app” និងម៉ូតូឌុបបានបន្ថែមទៀតថា ពួកគាត់រត់ម៉ូតូឈ្នួលនៅ ក្នុងបរិវេណមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរលូន ដោយសារបានបង់លុយឲ្យមន្ត្រី នគរអន្តោប្រវេសន៍អោយឈ្មោះ (កុយ) ជនស៊ីវិលជាអ្នកប្រមូលលុយរាល់ខែ ពីអ្នករត់ “Pass app” ក្នុងមួយខែ ៣០០០ បាត”ពីពាន់បាតប្រាក់ថៃ” ចំណែក ម៉ុតូឌុប ប្រភេទ VIP ក្នុងមួយខែ ២០០០ បាត”ពីពាន់បាតប្រាក់ថៃ” ធម្មតា ១០០០បាត “មួយពាន់បាត ” ផងដែរ ហើយក្នុងម្នាក់ៗត្រូវមានវិទ្យុទាក់ ទង(អាយកូម) គ្រប់ដៃ តែហាមមិនអោយប្រាប់អ្នកណាឬអ្នកសារព័ត៌មាន។

ប្រភពដដែលបន្ថែអោយដឹងទៀថា អ្នករត់ “Pass app ” ដែលត្រូវបង់លុយ មានចំនួន ៨០គ្រឿង ចំណែកម៉ូតូក៏មានរាប់រយគ្រឿងផងដែរបើមិនបានបង់លុយអោយពួកគេទេ? គេមិនអនុញ្ញាតឲ្យរត់ដឹកភ្ញៀវចេញ-ចូលមកពីដីថៃព្រមទាំងធ្វើទុកបុកម្និញទៀតផង ។ អ្នករត់ “Pass app”និងម៉ូតូ បានត្អូញត្អែថា ពេលខ្លះបានត្រឹមរួចខ្លួន ពេលខ្លះបានសល់បន្តិចបន្តូចត្រូវបង់ឲ្យប៉ូលីស ទៀតផង។

មហាជនក៍ដូចប្រជាពលរដ្ឋខ្មែរដែលបានចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាំ គ្នារិះគន់ក្រុមមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែល យកលុយដាក់ខែពីអ្នករត់ “Pass app “ម៉ូតូឌុបនិងជនបរទេសធ្វើព្យុះភ្លៀងតាមអំពើចិត្ត ។ ក្រុមអ្នករត់” Pass app” និងម៉ូតូឌុបសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសក្រសួងមហាផ្ទៃ នីតិកាល ទី៧ មេត្តាពិនិត្យមើលមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លះផង! ព្រោះហេតុថា ចាប់តាំងពីចាប់ផ្តើមបើកឲ្យភ្ញៀវជាតិ អន្តរជាតិចេញ -ចូលច្រកទ្វារនេះ មកឃើញថា ភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងរបស់មន្រ្តីនគរបាលច្រកទ្វារប៉ោយប៉ែតមួយនេះរឿងរ៉ាវមិនចេះចប់ ។ ដូច្នេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយដាក់ការសេុីបអង្កេតស្រាវ ជ្រាវអោយសុីជម្រៅទៅលើក្រុមមន្ត្រីនគរ បាលច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតប្រព្រឹត្តនូវភាពមិនប្រក្រតីពុករលួយនេះផង។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn- tv. com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!