ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូ”កាឡាក់សុីជ្រៃធំ Galaxy “ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងគ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តកណ្តាល ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចអោយ មន្រ្តីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់និងបង្រ្កាបរាល់ល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសអោយខានតែបានមិនអនុញ្ញាតឡើយ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់     សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បណ្តោ យអោយម្ចាស់កាស៊ីណូ “កាឡាក់សុីជ្រៃធំGaIaxy” បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់បៀអាប៉ោងយូគី ខុសច្បាប់ គគ្រឹក គគ្រេងយ៉ាងអនាធិបតេយ្យ។

ប្រភពពីពលរដ្ឋរស់នៅក្នុងមូលដ្ឋាបានអោយដឹងថា ម្ចាស់កាស៊ីណូ”កាឡាក់សុីជ្រៃធំGaIaxy ” កៀងគរប្រមូលពលរដ្ឋខ្មែរមកតាមបណ្ដាខេត្តនានាអោយមកចូលលេងល្បែងសុីសងខុសច្បាប់ ដោយសេរី មកចាក់ភ្នាល់ដាក់ លុយចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លារ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងកង រំពងធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភនិងភ័យខ្លាចនូវបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរ លូច. ចោរប្លន់.ចោរឆក់. ចោរគាស់ផ្ទះ.គ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញ ពីល្បែង សុីសងនេះឯង។ ចំណែកសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្ដាលនាំគ្នារក្សាភាពស្ងៀមស្ងាត់ទុកអោយម្ចាស់កាសុីណូ”កាឡាក់សុី ជ្រៃធំ Galaxy” បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុី សងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត ។ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ស ថេត អគ្គស្នងការនគរបាលជាតិ នីតិកាល ទី៧ និងលោកសន្តិតបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាំងកាស៊ីណូ “កាឡាក់សុីជ្រៃធំ Galaxy” ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគគ្រឹក គគ្រេងរាល់ថ្ងៃផ្ទុយពីច្បាប់អនុញ្ញាតនោះផង។

ដូច្នេះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលនិង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រួមទាំងលោក សំ តុលា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកណ្តាល មេត្តាចុះទប់ ស្កាត់បង្ក្រាបទីតាំងបនល្បែងស៊ីសងជល់មាន់ បៀ អាប៉ោង យូគីខុសច្បាប់ជ្រកក្រោមស្លាក កាស៊ីណូ”កាឡាសុីជ្រៃធំGalaxy” មួយកន្លែងនេះដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់អោយមានប្រសិទ្ធ ភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង។ ព្រោះថាម្ចាស់ទីតាំងកាសុីណូ “កាឡាក់សុីជ្រៃធំGalaxy”បើកអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងរំលោភលើច្បាប់អនុញ្ញាតហើយទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!